កុំយំព្រោះតែមនុស្សប្រុសចាកចេញអី ត្រូវគិតថាគេចាកចេញដើម្បីឲ្យអ្នកជួបមនុស្សល្អជាងគេ
- 2018-08-25 06:36:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំយំព្រោះតែមនុស្សប្រុសចាកចេញអី ត្រូវគិតថាគេចាកចេញដើម្បីឲ្យអ្នកជួបមនុស្សល្អជាងគេ
មនុស្សប្រុសពេលស្រឡាញ់ដូចស្រមោចនិងស្ករ ដូចកន្លង់ និងផ្កាអីចឹង តែពេលអស់ដែលចិត្តដូចស្រមោចឃើញភ្លើងដូចគ្នា។
មនុស្សស្រីគួរតែត្រៀមចិត្តខ្លះមុនពេលស្រឡាញ់អ្នកណាម្នាក់ ព្រោះបើមិនដូច្នេះទេ អ្នកអាចយំគាំងស្លាប់បានពេលគេដើរចេញ។
ការពិតគួរតែគិតថាវាជារឿងពិតដែលមនុស្សម្នាក់ៗសឹងតែចៀសមិនរួច ព្រោះការបែកបាក់គ្នា ជាធម្មជាតិទៅហើយ។
គិតឲ្យស្រួលស្ដាប់ទៅ គឺមកពីបុណ្យអ្នកទាំងពីរមិនដល់គ្នា ដូច្នេះក៏បានត្រឹមតែជួប ហើយក៏បែកគ្នាទៅវិញ។
សាកគិតមើលតិចមើល បើគេមិនដើរចេញពីអ្នកទេ តើអ្នកអាចមានឱកាសជួបមនុស្សល្អជាងគេដែរ ឬអត់? តើអ្នកអាចជួបអ្នកក្រោយដែលអ្នករស់នៅជាមួយអ្នកអស់មួយជីវិតដែលឬអត់?
ការពិតគេចូលគ្រាន់តែធ្វើជាបទពិសោធន៍ស្នេហាឲ្យអ្នករឹងមាំតែប៉ុណ្ណោះ ឬក៏ចូលមកឲ្យអ្នកបានស្វែងយល់បីខ្លួនឯង និងមនុស្សដទៃទៀតដូចគ្នា ដើម្បីពេលដែលអ្នកជួបអ្នកក្រោយ មិនមានរឿងល្អក់កករកើតឡើង។
កុំយំរហូតទន់ខ្លួនព្រោះតែមនុស្សប្រុសម្នាក់ចាកចេញអី គួរតែញញឹមហើយអរគុណគេដែលគេបានចេញទៅ ព្រោះបើគ្មានគេក៏អ្នកមិនស្គាល់រសជាតិស្នេហាយ៉ាងម៉េចដែរ។
ត្រូវចាំថាបើមនុស្សចង់ទៅហើយ ទោះអ្នកយំដល់ស្លាប់ទៀតក៏គេនៅតែទៅដែរ ដូច្នេះហេតុអីបង្ហិនទឹកភ្នែកខ្លួនឯងដោយសារមនុស្សប្រុសម្នាក់ដែលមិនចង់រស់នៅជាមួយអ្នកនោះ។
បើអ្នកចង់យំ គួរតែយំមួយភ្លែតបានហើយ កុំយំយូរពេក ព្រោះអ្នកយំកាន់តែយូរ ឱកាសអ្នកជួបគូព្រេងពិតអ្នកកាន់តែអូសបន្លាយ។ យំឲ្យអស់ចិត្តទៅ បន្ទាប់មកជូតទឹកភ្នែកដើរទៅមុខទៀត ព្រោះនៅមានរឿងជាច្រើនទៀតដែលកំពុងចាំអ្នក៕
ចុចអាន៖មិនមែនជាការសឹងសឹក តែនេះជាអ្វីដែលមនុស្សស្រីត្រូវធ្វើពេលគេបោះបង់អ្នក