មើលអត្តចរិតតាមរយៈខ្សែបាតដៃ ចង់ដឹងទេថាអ្នកត្រូវចំមួយណា?
- 2018-09-27 06:11:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលអត្តចរិតតាមរយៈខ្សែបាតដៃ ចង់ដឹងទេថាអ្នកត្រូវចំមួយណា?
សម្រាប់អ្នកដែលមានជំនឿ ខ្សែបាតដៃគឺពិតជាសំខាន់ក្នុងការបង្ហាញពីរឿងផ្សេងៗក្នុងជីវិតរាប់តាំងពីស្នេហា ការងារ និងថែមទាំងអត្តចរិតទៀតផង។ ចង់ដឹងទេថាខ្សែដៃរបស់អ្នកបង្ហាញអ្វីខ្លះ? តោះទៅមើលទាំងអស់គ្នា៖
១. ប្រភេទ A
បើអ្នកមានខ្សែដៃប្រភេទនេះ អ្នកគឺជាមនុស្សឯករាជ្យ ឆ្លាត និងមានគំនិតច្នៃប្រឌិតដែលវាអាចជួយអ្នកបានច្រើនក្នុងរឿងការងារ។ អ្នកមិនដែលរុញរានឹងសម្រេចអ្វីដែលខ្លួនបានដាក់ទិសដៅទេ។
២. ប្រភេទ B
ក្នុងភ្នែកមិត្តភ័ក្ដិ អ្នកគឺជាមនុស្សល្អ និងគួរឲ្យគោរព។ អ្នកក៏ជាមនុស្សមានទ្រព្យ និងមានទឹកចិត្តក្នុងការជួយសាច់ញាតិ បងប្អូន ឬមិត្តភ័ក្ដិពេលគេមានបញ្ហាផងដែរ។ ប៉ុន្តែអ្នកតែងប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកមិនសូវស្និទ្ធស្នាល។
៣. ប្រភេទ C
ជាមនុស្សឆាប់តូចចិត្ត និងសង្ស័យច្រើន។ អ្នកតែងមានអារម្មណ៍ថាត្រូវគេបោះបង់ ឬក្បត់ពីក្រោយខ្នង។ ប៉ុន្តែកុំអន់ចិត្តអីព្រោះមិត្តជិតស្និទ្ធនឹងមិនបោះបង់អ្នកទេ ហើយទៅអនាគតអ្នកនឹងជួបតែរឿងសប្បាយៗប៉ុណ្ណោះ។
៤. ប្រភេទ D
ជាមនុស្សឧស្សាហ៍ និងមានអំណត់ខ្ពស់ព្រោះអ្នកជឿថាការធ្វើបែបនេះអាចនាំអ្នកទៅរកជោគជ័យបាន។ អ្នកក៏ជាមនុស្សមានទឹកចិត្ត ចេះជួយអ្នកដទៃ ចេះចងចាំទង្វើល្អដែលគេធ្វើមកលើខ្លួន និងចេះទទួលយកការរិះគន់ទៀតផង៕
ចុចអាន៖ ដល់ពេលហើយដែលគួរបោះទម្លាប់ឥតប្រយោជន៍ចោល ហើយផ្ដោតលើគម្រោងជីវិតវិញ