ចង់​ឲ្យ​បុរស​ម្នាក់​នោះ​ចាប់​អារម្មណ៍​លើ​យើង​ ចំណុច​ទាំង​នេះ​អាច​ជួយ​បាន

  • 2018-10-11 10:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​​ភាគ​ច្រើន​គិត​ថា​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទាក់ទាញ​នៅ​ក្នុង​ក្រសែ​ភ្នែក​ Crush ​របស់​ខ្លួន​គឺ​ជា​រឿង​ពិបាក។ តាម​ពិត​ទៅ​​វា​​មិន​មែន​​មិន​អាច​ទៅ​រួច​ទេ​បើ​​អ្នក​ដឹង​គន្លឹះ​​ទាំង​​នេះ៖

រូបតំណាង

**១. និយាយ​ពី​គាត់​ពេល​សន្ទនា​៖** ជំនួស​ឲ្យ​ការ​និយាយ​រឿង​ផ្ទាល់​ខ្លួន​ យើង​គួរ​និយាយ​ពី​គេ​វិញ។ សួរ​នាំ​​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ហើយ​ចង​ចាំ​ចំណុច​ទាំង​នោះ​ផង។​ គួរ​និយាយ​ពី​អ្វី​ដែល​គេ​ចូលចិត្ត​។​

២. ញញឹម​ឲ្យ​បាន​ច្រើន៖ វា​ជា​ចំណុច​ដ៏​ទាក់ទាញ​បំផុត​របស់​មនុស្ស​ស្រី​ដែល​ធ្វើ​ឲ្យ​បុរស​ៗ​ឈ្លក់​វង្វេង។

៣. ហៅ​ឈ្មោះ​គេ​ពេល​និយាយ​គ្នា៖ គេ​នឹង​ភ្ញាក់​ផ្អើល​មិន​ខាន។ តើ​អ្នក​មាន​ដែល​ចាប់​អារម្មណ៍​ទេ​ថា​បើ​មាន​នរណា​ម្នាក់​ហៅ​ឈ្មោះ​យើង​ពេល​សន្ទនា​គ្នា​នោះ​ ស្ដាប់​​ទៅ​ពិត​ជា​ទាក់ទាញ​ណាស់។ ចំណុច​នេះ​ក៏​​មាន​ប្រសិទ្ធភាព​ចំពោះ​គេ​ម្នាក់​នោះ​ដែរ។

៤. ក្រសែ​ភ្នែក៖ ជា​សារ​ដ៏​សំខាន់​ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​របស់​យើង។ កុំ​ភ្លេច​សម្លឹង​ភ្នែក​គាត់​ឲ្យ​បាន​ច្រើន​ពេល​និយាយ​​គ្នា​ណា៎៕

រូបតំណាង

ចុច​អាន៖ ដាច់​ខាត​កុំ Chat របៀប​នេះ ទៅ​កាន់ Crush ឲ្យ​សោះ​!

ចុច​អាន៖ ៥ យ៉ាង​អាច​ចង​ចិត្ត​បុរសបាន ទោះ​គេ​មិន​សូវ​ស្រលាញ់​ក៏​គ្មាន​ថ្ងៃ​ទៅ​ចោល​ដាច់ខាត

ប្រភព៖ Lovepanky ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម