ចាំបាច់អស់លុយច្រើន! ប្រើតែពងទាមួយគ្រាប់អាចបំបាត់ភ្នែកខ្មៅដូចខ្លាឃ្មុំបាន
- 2018-09-04 08:45:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំបាច់អស់លុយច្រើន! ប្រើតែពងទាមួយគ្រាប់អាចបំបាត់ភ្នែកខ្មៅដូចខ្លាឃ្មុំបាន
សម្រាប់អ្នកត្រូវធ្វើការដល់យប់ជ្រៅ ឬត្រូវភ្ញាក់យប់ៗ ដូចជាស្ត្រីដែលទើបសម្រាលកូនរួច ត្រូវក្រោកបំបៅកូនអាចនឹងជួបបញ្ហាស្នាមខ្មៅក្រោមរង្វង់ភ្នែក។ ឈប់បារម្ភទៀតទៅ អ្នកអាចបំបាត់បញ្ហានេះបានដោយប្រើវិធីធម្មជាតិ មិនបាច់ប្រើថ្នាំ ឬគ្រីមលាបក៏បាន ដោយត្រូវតែពងមាន់ ឬពងទាមួយគ្រាប់ប៉ុណ្ណោះ។
វិធីទី១
អ្នកអាចយកស៊ុតនេះទៅស្ងោរឱ្យឆ្អិនខ្លាំង ហើយយកមករុំនឹងកន្សែង ឬក្រណាត់ស្ដើង រួចយកមកលញ់ថ្នមៗត្រង់ផ្នែកខ្មៅនៅក្រោមភ្នែក។ ភាពក្ដៅឧណ្ហៗរបស់ស៊ុតនឹងជួយសម្រួលចលនាឈាមឱ្យរត់ស្រួលឡើងវិញ បំបាត់អាការហត់នឿយត្រង់ម្ដុំភ្នែកបាន។
អនុវត្តបែបនេះមួយថ្ងៃ២ទៅ៣ដង បើមានពេល ដោយប្រើពងថ្មីគ្រប់ពេល រហូតទាល់តែស្នាមខ្មៅរលប់បន្តិចម្ដងៗ។
វិធីទី២
វិធីនេះប្រើស៊ុតឆៅតែម្ដង ដោយយកមកគោះយកតែផ្នែកស ហើយលាបជាម៉ាសនៅក្រោមភ្នែកដែលខ្មៅនោះ ទុកចោលដល់ស្ងួត ឬ១០នាទី។ បន្ទាប់មកលាងមុខចេញដោយទឹកក្ដៅឧណ្ហៗ។ អនុវត្តបែបនេះជាប្រចាំមិនត្រឹមតែជួយបំបាត់ស្នាមខ្មៅ តែអាចបន្តឹងស្បែកក្រោមភ្នែក មិនឱ្យជ្រីវជ្រួញទៀតផង៕
កុំភ្លេចសាកល្បង ហើយប្រាប់លទ្ធផលមកបក កញ្ញា ផងណា៎! សំណាងល្អ!
ចុចអាន៖ ៥វីធីថែរក្សាស្បែកមុខកុំឲ្យឆាប់ចាស់ អ្នកអាយុខ្ទង់ ២០ទៅ គួរចាប់ផ្ដើមអនុវត្តពីឥលូវ