ជីវិត​គឺ​លំបាក ប៉ុន្តែ​បើ​អ្នក​អាច​យល់​នូវ​​ការពិត​១០​យ៉ាង​ អ្នក​​នឹង​អាច​ឆ្លង​កាត់​​វា​បាន​យ៉ាង​ប្រសើរ

  • 2018-09-06 07:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​ម្នាក់​ៗ​បើ​មិន​មាន​ឆ្លង​កាត់​ភ្លៀង​ព្យុះ​ខ្លះ ម៉េច​នឹង​មាន​ន័យ​ទៅ?

កាល​ពី​នៅ​តូច​អ្នក​តែង​តែ​ចង់​ឲ្យ​ខ្លួន​ឯង​ធំ​ឡើង​ឲ្យ​ឆាប់ៗ ប៉ុន្តែ​បន្ទាប់​ពី​ធំ​ហើយ​អ្នក​ក៏​បាន​ដឹង​ថា​ជីវិត​ពេល​ធំ​គឺ​​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ច្រើន​ណាស់។ ទាំង​គ្រួសារ ទាំង​ការងារ ទាំង​ជីវិត​ស្នេហា គ្រប់​យ៉ាង​សម្រុក​មក​ជាន់​ក​ ដាក់​បន្ទុក​មក​លើ​យើង​ទាំង​អស់។

រូបតំណាង

សម្ពាធ​ផ្លូវ​ចិត្ត ដែល​រួម​បញ្ចូល​អារម្មណ៍​គ្រប់​បែប​យ៉ាង ការ​ខក​ចិត្ត ការ​ឈឺចាប់ ភាព​អស់សង្ឃឹម ការ​បាក់ទឹកចិត្ត ការ​បរាជ័យ តើ​អ្នក​ណា​ដែល​ធ្លាប់​ឆ្លង​កាត់​វា​ទៅ? នេះ​មែន​ជា​ជា​ដំណើរ​ឈាន​ទៅ​រក​ជីវិត​យុវវ័យ​ដែល​ខ្ញុំ​ត្រូវ​ជួប? តើ​អ្នក​ផ្សេង​ដូច​ខ្ញុំ​ទេ ហេតុ​អី​ក៏​ខ្ញុំ​ហត់នឿយ​ជា​មួយ​ជីវិត​ពេល​នេះ​យ៉ាង​នេះ?

អារម្មណ៍​ទាំង​នេះ​ប្រាកដណាស់​គឺ​អ្នក​ធ្លាប់​ជួប ប៉ុន្តែ​បើ​អ្នក​បើកចិត្ត​ខ្លួន​ឯង​ឲ្យ​ទូលាយ​ និង​ស្វែង​យល់​ពី​ការ​ពិត​ទាំង​១០​ដូច​ខាង​ក្រោម​នេះ ប្រហែល​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ឆ្លង​កាត់​អារម្មណ៍​ដ៏​ពិបាក​ដែល​អ្នក​មាន​បាន៖

១. មាន​តែ​ពេល​ដែល​អ្នក​ទទួល​យក​រឿង​សម​បំណង​តែ​ប៉ុណ្ណោះ ទើប​អ្នក​អាច​ក្រោកឈរ ហើយ​ចាប់​ផ្ដើម​សាជាថ្មី។

រូបតំណាង

២. ពេល​អ្នក​កាន់​តែ​ព្យាយាម​ស្វែង​រក​សន្តិភាព អ្នក​កាន់​តែ​ទទួល​ការ​ឈឺចាប់​ពី​ព្រោះអ្នក​មិន​ធ្លាប់​ជួប​វា។ សម្រាក​ខ្លះ ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ពេល​មួយ​អ្នក​នឹង​ស្វែង​រក​ខ្លួន​ឯង​នៅ​ក្នុង​សន្តិភាព​នោះ។

៣. កុំ​រង់ចាំ​មនុស្ស​ដែល​ដើរ​មក​រក​អ្នក​ហើយ​ឲ្យ​អ្វី​មួយ​មក​អ្នក បើ​សិន​ជា​អ្នក​ចង់​បាន ដើរ​រក​ខ្លួន​ឯង​ទៅ។

៤. ការ​គិត និង​សម្ដី​ដែល​អ្នក​ហា​ចេញ​ទៅ​គឺ​អាច​បញ្ច្រាស​ន័យ​គ្នា ដូច្នេះ​អ្នក​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​វា​អាច​ឲ្យ​មនុស្ស​ជុំវិញ​អ្នក​ឈឺចាប់​បាន។

៥. ការ​ជឿជាក់​ជា​កូនសោរ​ដើម្បី​ឈ្នះ​ការ​លំបាក​ទាំង​ឡាយ និង​បង្កើន​តម្លៃ​សម្រាប់​ខ្លួន​ឯង​ទៀត​ផង ដូច្នេះ​អ្នក​ត្រូវ​ការពារ​ភាព​ជឿជាក់​នោះ​កុំ​ឲ្យ​អ្នក​ណា​ដណ្ដើម​វា​ពី​អ្នក។

៦. មនុស្ស​ឆ្លាត​អាច​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ទៀត​សរសើរ ទោះ​បី​ជា​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​អ្នក​ចង់​បាន​ការ​គោរព​ពី​អ្នក​ដទៃ​វិញ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ​បន្ថែម​ទៀត។

៧. ពេល​ធំឡើង​អ្នក​នឹង​ដឹង​ថា គ្មាន​ទំនាក់ទំនង​ណា​មួយ​ដែល​​អាច​រីករាយ​តាំង​ពី​ដើម​រហូត​ដល់​ចប់​នោះ​ទេ។ មនុស្ស​ធំ​គេ​មិន​បញ្ចប់​គ្រប់យ៉ាង​ទាំង​គ្មាន​បាន​ធ្វើ​អី​សោះ​ឡើយ គឺ​គេ​តែង​ព្យាយាម​ស្រោចស្រង់វា​ឡើង​វិញ និង​ជម្នះ​ការលំបាក​ទាំង​នោះ​រួម​គ្នា។

រូបតំណាង

៨. អ្នក​អាច​បរាជ័យ អ្នក​អាច​ដើរ​ផ្លូវ​ខុស ប៉ុន្តែ​កុំ​ឲ្យ​កំហុស និង​ការ​បរាជ័យ​នោះ​ដដែលៗ​ពេក។

៩. ដើម្បី​ស្រឡាញ់​អ្នក​ណា​ម្នាក់​បាន អ្នក​ត្រូវ​តែ​ត្រៀម​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ជាមុន​សិន។

១០. ភាព​ល្អ​ដែល​ឃើញ​​​នឹង​ភ្នែក​មិន​ទាន់​គ្រប់គ្រាន់​ទេ អ្នក​ត្រូវ​តែ​ចេះ​​សង្កេត អ្នក​ត្រូវ​ចេះ​​វែកញែក​ នោះ​ទើប​អ្នក​អាច​ក្លាយ​ដឹង​ថា​ពី​ធាតុ​ពិត​មែន។

ចុចអាន៖៦​ឃ្លា​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​ចំពោះ​អ្នក​ខ្វះ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា