៥ យ៉ាង​អាច​ចង​ចិត្ត​បុរសបាន ទោះ​គេ​មិន​សូវ​ស្រលាញ់​ក៏​គ្មាន​ថ្ងៃ​ទៅ​ចោល​ដាច់ខាត

  • 2017-07-20 02:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ ស្នេហា​មិន​មែន​កើត​មក​ពី​ក្ដី​ស្រលាញ់​តែ​ម្យ៉ាង​ទេ។ របស់ ៥ យ៉ាង​ដែល​មនុស្ស​ស្រី​មាន​ក្នុង​ខ្លួន​ពេល​នេះ ក៏អាច​ចង់​ចិត្ត​មនុស្ស​ប្រុស​មិន​ឲ្យ​ទៅ​ចោល​យើង​បាន៖

១.សម្ដី

ស្រី​ៗ​ត្រូវ​ចាំ​ថា មនុស្ស​ប្រុស​ស្លាប់​រស់​ព្រោះ​តែ​សម្ដី​នេះ​ឯង។ បើ​យើង​តែង​ប្រើ​ពាក្យ​ផ្អែមល្ហែម សង្សារ​គ្មាន​ផ្លូវ​ទៅ​ណា​ចោល​យើង​ឡើយ ព្រោះ​រាល់​សម្ដី​រាបសា​ដែល​យើង​តែង​និយាយ​ជាមួយ គេ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ។

២.យល់​ចិត្ត

បើ​យើង​ជា​មនុស្ស​ស្រី​ដែល​ពូកែ​យល់ និង​ដឹង​ពី​ចិត្ត​គេ​កំពុង​ចង់​ធ្វើ​អ្វី​មួយ​នោះ ច្បាស់​ណាស់​ថា​គេ​មិន​អាច​រស់នៅ​ដោយ​គ្មាន​យើង​បាន។ ព្រោះ​ការ​ដែល​ចេះ​យល់ចិត្ត​នេះ វា​សំខាន់​ជាង​ការ​ស្រលាញ់​ទៅ​ទៀត។

៣.អត់ឱន

ត្រូវ​ចាំ​ថា​ទោះ​ជា​សង្សារ​មួយ​គូ​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​មិន​ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ពួកគេ​មិន​អាច​ដឹកនាំ​គ្នា​បន្ត​បាន​ឡើយ។ ព្រោះ​គ្មាន​មនុស្ស​ប្រុស​ណា​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ។

៤.ថ្នាក់ថ្នម

គ្មាន​បុរស​ណា​ដែល​អាច​បដិសេធ​ចំណុច​នេះ​បាន​ឡើយ ដោយ​គេ​ត្រូវ​ការ​ឲ្យ​ដៃគូ​ថ្នម​ទាំង​ចិត្ត និង​កាយ​គេ។ ប្រសិនបើ​ស្ត្រី​ណា​មាន​ចំណុច​សំខាន់​នេះ​នៅ​ក្នុង​ខ្លួន មិត្ត​ប្រុស​នឹង​មាន​មោទនភាព​ដែល​គេ​មាន​មនុស្ស​ល្អ​នៅ​ក្នុង​ដៃ។

៥.សមត្ថភាព​ខ្ពស់

យើង​អភិវឌ្ឍ​ខ្លួន​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ព្រោះ​ពេល​មាន​សមត្ថភាព​ខ្ពស់ ទើប​អាច​ក្លាយ​ជា​ដៃគូ​ដ៏​សក្ដិសម​ជាមួយ​មិត្ត​ប្រុស​បាន។ មនុស្ស​ស្រី​ត្រូវ​មាន​សមត្ថភាព​ពិសេស​អ្វី​ម្យ៉ាង ដែល​បុរស​មិន​អាច​ខ្វះ​បាន៕

ចុចអាន៖មានមិត្ត​ស្រី​អាយុ​ច្រើនជាង ប្រុស​ៗ​នឹង​បាន​អត្ថ​ប្រយោជន៍ ៥ យ៉ាង​នេះ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម