រៀន​ធ្វើ “ពោត​បំពង​ម្សៅ” ស្រួយ​ឆ្ងាញ់​​ទុក​ក្លែម​ក៏​បាន ញ៉ាំ​លេង​ក៏​បាន

  • 2018-09-09 08:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ទំនេរ​ៗ​បែប​នេះ គឺ​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​អាហារ​ងាយ​ៗ​ញ៉ាំ​កំដរ​មាត់ ពិសេស​អាហារ​ដែល​អាច​​ធ្វើ​ភ្លាម ញ៉ាំ​ភ្លាម​មិន​សាំញ៉ាំ​ច្រើន។ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា​នឹង​ចែក​រំលែក​នូវ​មុខ​ម្ហូប​ងាយ​មួយ​ដែល​ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ញ៉ាំ​ពេល​​ទៅ​ញ៉ាំ​អី​ខាង​ក្រៅ​ម្ដង​ៗ​ នោះ​គឺ “ពោត​បំពង​ម្សៅ”។ ចង់​ដឹង​ថា​មុខ​ម្ហូប​មួយ​នេះ​គេ​ធ្វើ​យ៉ាង​ម៉េច​នោះ សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

គ្រឿង​ផ្សំ​សម្រាប់​ពោត​បំពង

  • សាច់​ពោត កន្លះ​គីឡូ

  • ម្សៅ​សាលី ១ចាន​គោម

  • ម្សៅ​​អង្ករ​ខ្សាយ កន្លះ​ចាន​គោម

  • អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ

  • ទឹក ១​ចាន​គោម

វិធី​ធ្វើ៖ ចាក់​ម្សៅ​សាលី ម្សៅ​អង្ករ អំបិល និង​ទឹក កូរ​ឲ្យ​រលាយ​ចូល​គ្នា រួច​ហើយ​ដាក់​ពោត​ចូល កូរ​ឲ្យ​ចូល​គ្នា​ម្ដង​ទៀត​សឹម​យក​ទៅ​បំពង។ ពេល​បំពង ត្រូវ​បើក​ភ្លើង​ល្មម​​ៗ កុំ​ឲ្យ​ពោត​ខ្លោច​ឆ្អិន​មិន​ដល់​ក្នុង។

គ្រឿង​ផ្សំ​សម្រាប់​ទឹក​ជ្រលក់

  • ម្ទេស​ក្រហម ១​ស្លាប​ព្រា​បាយ

  • ស្ករ​ស កន្លះ​កូន​ចាន

  • អំបិល កន្លះ​ស្លាប​ព្រា​កាហ្វេ

  • ទឹក​ខ្មេះ ២​ស្លាបព្រា​បាយ

  • ស្លឹក​ជី

  • សណ្ដែក​ដី​លីង​បុក ២​ស្លាបព្រា​បាយ

ចំពោះ​វិធី​ធ្វើ គឺ​មិន​លំបាក​ឡើយ ដោយ​ប្រិយមិត្ត​អាច​មើល​វីដេអូ​នេះ នឹង​ធ្វើ​តាម​បាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម