ស្វែងយល់ពីតម្រូវការចាំបាច់ តាមដំណាក់កាលលូតលាស់របស់ក្មេង ចាប់ពីកើតដល់​១២ខែ

  • 2018-09-17 04:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្ដាយគ្រប់រូបតែងចង់ផ្ដល់ឲ្យកូននៅអ្វីដែលល្អបំផុតដើម្បី ធានាបានថាកូនលូតលាស់ប្រកបដោយភាពឆ្លាតវៃ និងមានសុខភាពល្អ។ អង្គការសុខភាព​ពិភពលោក ក៏​ដូចជា ក្រសួងសុខាភិបាលកម្ពុជា​បានណែនាំដែលថាម្ដាយឪពុកត្រូវយកចិត្តទុកដាក់មិនអាចធ្វេសប្រហែសបានឡើយ ចំពោះសុខភាពកូន ចាប់ពីទើបកើតរហូតដល់អាយុយ៉ាងហោចណាស់ ១ឆ្នាំ ព្រោះក្នុងវ័យនេះប្រព័ន្ធការពាររាងកាយទារកនៅខ្ចីងាយឆ្លងជំងឺផ្សេងៗ និងពិបាកព្យាបាលបំផុត។

ដូច្នេះហើយវាពិតជាសំខាន់ដែលម្ដាយឪពុកត្រូវយល់ដឹងឲ្យច្បាស់ពីតម្រូវការចាំបាច់តាមដំណាល់កាលនៃការលូតលាស់របស់កុមារត្រូវនឹងវ័យរបស់ គេដូចជា៖

ចាប់ពីកើតដល់ ដល់អាយុ ៣ខែ ៖

ក្នុង​វ័យ​នេះ​ប្រព័ន្ធ​រំលាយ​អាហារ​ទារក​នៅ​ខ្ចី​ណាស់ ដូច្នេះ​របប​អាហារ​ចាំ​បាច់​បំផុត​តែ​មួយ​គត់​គឺ ទឹក​ដោះ​ម្ដាយ។ តែ​បើ​អ្នក​ម្ដាយ​​គ្មាន​ទឹក​ដោះ ឬ​មិន​អាច​បំបៅ​កូន​បាន​ទេ​នោះ ការ​ប្រើ​ទឹក​ដោះ​គោ​ម្សៅ​ជា​ជម្រើស​ល្អ​បំផុត​ទី​ពីរ។ តែ​ត្រូវ​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ច្រើន ពិសេស​មាន​សារធាតុ​ប្រូតេអ៊ីន Alpha-Lactalbumin ដូចមាន​ក្នុង​ទឹក​ដោះ​ម្ដាយ ទើប​ជួយ​ធ្វើ​ឲ្យ​កូន​មាន​សុខភាព​ល្អ កាត់​បន្ថយ​សំពាធ​ទៅ​លើ​តម្រង់​នោម​ក្មេង​ខ្ចី​របស់​ទារក បញ្ហា​ក្តៅ​សាច់ និង​រលាក់​បំពង់​ករ ដូចជា​ម្សៅ​ទឹក​ដោះ​គោ Belwiz ដែល​ជា​ផលិតផល​សុទ្ធ​ពី​អូស្ត្រាលី។ ម្សៅ​ទឹក​ដោះ​គោ​នេះ​ផលិត​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ធម្មតា​ជាតិ​១០០% ផ្សំ​ពី​​សារធាតុ​រ៉ែ និង​ជីវជាតិ​សំខាន់​ៗ ២៩​មុខ​ចាំបាច់​បំផុត​សម្រាប់​ការ​លូត​លាស់​របស់​ទារក​ទាំង​ខួរ​ក្បាល និង​រាង​កាយ។

ទារកទើបកើតត្រូវការដំណេកដល់ទៅ ១៦ម៉ោងក្នុង១ ថ្ងៃ ហើយនៅវ័យ៣ ខែតម្រូវការនេះអាចថយចុះបន្តិចមកត្រឹម ១៤ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ខណៈតម្រូវការបៅនឹងបន្តកើនឡើងជាប្រចាំ។ ជាទូទៅដល់វ័យ ៣ខែ សម្រាប់ទារកប្រុសគួរឡើងគីឡូបាន 6.4kg និងមានកម្ពស់ 61.5cm និងទារកស្រី គួរឡើងគីឡូបាន 6kg និងមានកម្ពស់60cm។

ចាប់ពី ៣ខែដល់ ៦ខែ៖

ក្នុងចន្លោះពេលនេះកុមារចាប់ផ្ដើមរៀនចេះច្រើនជាងមុនច្រើន ដូចជាចាប់ផ្ដើមមើលឃើញមុខអ្នកពីចម្ងាយ, ពេលឮសំឡេងធ្លាប់ស្គាល់ ចេះងាកតាមរក , ចេះមានប្រតិកម្មតបពេលមានអ្នកលេងជាមួយ ,កចាប់ផ្ដើមរឹង និងចេះធាក់ជើង ពេលលើកបញ្ឈរត្រង់ខ្លួន ,ចេះប្រើដៃទប់លំនឹងខ្លួន ពេលក្រឡាប់ ,យកដៃដាក់ចូលមាត់, ចេះញញឹម សើច ចេះចំណាំមុខអ្នកដែលខ្លួនចូលចិត្ត។

កុមារចាប់ផ្ដើមដេកតិចជាមុន និងលេងកាន់តែច្រើន ឯម៉ោងបៅទឹកដោះគោវិញ អាចកើនពីថ្ងៃ១ ថ្ងៃ ៤ដង ទៅ ៨ដង ឬ១០ដង។ តែត្រូវចាំថាមិនទាន់ដល់វ័យខែ៦ខែពេញទេ ដាច់ខាតកុំផ្ដល់អាហារផ្សេងក្រៅពីទឹកដោះឲ្យសោះ។ សម្រាប់ក្មេងប្រុស ដល់អាយុ ៦ខែគួរឡើងគីឡូដល់ 7.9kg និងកម្ពស់ 67.5cm ឯក្មេងស្រី គឺ គួរឡើងគីឡូដល់ 7.5kg និងកម្ពស់ 65.8cm ។

ចាប់ពី ៦ខែ ដល់ ១២ខែ៖

អាយុប៉ុណ្ណេះ អ្នកអាចចាប់ផ្ដើមឲ្យគេញ៉ាំអាហាររឹងបន្តិចបន្តួចបានហើយដើម្បីបន្ថែមថាមពល និងរៀនចេះទំពារ។ សញ្ញាណមួយចំនួន បង្ហាញថាកូនអ្នកសមស្របនឹងញុំាអាហាររឹង ក្រៅពីទឹកដោះគោ មានដូចជា

១.គេឡើងគីឡូទ្វេដងពីទម្ងន់ពេលកើតរបស់គេ យ៉ាងហោចណាស់ ៦ គីឡូក្រាម ,

២.គេចាប់អារម្មណ៍ចង់សាកម្ហូបថ្មីៗ ដោយការឈោងដៃចាប់ ,

៣. អាចអង្គុយនៅកៅអី ហើយកត្រង់ល្អ បើកមាត់របស់គេ នៅពេលអ្នកផ្ដល់អាហារស្លាបព្រា ,

៤.ប្រើអណ្ដាតរបស់គេ ដើម្បីរុញអាហារ ចេះទំពារ និងលេបវា។

ក្នុងវ័យនេះការផ្លាស់ប្ដូរធំបំផុតរបស់កុមារគឺ គេចាប់ផ្ដើមចេះ ងក់ក្បាលពេលអ្នកហៅឈ្មោះ ចេះតោងដើរ ឬដើរបានជាជំហានខ្លីៗ ចេះនិយាយពាក្យមួយមាត់ ឬ ពីរមាត់ ក្រៅពីហៅ ម៉ាម៉ាឬប៉ាប៉ា ចេះទាររបស់លេង និងរាំពេលឮចំរៀង។

ក្មេងប្រុសក្នុងវ័យ ១២ខែ គួរឡើងគីឡូបាន 9.4kg និងកម្ពស់យ៉ាងហោចណាស់ 75.5cm។ ឯក្មេងស្រី គឺ គួរឡើងគីឡូដល់ 9.3kg និងកម្ពស់ 74cm៕

ចុចអាន៖៣​ខែ​ជិត​សម្រាល អ្នក​ម្ដាយ​គួរ​ដឹង​រឿង​ដែល​គួរ និង​មិន​គួរ​​ធ្វើ​ ទើប​កូន​កើត​មក​សុខភាព​ល្អ

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី