​មក​​ដឹង​ពី​ចរិត​​​​របស់​មនុស្ស​​ស្រី​​​ច្រើន​​ប្រភេទ​​ផ្សេង​ៗ​គ្នា

  • 2018-09-17 07:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ឈ្មោះ​ជា​មនុស្ស​ស្រី​​ដូច​គ្នា ប៉ុន្តែ​​​​មិន​ប្រាកដ​​​​ថា​អត្ត​ចរិត​​ឬកពារ​ ដូ​ចគ្នា​​​ទាំង​​អស់​ទេ។ មនុស្ស​​ស្រី​មាន​​​​​បុគ្គលិកលក្ខណៈ​​​​អត្ត​​ចរិត​ច្រើន​​ប្រភេទ​​​ផ្សេងៗ​គ្នា​ ​ពេល​​ខ្លះ​​សូម្បី​​​​​​តែ​​បុរសៗ​​​ក៏​​នឹក​​ស្មាន​​មិន​ដល់​​ដែរ ហើយ​ពិបាក​នឹង​​យល់​ថា​​មាន​អ្វី​​ខ្លះ​​ទៅ។ បើ​​ចង់​​​​ដឹង​កាន់​តែ​​ច្បាស់ មាន​តែ​​​អាន​​​ចំណុច​ខាង​ក្រោម​នេះ​​ទេ ទើប​​អស់​​​មន្ទិល។

១. មនុស្ស​​ស្រី​​​​​ដែល​មិន​​​​ចូល​ចិត្ត​តុប​​តែង​​ខ្លួន មិន​ខ្វល់​ពី​​ការ​​​​ដេញ​​ម៉ូដ​​ខោអាវ ​​​មិន​​និយម​​ជាមួយ​​សម្ភារ​ថ្លៃៗ។ អ្វី​ដែល​​នាង​​​​ចូល​ចិត្ត​បំផុត​គឺ ខោ​​ខោវប៊យ អាវ​​យឺត ​​ស្បែក​​ជើង​​​​ប៉ាត់តា​​ សាមញ្ញ​ៗ​មិន​សាំ​ញ៉ាំ​​​ច្រើន។

២. មនុស្ស​ស្រី​​ទាប​គួរ​ឲ្យ​​ស្រលាញ់​​​ ​ងាយ​​នឹង​​​​​​​បំភ្លេច​​រឿង​​រ៉ាវ​​​អាក្រក់​​​​ដែល​​បាន​​កើត​​ឡើង ប៉ុន្តែមិន​ដែល​ភ្លេច​​​លាប​ក្រែម​​ក្រហម​​លើ​​បបូរ​មាត់​ឡើយ។

៣. មនុស្ស​​ស្រី​​ឆេវ​ឆាវ​​ឆាប់​​​ខឹង ប៉ះ​​មិន​បាន​ ​បើ​​ងរ​​ហើយ​​​​​នៅ​​ងំ​​​យូរ​ ពិបាក​លួង។

៤. មនុស្ស​​ស្រី​​ឆ្លាត ​​​ចេះ​​ដឹង​​រាក់​ជ្រៅ មិន​​​ងាយ​​​ទាល់​ច្រក ​អាច​​​ដោះ​​ស្រាយ​បាន​គ្រប់​បញ្ហា មិន​ងាយ​ទាល់​ច្រក។

៥. មនុស្ស​ស្រី​ចរិត​​ប្រុស ដែល​គេ​​តែង​​ហៅ​​ថា Lesbian ប៉ុន្តែ​​​​​វា​មិន​មែនដូច​អ្វី​​ដែល​អ្នកគិត​​​ទាំង​​អស់​​នោះ​ទេ ពេល​​​ខ្លះ​​​​​គ្រាន់​តែ​កាយ​វិការ​​របស់​នាង​​ដូច​មនុស្ស​​ប្រុស​ តែ​​​នាង​មិន​មែន​ស្រលាញ់​​ស្រី​​គ្នា​​ឯង​​​ទេ។ នាង​ក៏​​​​ចេះ​មាន​​ចិត្ត​​លើ​មនុស្ស​​ប្រុស​ដែរ។

៦. មនុស្ស​ស្រី​​​​ដែល​ផ្តោត​​សំខាន់​​​លើ​​ការ​​គូរ​​​ចិញ្ចើម បើ​​ចិញ្ចើម​​​មិន​​​ខ្វង់​​ស្អាត គឺ​មិន​ចេញ​​ពី​ផ្ទះ​​ដាច់​​ខាត។

៧. មនុស្ស​ស្រី​ដែល​​ពូ​កែ​​ខាង​​វោហារ​សព្ទ មាន​​​ភាព​​​ជា​​ដឹក​​នាំ​​​ខ្ពស់ និង​អាច​​ក្លាយ​ជា​​អ្នក​នយោបាយ​ នា​​ពេល​​អនាគត។

៨. មនុស្ស​ស្រី​​ដែល​​​ប៉ិន​ប្រសប់ ក្នុង​​ការ​​​និយាយ​​ កំប្លែង ធ្វើ​ឲ្យ​មនុស្ស​​ជុំវិញ​​​​ខ្លួន​ទប់​​​សំណើច​មិន​ជាប់ ប៉ុន្តែ​​​​​នាង​​ក៏​អាច​​​​​​​​ជា​មនុស្ស​​ម៉ឺងម៉ាត់​​ដែរ។

៩. មនុស្ស​​​ស្រី​ដែល​ស្រលាញ់​រូបរាង​​​ខ្លាំង ​​មិន​ហ៊ាន​ញ៉ាំ​​អី​ព្រោះ​​ខ្លាច​​ធាត់។

១០. មនុស្ស​​​​ស្រី​​​​​​​​​ដែល​​​យល់​ចិត្ត និង​​​​​ពី​​តម្រូវ​​ការ​​របស់​អ្នក ​អាច​​ធ្វើ​ជា​​​​ភរិយា​​និង​អ្នក​ម្តាយ​ដ៏​​ល្អ។

១១. មនុស្ស​​ស្រី​ដែល​​កើត​មក​មាន​រូប​​សម្បត្តិ​​ស្អាត​​​ពី​ធម្មជាតិ ទៅ​​ណា​​មក​​ណា​ធ្វើ​​ឲ្យ​​គេ​​​ច្រណែន​​នឹង​​រូប​​សម្រស់​នាង​​គ្រប់​គ្នា។

១២. មនុស្ស​ស្រី​​កាច​​ឆ្នាស ​ចូល​ចិត្ត​​​ប្រកែក​​យក​ឈ្នះ មិន​​បណ្តោយ​​ឲ្យ​គេ​​​ធ្វើ​​បាន​ជិះជាន់។

១៣. មនុស្ស​​ស្រី​​​​​​​​​​​ដែល​តែង​តែខូច​​ចិត្ត​បន្ទាប់​ពី​បែក​បាក់​ស្នេហា ឬ​​​​​មនុស្ស​​​​ខ្លួន​​លួច​​ស្រលាញ់​ទៅ​​ស្រលាញ់​អ្នក​ផ្សេង។

១៤. មនុស្ស​​ស្រី​​​ដែល​​ចូល​ចិត្ត​ញ៉ាំ​​ឥត​​ល្ហែ ​​​ចង់​​​ឡើង​​ប៉ុន្មាន​​គីឡូ​​ក៏​មិន​​ខ្វល់ សំខាន់​ទប់​​​អារម្មណ៍​មិន​ជាប់។

១៥. មនុស្ស​​​​​ស្រី​មិន​​ធាត់​​ មិន​​ស្គម គ្រាន់​តែ​មាន​សាច់​ប៉ុណ្ណោះ។

១៦. ​​មនុស្ស​​ស្រី​​​​ដែល​​ញ៉ាំ​​ច្រើន​​យ៉ាង​ណា​ក៏​មិន​​ធាត់ ​​ហើយ​រាង​​​​​​វិញ​​នៅ​​តែ​​​ដូច​​តារា​ម៉ូដែល។

១៧. មនុស្ស​ស្រី​​​​ចេះ​​​ស្រលាញ់​គិតគូរ​ពី​សុខភាព ហាត់​​​ប្រាណ​​ជា​​ប្រចាំ និង​​ញ៉ាំ​​អាហារ​​​​​ណា​ដែល​​ល្អ​​ចំពោះ​​សុខភាព។

១៨. មនុស្ស​​ស្រី​ដែល​​​ខ្ពស់​ស្រឡះ ខ្ពស់​​​រហូត​​ពិបាក​​រក​​សង្សារ​​មាន​កម្ពស់​​ប្រហាក់​ប្រហែល​គ្នា។

១៩. មនុស្ស​ស្រី​​​​ដែល​មិន​ធ្លាប់​​មាន​​ស្នេហា​​ទាល់​តែ​​សោះ។ មិន​ដែល​​​ធ្លាប់​​មាន​​បុរស​​​​​ណា​​បាន​​​ថើប​ឬ​ប៉ះ​​​​​នាង​​ឡើយ ដូច​​បក​​ពី​កេះ។

២០. មនុស្ស​​ស្រី​​​​​​ដែល​​​​មិន​ភ្លេច​​ថតរូប មិន​ថា​​​នៅ​ទៅ​​កន្លែង​ណា ពេល​ណា​នោះ​​​ទេ។​​ បើ​មិន​​​ថត​​​​ទុក​មើល​​ ក៏​ទុក​បង្ហោះ​​ដែរ។

២១. មនុស្ស​ស្រី​​ដែល​​ចាត់​ទុក​​គ្រួសារ​ជា​មនុស្ស​​​សំខាន់​​ទី​១​​ នៅ​ក្នុង​ជីវិត។

២២. មនុស្ស​​ស្រី​ដែល​​ចូល​ចិត្ត​​រាំ​​​ ​​ដើម្បី​​កម្សាន្ត​​អារម្មណ៍​​ខ្លួន​ឯង​ ទោះ​​ពេល​​កើត​​ទុក្ខ​​ក៏​​អាច​​រំសាយ​បាន។

២៣. មនុស្ស​ស្រី​​ដែល​ចូល​​ចិត្ត​​​​​​ច្រៀង ហើយ​មាន​​សម្លេង​​ពីរោះ​​ ស្តាប់​​​ហើយ​​​ចង់​ស្តាប់​ទៀត​មិន​​ជិនណាយ។

​បន្ទាប់​​ពី​​​អាន​​ហើយ​ តើ​​មិត្តៗ​នារី​ ចូល​​​ប៉ុន្មាន​​ចំណុច​ដែរ?​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម