រៀន​ធ្វើ “ញាំ​ក្ដាម​សេះ​ស្វាយ​ខ្ចី” ទំនង​ខ្លាំង គ្រាន់​តែ​ឃើញ​ស្រក់​ទឹក​មាត់​ច្រោក

  • 2018-09-13 03:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​នេះ​ដែរ​ទំព័រ​មុខ​ម្ហូប​របស់​​កញ្ញា​សូម​ចែក​រំលែក​​​ជូន​នូវ​មុខ​ម្ហូប​ងាយ​មួយ​ទៀត​ដែល​ប្រិយមិត្ត​គ្រាន់​តែ​ឮ​ឈ្មោះ​ក៏​ស្រក់​ទឹក​មាត់​ដែរ នោះ​គឺ "ញាំ​ក្ដាម​សេះ​ស្វាយ​ខ្ចី។ សម្រាប់​មុខ​ម្ហូប​មួយ​នេះ ប្រិយមិត្ត​អាច​ទទួល​ទាន​ជាមួយ​បាយ​ក៏​បាន អាច​ញ៉ាំ​លេង ឬ​បើ​ទុក​ក្លែម​ជាមួយ​ស្រាបៀ​គឺ​រឹត​តែ​មាន​ឱជារស។

ចំពោះ​វិធី​ធ្វើ​គឺ​មិន​មាន​អ្វី​ពិបាក​ឡើយ ដោយ​ដំបូង​ឡើយ​គឺ​ត្រូវ​ត្រៀម​គ្រឿង​ផ្សំ​ឲ្យ​បាន​គ្រប់​មុខ រួច​យក​មក​កូរ​ក្រឡុក​ឲ្យរលាយ​​ចូល​គ្នា​ រួច​ហើយ​ដាក់​ស្វាយ​ខ្ចី​ដែល​សាប់​ទុក​ និង​ក្ដាម​សេះ​ដែល​លាង​ទឹក​ស្អាត​និង​កាត់​ជា​ចំណែក​តូច​ៗ​រួច​ស្រេច។ បន្ទាប់​មក​គឺ​គ្រាន់​តែ​ដួស​ដាក់​ចាន រោយ​បង្គា​ក្រៀម និង​សណ្ដែក​ដី​​​បន្ថែម​ជា​ការ​ស្រេច។

គ្រឿង​ផ្សំ៖

  • ក្ដាម​សេះ

  • ម្ទេស​ស្រស់

  • ម្ទេស​ម៉ត់

  • ទឹក​ត្រី

  • ទឹក​ស្ករ

  • ស្វាយ​ខ្ចី

  • បង្គា​ក្រៀម

  • ក្រូច​ឆ្មារ

  • ខ្ទឹម​ក្រហម

  • ឃិនឆាយ

  • សណ្ដែកដី

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម