ឃើញហើយចង់សន្លប់ជាមួយសម្រស់សង្សារថ្មីរបស់ Song Hye Kyo ក្នុងរឿងថ្មី
- 2018-08-26 03:25:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញហើយចង់សន្លប់ជាមួយសម្រស់សង្សារថ្មីរបស់ Song Hye Kyo ក្នុងរឿងថ្មី
កម្រងរូបភាពថ្មីរបស់កំពូលតារាសម្ដែងប្រុសកូរ៉េ Park Bo Gum ដើម្បីផ្សព្វផ្សាយម៉ាកសំលៀកបំពាក់ដែលខ្លួនតំណាងបានធ្វើឲ្យអ្នកទប់អារម្មណ៍មិនបានព្រោះស្អាតខ្លាំងពេក។
កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅនេះ ម៉ាកសំលៀកបំពាក់ល្បីឈ្មោះ TNGT បានបញ្ចេញម៉ូដសំលៀកបំពាក់រដូវកាលថ្មីរបស់ខ្លួនដោយមានតារាតំណាងជាប្រុសតារាសម្ដែងប្រុសជួរមុខកូរ៉េ Park Bo Gum។ ជាមួយម៉ូដសក់វែង មូររួញតិចៗ ប្រុសស្អាតវ័យ២៥ឆ្នាំមើលទៅ មិនខុសពីទេវបុត្រឡើយ។ ខុសពីលើកមុនៗ ដែលទស្សនិកជនរិះគន់ថាសក់វែងមិនសមជាមួយតារាកើតឆ្នាំ១៩៩៣នោះ លើកនេះអ្នកគាំទ្របានឲ្យដឹងថាម៉ូដសក់នេះមិនជាស័ក្ដិសមនឹងលោកខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា ប្រុសស្អាតរូបនេះនឹងត្រលប់មកកញ្ចក់ទូរទស្សន៍វិញជាមួយខ្សែភាពយន្តភាគ “The Boyfriend” សម្ដែងរួមជាមួយកំពូលតារាស្រី Song Hye Kyo ដែលរឿងថ្មីនេះគ្រោងចាក់បញ្ចាំងនៅចុងឆ្នាំនេះ៕
ចុចអាន៖