Song Hye Kyo បង្ហាញខ្លួនបង្អួតស្បែកខ្ចី និងចិញ្ចៀនរៀបការតម្លៃជាង៣ម៉ឺនដុល្លារ
- 2018-08-29 02:09:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo បង្ហាញខ្លួនបង្អួតស្បែកខ្ចី និងចិញ្ចៀនរៀបការតម្លៃជាង៣ម៉ឺនដុល្លារ
យូរៗទើបបង្ហាញវត្តមានម្ដង កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo បានបង្កការចាប់អារម្មណ៍នៅព្រលានយន្តហោះជាមួយរូបសម្បត្តិដ៏ក្មេងវ័យ និងចិញ្ចៀនរៀបការរបស់ខ្លួន។
កាលពីព្រឹកថ្ងៃទិ២៨ ខែសីហាមុននេះ តារាសម្ដែងស្រីជួរមុខកូរ៉េ Song Hye Kyo បានធ្វើឲ្យកក្រើកព្រលានយន្តហោះអន្តរជាតិ Incheon នៅពេលនាងបង្ហាញមុខនៅទីនេះដើម្បីធ្វើដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីបំពេញការងារនៅទីនោះ។ មានវត្តមាននៅទីនេះជាមួយជំនួយការ៣នាក់របស់ខ្លួន ស្រីស្អាតវ័យ៣៦ឆ្នាំបានធ្វើឲ្យស្រីៗជាច្រើនច្រណែននឹងស្បែកដ៏ភ្លឺថ្លារបស់នាងទោះមានវ័យជ្រេហើយក៏ដោយ។
មិនតែប៉ុណ្ណោះ ចិញ្ជៀនមង្គលការរបស់តួរឿង “Full House” ក៏ទាក់ទាញចំណាប់អារម្មណ៍មិនស្ទើដែរ។ តាមបណ្ដាញព័ត៌មាន ON ចិញ្ចៀនមួយវង់នេះ មានតម្លៃ៣ម៉ឺន១ពាន់ដុល្លារ ដោយធ្វើឡើងពីពេជ្រ និងផ្លាទីន។ ជាមួយគ្នានេះដែរ តារាស្រីមានប្រជាប្រិយភាពនេះ នឹងត្រលប់មកកញ្ចក់ទូរទស្សន៍នាចុងឆ្នាំតាមរយៈរឿងភាគ “My Boyfriend” សម្ដែងរួមជាមួយប្រុសស្អាតកំពុងឡើងកូដ Park Bo Gum៕
ចុចអាន៖
សើចជ្រុះធ្មេញ ពេលឃើញសម្រស់តួជំនួសរបស់តារាសម្ដែងកូរ៉េ
ឃើញហើយចង់សន្លប់ជាមួយសម្រស់សង្សារថ្មីរបស់ Song Hye Kyo ក្នុងរឿងថ្មី