៧ចំណុចដែល​បុរស​គួរ​ដឹង​ពី​មនុស្ស​ស្រី​ឯករាជ្យ​ និង​ស្ងប់ស្ងាត់លើ​រឿង​ស្នេហា

  • 2018-09-04 09:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ជា​និយាយ​ថា​ក្បាលរឹង ឯករាជ្យ​នោះ​ពិត​ជា​មាន​ចំណុច​ខ្លាំង​ច្រើន​ណាស់ តែ​ពេល​ខ្លះ​អ្នក​អាច​មើល​នាង​ខុស។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​នាំ​អ្នក​ទៅ​យល់​ពី​ធាតុ​ពិត​នៃ​​មនុស្ស​ស្រី​ដែល​រឹងមាំ និង​ចូលចិត្ត​នៅ​ម្នាក់​ឯង​ដោយ​មិន​រញ៉េរញ៉ៃ​លើ​រឿង​ស្នេហា​ឡើយ ៖

១. នាង​មិន​ឯកា​ដូច​អ្នក​គិត​ឡើយ

ប្រហែល​មនុស្ស​មួយ​ចំនួន​គិត​ថា​នាង​ឯកា​ណាស់​ព្រោះ​នាង​មិន​សូវ​មាន​អ្នក​នៅ​ក្បែរ​ឡើយ នាង​ភាគច្រើន​នៅ​ម្នាក់​ឯង និង​ស្ងប់ស្ងាត់ ប៉ុន្តែ​ផ្លូវ​ចិត្ត​នាង​គឺ​សន្តិភាព​ល្អ​ណាស់។ ទោះ​នាង​មើល​ទៅ​ឯកា​ក៏​ដោយ តែ​ការ​ពិត​វា​បាន​បង្ហាញ​ថា​នាង​ជា​មនុស្ស​ស្រី​រឹងមាំ និង​សេរីភាព​បំផុត​ព្រោះ​នាង​អាច​រស់​នៅ​យ៉ាង​រីករាយ​ដោយ​មិន​បាច់​ពឹង​អ្នក​ណា។

រូបតំណាង

**២. នាង​ជា​មនុស្ស​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់**

ធ្លាប់​សង្កេត​អត់​ថា​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ជីវិត​ឯកជន​មាន​ភាព​ស្ងប់ស្ងាត់​ជា​មនុស្ស​ស្រី​ដែល​ខ្លាំង មាន​គំនិត​ថ្មីៗ​ក្នុង​ការងារ ហើយ​ជា​មនុស្ស​ស្រី​ដែល​ឆ្លាត​បំផុត។ ហេតុ​ដែល​នាង​ជា​មនុស្ស​បែប​នេះ​ ព្រោះ​ពេល​ដែល​នាង​នៅ​ម្នាក់​ឯង​នាង​អាច​គិត និង​ផ្ដោត​លើ​ការងារ​នាង​បាន​យ៉ាង​ល្អ ដូច្នេះ​ទើប​រឿង​ស្នេហា​ ឬ​ការ​រញ៉េរញ៉ៃ​ច្រើន​មិន​មែន​ជា​ចំណូល​ចិត្ត​នាង។

៣. នាង​មិន​ខ្វល់ខ្វាយ​រឿង​ស្នេហា

មនុស្ស​ស្រី​បែប​នេះ​មិន​ងាយ​ស្រឡាញ់​បាន​នោះ​ទេ ម្យ៉ាង​ទៀត​បើ​របៀប​ស្នេហា​ក្មេងៗ​ទៀត​នាង​កាន់​តែ​មិន​យក​ភ្នែក​មើល។ នាង​មិន​សូវ​គិត​រឿង​មនោសញ្ចេតនា​ដូច​នារី​ផ្សេង​ឡើយ ព្រោះ​នាង​យល់​ថា​ជីវិត​នាង​បែប​នេះ​គឺ​ល្អ​ណាស់​ទៅ​ហើយ មិន​ចាំ​បាច់​មាន​អ្នក​ណា​ក៏​បាន។

៤. នាង​ចូលចិត្ត​ធ្វើ​ជា​ខ្លួន​ឯង

មនុស្ស​ដែល​ស្រឡាញ់​ភាព​ឯករាជ្យ​គឺ​មិន​ចូលចិត្ត​ធ្វើ​អី​ដែល​ខុស​ពី​ខ្លួន​ឯង​ដើម្បី​ផ្គាប់​អ្នក​ដទៃ​នោះ​ទេ។ នាង​តែង​ធ្វើ​ជា​ខ្លួន​​ឯង​ទោះ​អ្នក​ណា​មិន​ស្រឡាញ់​មិន​ពេញ​ចិត្ត​ក៏​អត់​ទៅ ព្រោះ​អាច​និយាយ​បាន​ថា​នាង​មាន​ចរិត​រឹង​តាំង​ពី​កំណើត​មក​ដែល​ជា​មនុស្ស​មិន​ចូលចិត្ត​អែបអប​ ផ្គាប់ផ្គុន​អ្នក​ណា​ច្រើន។

រូបតំណាង

៥. នាង​ជា​មនុស្ស​រឹង​មាំ​ខាង​ក្រៅ​ទន់​ជ្រាយ​ខាង​ក្នុង

កុំ​ឃើញ​ខាង​ក្រៅ​នាង​រឹងមាំ និង​សប្បាយ​ចិត្ត និង​កាច​ឆ្នាស​តែ​បើ​អ្នក​ដឹង​ខាង​ក្នុង​នាង​ទើប​អ្នក​ដឹង​ថា​នាង​អាច​ជា​មនុស្ស​ស្រី​ដែល​យំ​ច្រើន​ជាង​​នារី​ផ្សេង​ក៏​ថា​បាន។ នាង​មិន​ចូល​ចិត្ត​ឲ្យ​គេ​ឃើញ​ទឹក​ភ្នែក និង​ភាព​ទន់ជ្រាយ​របស់​នាង​ទេ នាង​សុខ​ចិត្ត​សម្ងំ​យំ​តែ​ឯង​ដោយ​ស្ងប់ស្ងាត់។

៦. នាង​រាប់អាន​មិត្តភក្តិ​លើ​គុណភាព​មិន​មែន​បរិមាណ

នាង​ប្រហែល​ស្គាល់​មនុស្ស​ច្រើន​តែ​មិត្តភក្តិ អ្នក​ជិតស្និទ្ធ​នាង​មិន​មាន​ច្រើន​ទេ ព្រោះ​នាង​មិន​ចូលចិត្ត​ចំណាយ​ពេល​ជាមួយ​ទំនាក់ទំនង​ណា​ដែល​អត់ប្រយោជន៍។ នាង​រាប់​អាន​អ្នក​ណា​ក៏​ចេញពី​ចិត្ត​ដែរ ហើយ​តែង​ចាត់ទុក​មិត្តភាព​សំខាន់​ មិន​មែន​មាន​រឿង​តិច​តួច​បែកបាក់គ្នា​នោះ​ទេ។

៧. សមត្ថភាព​ការងារ​នាង​ខ្ពស់

មនុស្ស​ស្រី​ប្រភេទ​នេះ​តែង​មាន​សមត្ថភាព​ធ្វើ​ការ​បាន​ខ្ពស់ ហើយ​ច្បាស់​លាស់ មិន​រញ៉េរញ៉ៃ​ឡើយ។ នាង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ​ដែល​នាង​មាន ហើយ​នាង​តែង​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​នាង​មាន និង​ចាត់ទុក​វា​ជា​រឿង​សំខាន់។

រូបតំណាង

មនុស្ស​ស្រី​បែប​នេះ​មិន​សូវ​មាន​ច្រើន​ទេ ព្រោះ​អាច​និយាយ​បាន​ថា​នាង​មាន​ធម្មជាតិ​ដូច​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​ចង់​បាន​នាង​ខ្លាំង៕

ចុចអាន៖ទម្លាប់​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់ដ៏​រឹង​មាំ និង​រីករាយ​ តាម​គន្លឹះទាំង​នេះ

ប្រភព៖ thoughtcatalog ប្រែសម្រួល៖ ផេង ផលធិតា