បើ​មិន​ចង់​ឆាប់​ស្លាប់ ដាច់ខាត​កុំ​​ញ៉ាំ​អាហារ ៦ ប្រភេទ​នេះ​ពេល​តានតឹងខ្លាំង

  • 2018-03-26 05:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគច្រើន​ឲ្យតែ​មាន​អាការៈ​តានតឹង គឺ​ដឹង​តែ​រក​អាហារ​ដើម្បី​បន្ធូរ​អារម្មណ៍។ តែ​ទោះ​ជា​តានតឹង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ កុំ​ទទួល​ទាន​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ​ដាច់ខាត៖

១.ស្រា និង​ស្រាបៀ

នៅ​ពេល​ធុញ​ទ្រាន់​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​ដូចជា​ស្រាបៀ និង​ស្រា​ត្រូវ​បាន​​មនុស្ស​ជាច្រើនផឹក ក្នុង​គោលបំណង "ដោះស្រាយ​បញ្ហា" ។ ជាតិ​អាល់កុល​តិចតួច​អាច​ធ្វើឲ្យ​អារម្មណ៍​សប្បាយ​រីករាយ​វិញ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​តែង​ផឹក​ច្រើន​ជ្រុល។ ពេល​ទទួលទាន​ច្រើន​ជ្រុល ស្មារតី​នឹង​ថមថយ ហើយ​បើ​ជា​មនុស្ស​លេប​ថ្នាំ​ជំងឺ​បាក់​ទឹកចិត្ត នឹង​បន្ថយ​នូវ​ប្រសិទ្ធភាព​ថ្នាំ​ផង​ដែរ។ ការ​ផឹក​ស្រា​ច្រើន​អាច​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក ពិបាក​ដកដង្ហើម និង​ការ​ផ្លាស់ប្ដូរ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដែល​ទាំងអស់​នេះ​អាច​ធ្វើឲ្យ​ការ​ថប់បារម្ភ​កាន់​តែ​អាក្រក់។

២.កាហ្វេ

មនុស្ស​ដែល មាន​អារម្មណ៍​អស់​កម្លាំង​ជា​រឿយ​ៗ ជ្រើសរើស​កាហ្វេ​ខ្មៅ​ក្ដៅ​មួយ​ពែង ដើម្បី​ជួយ​ដាស់​ស្មារតី​របស់​ពួកគេ។ ប៉ុន្តែ​យោង​តាម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ជាតិ​កាហ្វេអ៊ីន​នឹង​បង្កើន​អារម្មណ៍​នៃ​ការ​ថប់បារម្ភ ការ​រអាក់រអួល ការ​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​កាន់តែ​អាក្រក់។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់ អ្នក​គួរតែ​កាត់​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ត្រូវ​ញ៉ាំ ដោយ​គ្រាន់តែ​យក​មួយ​ពែង​តូច​នៅ​ពេល​ព្រឹក គឺ​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ។

៣.ស្ករ

ពេល​តានតឹង​មនុស្ស​ជាច្រើន​ត្រូវ​ការ​ជាតិ​ផ្អែម​ៗ ដើម្បី​បង្កើន​កម្លាំង​ឡើង​វិញ។ យោង​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ជាតិ​ស្ករ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ ដែល​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​ក្រៀមក្រំ ព្រោះ​បាត់បង់ សារធាតុ​ serotonin ។ វា​ក៏​អាច​បណ្ដាល​អ្នក​ក្រៀមក្រំ ហើយ​ពេល​គ្មាន​ serotonin អ្នក​នឹង​ឆាប់​ឈឺក្បាល បញ្ហា​ការ​គេង បញ្ហា​អារម្មណ៍ និង​ការ​បាក់​ទឹកចិត្ត​កាន់តែ​អាក្រក់​ទៅ​ៗ។

៤.ភេសជ្ជៈ​មាន​ជាតិ​ហ្គាស

គ្រឿង​ផ្សំ​ជា​ទូ​ទៅ​ក្នុង​ភេសជ្ជៈ​ជាតិ​ហ្គាស មាន​ជាតិ Aspartame ហើយ Aspartame នេះ​បាន​រាំង​ខ្ទប់​ផលិត​សារធាតុ​សរសៃ​ប្រសាទ serotonin (សារធាតុ​ដែល​ជួយ​រក្សា​តុល្យភាព​អារម្មណ៍) ហើយ​ធ្វើឲ្យ​ឆាប់​ឈឺក្បាល។ ដូច្នេះ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ភេសជ្ជៈ​ទាំងនេះ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ក្រៀមក្រំ ពីព្រោះ​វា​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ឡើយ។

៥.អាហារ fast-food

អាហារ​បែបនេះ គឺជា​អាហារ​ដែល​ចៀន​ក្នុង​ប្រេង​អ៊ីដ្រូហ្សែន ដែល​អាច​ធ្វើឲ្យ​អារម្មណ៍​របស់​អ្នក​កាន់តែ​ចុះ​ទាប។ អ្នក​ញ៉ាំ​អាហារ fast-food ៥១% ហាក់​ដូចជា​ទទួលរង​ជំងឺ​បាក់​ទឹកចិត្ត​ជាង​អ្នក​ដទៃ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ចេញផ្សាយ​ក្នុង​ទស្សនាវដ្ដី​អាហារ​បំប៉ន​សុខភាព​សាធារណៈ។ កម្រិត​ខ្ពស់​នៃ​ជាតិ​ខ្លាញ់ បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​អាក់ទែរ និង​កំណត់​លំហូរ​ឈាម​ទៅ​ខួរក្បាល។ មនុស្ស​ត្រូវការ​លំហូរ​ឈាម​ល្អ​ប្រសើរ​បំផុត​ទៅ​ខួរក្បាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាក់។

៦.អាហារ​សម្បូរ​ជាតិ​ប្រៃ

បើសិនជា​គេ​ទទួល​ទាន​ក្នុង​កម្រិត​មធ្យម អំបិល​អាច​ជា​ថ្នាំ​បំបាត់​ភាព​តានតឹង ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ប្រៃ​ច្រើន ប្រព័ន្ធ​សរសៃប្រសាទ​អាច​ត្រូវ​បាន​ប៉ះពាល់។ បន្ទាប់មក​អ្នក​នឹង​អស់​កម្លាំង ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​ត្រូវ​បាន​រំខាន នឹង​ធ្វើឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ៕

Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖មិន​ធម្មតា​ទេបើ​អ្នក​មាន​រោគ​សញ្ញា​ទាំងនេះ ព្រោះ​​ជា​ការ​រលាក​ធ្ងន់ធ្ងរ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី