៥វីធីថែរក្សាស្បែកមុខកុំឲ្យឆាប់ចាស់ អ្នកអាយុខ្ទង់ ២០ទៅ គួរចាប់ផ្ដើមអនុវត្តពីឥលូវ
- 2018-08-21 08:10:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥វីធីថែរក្សាស្បែកមុខកុំឲ្យឆាប់ចាស់ អ្នកអាយុខ្ទង់ ២០ទៅ គួរចាប់ផ្ដើមអនុវត្តពីឥលូវ
គ្មានអ្នកណាចង់ចាស់នោះទេ។ ពេលទៅជួបគ្នាម្ដងៗ ជាពិសេសស្រីៗម្នាក់ៗចូលចិត្តនិយាយគ្នាពីរឿងសម្រស់ ខ្លះទៀតប្រៀបធៀបមុខមាត់ទៅនឹងអាយុ ហើយគ្មានអ្នកណាចង់ចាស់នោះទេ គឺបន់តែឲ្យគេថានៅក្មេងជាងវ័យរហូត។ ប៉ុន្តែចង់ឲ្យស្បែកមុខនៅតែក្មេងជាងវ័យទោះអាយុច្រើនក៏ដោយអ្នកចាំបាច់ត្រូវថែរក្សាវា ចាប់ផ្ដើមនៅអាយុក្មេងបែបនេះ ហើយដោយរបៀបនេះ៖
១. សម្អាត Makeup ដោយប្រើទឹក Makeup Remover
ស្រីៗជៀសមិនផុតពីការតុបតែងមុខនោះទេ។ ក្រោយតុបតែងមុខស្រីៗគួរជូតសម្អាត ដោយប្រើMakeup Remover ទើបលាងជម្រះក្រែមម្សៅមានប្រសិទ្ធភាពជាងលាងមុខដោយទឹកទទេ ព្រោះស្បែកមុខដែលមិនត្រូវបានជូតសម្អាតជ្រះ អាចបង្កឲ្យមានស្នាមជ្រីវជ្រួញលឿន និងបញ្ហាស្បែកផ្សេងៗទៀត។
២. លាងមុខដោយហ្វូមលាងមុខ
ក្រោយពីជូតសម្អាត ម្សៅក្រែមហើយ អ្នកត្រូវលាងសម្អាតមុខដោយហ្វូមលាងមុខ មួយតង់ទៀត ព្រោះវាជួយសម្អាតធូលីដី ឬខ្លាញ់ដែលតោងជាប់មុខ។ ម៉្យាងទៀតលាងមុខជាមួយហ្វូមជួយឲ្យជម្រុះចេញនូវកោសិកាចាស់ៗ ហើយដុះមកវិញនៅកោសិកាថ្មី ដែលធ្វើឲ្យស្បែកមុខនៅតែតឹងស្រស់ស្អាត។
៣. ប្រើទឹក Toner
ក្រោយលាងជម្រះមុខរួចរាល់ អ្នកគូរប្រើទឹក Toner ព្រោះវាជួយចិញ្ចឹមនិងបន្តឹងស្បែកមុខ ព្រោះToner ផ្ទុកដោយជីវជាតិដែលស្បែកមុខត្រូវការដើម្បីការលូតលាស់ល្អ។
៤. ផ្តល់ចំណីដល់កោសិកាស្បែក
មនុស្សយើងចង់ស្អាតនិងមានរាងកាយមាំមួន ត្រូវញ៉ាំអាហារមានជីវជាតិចិញ្ចឹម។ មិនខុសអីពីស្បែកមុខទេ គឺត្រូវការអាហារបំប៉នដើម្បីឲ្យមាំមួននិងក្មេងជាងវ័យ។ អាហារនោះមានដូចជា ក្រែមសំណើម ឡេការពារកម្ដៅថ្ងៃ សេរ៉ូម ខូឡាជេន ជាដើម ដើម្បីជួយបំប៉ននិងថែរក្សាស្បែកមុខ។
៥. បិតម៉ាស់មុខ
សម័យនេះការបិតម៉ាស់មុខគឺពេញនិយម ព្រោះវាជួយបន្ថែមសំណើមភ្លាមៗដល់ស្បែកមុខ និងជួយឲ្យស្បែកស ភ្លឺរលោង៕
ចុចអាន៖៥ គន្លឹះងាយៗថតរូបចេញមកដឹងតែស្អាត ដោយមិនបាច់ប្រើកម្មវិធីជំនួយ