​​ផ្កា​​៦​ប្រភេទ​ ​អាច​​​នាំ​លាភ​ផ្សេងៗ​​គ្នា​​ចូល​​​ផ្ទះ

  • 2018-08-22 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្កា​គឺ​ជា​និមិត្ត​សញ្ញា​​នៃ​​ហុងស៊ុយ ​ដែល​អាច​នាំ​លាភ​​សំណាង​​ចូល​ផ្ទះ ប៉ុន្តែ​ផ្កា​​​៦​ប្រភេទ​​មាន​លក្ខណៈ​ពិសេស​​ខុស​ៗ​គ្នា។ វា​​​​មិន​ត្រឹម​តែ​​អាច​ជួយ​​បង្កើន​​​សោភ័ណភាព​ក្នុង​ផ្ទះ​ ​​ឲ្យ​ស្រស់​​ស្អាត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​មាន​​តួនាទី​សំខាន់​ជា​ច្រើន​​ទៀត ដែល​អ្នក​ពុំ​ធ្លាប់​ដឹង។

១. ផ្កា​ឈូក

​ក្រៅ​ពី​ការ​​យក​ទៅ​ថ្វាយ​ព្រះ​​ ផ្កា​ឈូក​ត្រូវ​បាន​​​ច្នៃ​ធ្វើ​ជា​ថ្នាំ ​ចាប់​តាំង​ពី​ឬស ស្រទាប់​​​ផ្កា​និង​លម្អង​របស់​វា។ ហេតុ​នេះ​ហើយ តាម​ក្បួន​​ហុង​ស៊ុយ ផ្កា​ឈូក​​​​អាច​នាំ​មក​នូវ​សុខភាព​ល្អ ​រឹង​មាំ សុខដុមរមនា។​

២. ​ផ្កាអ័រគីដេ

​​​ផ្កាអ័រគីដេ ​ពេញ​និយម​បំផុត នៅ​​ប្រទេស​លោក​ខាង​លិច​ ដើម្បី​ដាក់​តាំង​លម្អ​នៅ​​ក្នុង​ផ្ទះ ដែល​​ជា​តំណាង​​ឲ្យ​ការ​បង្កើត​កូន​ចៅ​ និង​ទ្រព្យសម្បត្តិ​ក្នុង​ក្រុម​គ្រួសារ។

៣. ផ្កា​​ស្បៃ​រឿង

​​​ស្បៃ​រឿង​ជា​ផ្កា​ដែល​​ឆ្លុះ​បញ្ចាំង​ពី​​​​តុល្យភាព ​នាំ​លាភ​សំណាង​ចូល​មក​​ក្នុង​ផ្ទះ។

៤. ផ្កា​សាគូរ៉ា

ផ្កា​សាគូរ៉ា ជា​ផ្កា​ដែល​ស្រស់​បំព្រង ភាព​គ្មាន​ទោសពៃរ៍ ហើយ​ក៏​ជា​ផ្កា​ដែល​តំណាង​ឲ្យ​ក្តី​ស្រលាញ់​​និង​​សុខភាព​ល្អ។

៥. ផ្កា​Peonies

វា​ជា​ប្រភេទ​ផ្កា ​មាន​ក្លិន​ក្រអូប ​និង​​រ៉ូមែនទិក ហើយ​ត្រូវ​បាន​គូ​ស្នេហ៍​ភាគ​ច្រើន យក​ទៅ​ដាក់​តាំង​ក្នុង​បន្ទប់​គេង ដើម្បី​ការពារ​​មិន​ឲ្យ​មាន​ជម្លោះ។

៦. ​ផ្កា Narcissus

​​​ ​ផ្កា Narcissus មាន​​ដើម​កំណើត​មក​​ពី​ប្រទេស​ក្រិច។ ពណ៌​ស​​និង​ពណ៌​លឿង​​ តែង​តែ​​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ រាល់​ពេល​ប្រកប​ការងារ ព្រោះ​​​​វា​ជា​ផ្កា​ តំណាង​ឲ្យ​អំណាច និង​ភាព​វៃ​ឆ្លាត ក្នុង​ការ​​ធ្វើ​កិច្ចការ​ឬ​ជំនួញ​ផ្សេងៗ។

​ផ្កា​​ទាំង​អស់​ដែល​​បាន​រៀបរាប់​​ខាងលើ មិន​ថា​ជា​ផ្កា​ក្នុង​សួន​របស់​អ្នក ឬ​មួយ​​​ក៏​ទិញ​យក​​មក​ពី​ហាង​នោះ​ទេ គឺ​​សុទ្ធ​តែ​​​​អាច​​ផ្តល់​​អំណាច និង​នាំ​រឿង​ល្អៗ​ចូល​​ផ្ទះ៕​

ចុច​អានបន្ត៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី