ជិត​​ដល់​វ័យ​៣០​​ឆ្នាំ ស្រីៗ​​​​គួរ​​ធ្វើ​​​​​កិច្ចការ​​ច្រើន​​​យ៉ាង​ មិន​មែន​ផ្ដោត​​តែ​លើ​​​រឿង​​ស្នេហា

  • 2018-10-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​មុន​ឈាន​​​ចូល​​ដល់​វ័យ​​ខ្ទង់​​៣០​ឆ្នាំ ស្រីៗ​​​ព្រួយ​​​បារម្ភ​ជាង​គេ​ គឺ​​​សម្រស់​​ប្រែប្រួល ខ្វល់​ខ្វាយ​ពី​​រឿង​​អនាគត ការ​​បង្កើត​គ្រួសារ​ ​​ខ្លាច​​គេ​ហៅ​មីង​ជាដើម​។ វ័យ​​ខ្ទង់​៣០​ឆ្នាំ​នេះ​ទៀត​សោត ជា​​អាយុ​ដែល​​ល្អ​​​​បំផុត​នៅ​ក្នុង​ជីវិត ព្រោះ​អ្នក​​​មាន​គំនិត​ចាស់​ទុំ ថែម​ទាំង​យល់​​កាន់​តែ​ច្បាស់​ ពី​ពិភពលោក​ដ៏​ធំធេង​មួយ​នេះ។ មាន​​កិច្ចការ​ជា​​ច្រើន ដែល​អ្នក​គួរ​​ធ្វើ មិន​មែន​ផ្ដោត​​តែ​លើ​​​រឿង​​ស្នេហា​​​​​នោះ​​ទេ ដើម្បី​​ធ្វើ​ឲ្យ​ជីវិត​​​​ស្រស់​ស្រាយ​ និង​​​​មាន​មោទនភាព​​ដែល​បាន​បំពេញ​កាតព្វកិច្ច​សម្រាប់​​ខ្លួន​ឯង។

  • មិន​​ខ្ជះខ្ជាយ​ពេល​​វេលា​ជាមួយ​មនុស្ស​ណា​ដែល​ឥត​ប្រយោជន៍​តទៅទៀត ហើយ​​ចំណាយ​ពេល​​​មាន​​តម្លៃ​ដើម្បី​​​អភិវឌ្ឍ​​​​​ខ្លួន​ឯង​​វិញ។

  • មុន​​ចំណាយ​លុយ ដើរ​​ផ្សារ​​ទិញ​ទំនិញ​ ត្រូវ​គិត​គូរ​​​ឲ្យ​បាន​​​វែង​ឆ្ងាយ​ ​ដឹង​​ថា​​អ្វី​​ចាំ​បាច់ អ្វី​​ឥត​ប្រយោជន៍។

  • ថែរក្សា​​​នូវ​អ្វី​ដែល​លុយ​មិន​អាច​​ទិញ​បាន​ គឺ​​សុខភាព​​ជា​រឿង​​ចម្បង។

  • ប្រើ​​ប្រាស់​​ហេតុផល ដើម្បី​​ដោះ​ស្រាយ​​បញ្ហា មិនមែន​​បណ្ដោយ​ទៅ​តាម​អារម្មណ៍ ឬ​ភាព​​ឆេវឆាវ។

  • ជីវិត​​ខ្លី​ណាស់ រាប់​អាន​តែ​​មិត្តភ័ក្តិ​​ ត្រូវ​មើល​ឲ្យ​បាន​ម៉ត់ចត់ កុំ​​យក​ខ្លួន​បៀត​​ជាមួយ​​​​អ្នក​ណា​ដែល​មាន​មុខ​ពីរ។

  • មិន​​​ដេក​​​​កើត​ទុក្ខ ពេល​​រឿង​រ៉ាវ​​​មិន​សម​បំណង ចេះ​ទទួល​​ស្គាល់​ការពិត និង​ព្យាយាម​​បន្ត។

  • អ្នក​​ដទៃ​មាន​អ្វី​ជា​រឿង​​របស់​គេ កុំ​​ធ្វើ​ការ​​ប្រៀប​ធៀប​ សមត្ថភាព​​​របស់​​​មនុស្ស​ម្នាក់ៗ​​​​ខុសៗ​គ្នា។

  • ធ្វើ​​ការ​ងារ​ដែល​អ្នក​​​ពេញ​​ចិត្ត ​បើ​បង្ខំ​​​ខ្លួន​ឯង គ្មាន​ថ្ងៃ​​រីក​​ចម្រើន​ឡើយ។

  • ​មុន​ធ្វើ​​អ្វី​មួយ ផ្លាស់​ប្តូរ​ពី​គំនិត "ទៅ​មិន​​រូច” ហើយ​​​ជំនួស​មក​​​វិញ​​​​ដោយ​ពាក្យ "អាច​ធ្វើ​បាន" ។

  • មាន​ទំនួល​​ខុសត្រូវ​លើ​ការងារ ប៉ុន្តែ​មិន​មែន​​ធ្វើ​​រហូត​ភ្លេច​បាយ​​ភ្លេច​ទឹក​​នោះ​ទេ។ បែង​​ចែក​​​ពេល​វេលា​​ ឲ្យ​បាន​​ច្បាស់លាស់ រវាង​មិត្តភ័ក្តិ ក្រុម​​គ្រួសារ និង​​មនុស្ស​​​ដែល​​អ្នក​ស្រលាញ់។

  • ជ្រើស​រើស​​របប​​អាហារ ដែល​​ផ្តល់​ប្រយោជន៍​​ចំពោះ​​សុខភាព។

  • អាន​​សៀវភៅ​​ឲ្យ​បាន​​ច្រើន ជា​ជាង​​ធ្វើ​​រឿង​ឥត​បាន​ការ។

  • មិន​​អូស​​​បន្លាយ​​កិច្ចការ​​ណា​ ដែល​ចាំ​​បាច់​ត្រូវ​​បញ្ចប់។

  • មិន​​​ចង​​គំនុំ និង​​ចេះ​ផ្តល់​​ឱកាស​​ឲ្យ​​​​​មនុស្ស​​​​​​​ប្រព្រឹត្ត​កំហុស​​បាន​កែ​​ខ្លួន។

  • មាន​ពេល​​វេលា​​​​​មួយ​​សមរម្យ​ ធ្វើ​​ដំណើរ​​កម្សាន្ត​ម្នាក់ឯង ដើម្បី​ស្គាល់​​រសជាតិ​ថ្មី និង​សម្រាក​​​លំហែ​កាយ។

  • មិន​​ឈឺ​ក្បាល​​វិល​មុខ​ ជាមួយ​​គំនិត ពាក្យ​រិះគន់​ទាំង​ឡាយ ដែល​​ចេញ​ពី​មាត់​​មនុស្ស​អវិជ្ជមាន។

  • រៀន​ពី​កំហុស​​​ដែល​បាន​កើត​ឡើ​ង​ក្នុង​​អតីតកាល ការពារ​​និង​ធ្វើ​ឲ្យ​ល្អ​​ឡើង​វិញ ក្នុង​​បច្ចុប្បន្នកាល​​និង​​អនាគតកាល។

  • ពេល​ឃើញ​អ្នក​​​ដទៃ​​ជោគ​​ជ័យ ​ចូល​រួម​​ត្រេកអរ មិន​មែន​ច្រណែន​​ឈ្នានីស។

  • រាល់​​ថ្ងៃ​​​​ ក្រោក​ឡើង​បើក​ភ្នែក ដោយ​អារម្មណ៍​​​រីក​រាយ គិត​រឿង​​ល្អៗ ធ្វើ​អ្វី​​​ដែល​​សប្បាយ​​ចិត្ត៕

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី