មាន​ ១០​​ចំណុច​​នេះ​​​បញ្ជាក់​ថា​អ្នក​ជា​​មនុស្ស​​​មាន​ក្ដី​សុខ​បំផុត​លើ​លោក​ម្នាក់​ហើយ​

  • 2018-09-27 08:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​មាន​ក្ដី​សុខ​បំផុត​ក្នុង​លោក មិន​មែន​មនុស្ស​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ មិន​មែន​មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​គឺ​ជា​មនុស្ស​ដែល​មាន​ក្ដី​សុខ​ក្នុង​ចិត្ត ហើយ​និយមន័យ​នៃ​ក្ដី​សុខ​ក្នុង​ចិត្ត​គឺ៖

១. ពោរពេញ​ដោយ​ការ​ជឿជាក់ ជឿ​ថា​ខ្លួន​​ឯង​មាន​តម្លៃ គួរ​ឲ្យ​រាប់​អាន និង​អាច​ធ្វើ​អ្វី​ៗ​បាន។

២. ស្គាល់​ខ្លួន​ឯង និង​ទទួល​ស្គាល់​ចំណុច​ខ្វះខាត​របស់​ខ្លួន និង​អាច​កែ​លម្អ​ខ្លួន​ជានិច្ច។

៣. មិន​រឹងទទឹង បើ​ថ្ងៃ​ណា​មួយ​​ធ្លាប់​ធ្វើ​ខុស តែង​យល់​ព្រម​​កែ​ប្រែ និង​ទទួល​គំនិត​កែ​លម្អ​របស់​អ្នក​ដទៃ។

៤. មើល​ឃើញ​តម្លៃ​ខ្លួន​ឯង មិន​គិត​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ទើប​យើង​មាន​ក្ដី​សុខ​បាន​រហូត។

៥. ចេះ​ដក​ខ្លួន​ពី​​ទុក្ខ នៅ​ពេល​ដឹង​ខ្លួន​ថា​កំពុង​ធ្លាក់​ខ្លួន​ចូល​ក្នុង​សេចក្ដី​ទុក្ខ អ្នក​អាច​ប្រញាប់​រក​ផ្លូវ​ចេញ​បាន​ ដោយ​មិន​ត្រាំត្រែង​ជាមួយ​វា។

រូបតំណាង

**៦. ក្លាហាន​ជានិច្ច** ហ៊ាន​ផ្លាស់​ប្ដូរ​ និង​ហ៊ាន​ទទួល​យក​អ្វី​ដែល​ថ្មី ឬ​បញ្ហា​នានា។

៧. មាន​ក្ដី​ស្រមៃ នៅ​ពេល​ជីវិត​មាន​គោលដៅ អ្នក​នឹង​អាច​ដើរ​លើ​ផ្លូវ​ជីវិត​យ៉ាង​មាន​ក្ដី​សង្ឃឹម មិន​​មាន​អារម្មណ៍​រសាត់​អណ្ដែត។

៨. មាន​ទឹក​ចិត្ត ​មាន​ក្ដី​សុខ​ក្នុង​ចិត្ត​ជានិច្ច​​នៅ​ពេល​បាន​ជួយ ឬ​ឲ្យ​អ្វី​មួយ​ទៅ​អ្នក​ដទៃ ដោយ​មិន​រំពឹង​អ្វី​តបស្នង។

៩. គោរព​ខ្លួន​ឯង មិន​មើល​ងាយ​ខ្លួន​ឯង​ដោយ​ការ​បន្ទាប​តម្លៃ​ខ្លួន​ឯង និង​ធ្វើ​អ្វី​ដែល​នាំ​ទុក្ខ​អន្តរាយ​ដល់​ខ្លួន​ឯង។

១០. បន្ថែម​សម្រស់​ជីវិត បង្កើត​ស្នាមញញឹម​ឲ្យ​ជីវិត​របស់​ខ្លួន និង​អ្នក​ជុំវិញ​ខ្លួន។ ចេះ​លេង​សើច​ជាមួយ​អ្នក​ដទៃ និង​ខ្លួន​ឯង។

ក្ដី​សុខ គឺ​ការ​ពេញ​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន​ឯង និង​ចេះ​បង្កើត​ក្ដី​ស្រមៃ​ដែល​​សម​ល្មម​នឹង​កម្លាំង សមត្ថភាព​ដែល​ខ្លួន​ធ្វើ​បាន។ ការ​បាន​ទទួល​អំណោយ និង​ជោគជ័យ​ក្នុង​ការងារ អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត ប៉ុន្តែ​វា​ជា​​ក្ដី​សុខ​បាន​ត្រឹម​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​អាច​​ស្ថិតស្ថេរ​ជាមួយ​អ្នក​រៀងរហូត​ដែរ ព្រោះ​ភាព​ត្រូវ​ការ​របស់​មនុស្ស​យើង​តែង​មាន​ការ​កើន​ឡើង​​មិន​ចេះ​ចប់​ឡើយ។ ក្ដី​សុខ​ពិត​ប្រាកដ​ គឺ​ក្ដី​សុខ​នៅ​ក្នុង​ចិត្ត ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន