ចង់ដឹងបទពិសោធន៍ពិតអ្នកប្រើ ក្រុមហ៊ុនដបទឹកដោះនេះប្រកាសធ្វើរឿងមួយចេញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល
- 2018-08-18 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងបទពិសោធន៍ពិតអ្នកប្រើ ក្រុមហ៊ុនដបទឹកដោះនេះប្រកាសធ្វើរឿងមួយចេញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល
ពិតជាគួរឲ្យរំភើបពេលដែល Hegen បានរៀបចំឲ្យមានវេទិការចែករំលែកបទពិសោធន៍ប្រើប្រាស់ផលិតផលខ្លួនកាលពីថ្មីៗនេះ ហើយក្នុងរយៈពេលខ្លីសោះឃើញថាតែមានការចូលរួមចែកចូលរួមចែករំលែកបទពិសោធន៍ប្លែកៗយ៉ាងច្រើនផុសផុលពេញលើហ្វេសប៊ុកផេក Hegen.Cambodia តែម្ដង បើទោះជាផលិតផលដបទឹកដោះមួយនេះទើបចូលមកដល់ទីផ្សារកម្ពុជាកាលពីចុងឆ្នាំ ២០១៧ ក្តី។
បទពិសោធន៍ភាគច្រើនស្រដៀងៗគ្នា ថាដបទឹកដោះនេះមានរាងស្អាតប្លែកទាក់ភ្នែក ធ្វើឲ្យពួកគេចង់ទិញប្រើសាក ហើយដល់ពេលប្រើជាក់ស្តែងទៅ គឺល្អហួសស្មានមែន។ អ្វីដែលពួកគេសរសើរមិនដាច់ពីមាត់ពីដបទឹកដោះនេះគឺ បច្ចេកទេសបិទបើកគម្របប្លែកគេ តែជាប់ល្អ មិនព្រួយរឿងបិទមិនស្រួលអាចហៀរកំពប់ ពិសេសទោះដេកបៅក៏ងាយស្រួលដែរ វាងាយទុកដាក់ យកតាមខ្លួន និងលាងសម្អាតបានស្អាតល្អយ៉ាងឆាប់រហ័សប្លែកពីដបដទៃទៀត។ មួយចំនួនធំទៀតក៏បាននិយាយថា Hegen មានក្បាលបៅទន់ពិសេសបំផុតដែលកូនតូចរបស់គេចូលចិត្តមឹម និងបៅបានកាន់តែច្រើន មានសុខភាពកាន់តែល្អ មិនសូវក្អែ ឬហើមពោះដូចមុនឡើយ។
ការប្រាប់ពីបទពិសោធន៍អមជាមួយរូបកូនតូចជាទីស្រលាញ់នឹងដបទឹកដោះ Hegen ជាច្រើននេះ គឺជាការចូលរួមក្នុងយុទ្ធនាការដំបូងគេបង្អស់របស់ Hegen ដើម្បីស្វែងយល់ពីឥរិយាបថរបស់អ្នកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាអស់រយៈពេលជិត ១ឆ្នាំមកនេះ។
កម្មវិធីនេះក៏មានការផ្តល់ជូនកាដូពិសេស ២រង្វាន់ដែរ គឺ ដបទឹកដោះឈុតធំ មានតម្លៃស្មើ ៩៥ដុល្លារ និង ឈុតតូច តម្លៃស្មើ ៤១.៨០ដុល្លារ សម្រាប់អ្នកឈ្នះ ២រូប ហើយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី៧ កញ្ញា ២០១៨ ខាងមុខនេះ។
«យើងចង់លើកទឹកចិត្តអ្នកម្តាយទាំងអស់ឲ្យចូលរួមចែករំលែកការយល់ឃើញពិតៗ ពីផលិតផលរបស់យើង ហើយការជូនកាដូពិសេសនេះក៏ជាឱកាសដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រ Hegen ដែរ។ សូមចូលរួមចែករំលែកបទពិសោធន៍របស់អ្នកពី Hegen ទាំងអស់គ្នា ដោយមានលក្ខខណ្ឌខ្លះត្រូវគោរពតាម»។ នេះបើតាមការលើកឡើងរបស់អ្នកតំណាងផលិតផល Hegen ប្រចាំនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុកផេក Hegen Cambodia៕
អត្ថបទទាក់ទង៖ បើដឹងពីចំណុចខ្លឹមៗរបស់ដបទឹកដោះសេរីថ្មីនេះ ធានាចង់បានប្រើភ្លាម
ចង់ស្គាល់ Hegen ច្បាស់ សូមមើលវីដេអូ៖