មក​ដឹង​ចំណុច​ខ្លឹម​ៗ​របស់​ដប​ទឹក​ដោះ​សេរី​ថ្មី​នេះ​ ធានា​ចង់​បាន​ប្រើ​ភ្លាម

  • 2018-08-15 01:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្ដាយ​​​ដែល​មាន​កូន​តូច​ទាំង​អស់ លែង​ព្រួយ​បារម្ភ​រឿង​ត្រូវ​ទៅ​ធ្វើ​ការ​ខាន​​បំបៅ​ដោះ​កូន​ទៀត​ហើយ ព្រោះ​ឥលូវ​នេះ​នៅ​កម្ពុជា​​​មាន​ដប​ទឹក​ដោះ​ថ្មី​ម៉ាក Hegen ដែល​បាន​រចនា​ឡើង​យ៉ាង​ល្អិត​ល្អន់​ជួយ​សម្រួល​ការ​នឿយ​ហត់​គ្រប់​យ៉ាង​របស់​អ្នក​ម្ដាយ ធ្វើ​ឲ្យ​ការ​បូម និង​រក្សា​ទុក​ទឹក​ដោះ​របស់​ម្តាយ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ដប​តែ​មួយ ​មិន​ខ្ជះខ្ជាយ​តំណក់​​ទឹកដោះ​ ដប​រាង​ជ្រុង​​ងាយ​លាង​សម្អាត និងទុកដាក់​ ធ្វើ​ឲ្យ​ម្ដាយទាំង​​ចំណេញ​ពេល និង​​​​ថវិកា​ច្រើន​តែ​ម្តង។

ក្រៅ​ពី​ការ​រៀបរាប់​ខាង​លើ Hegen នៅ​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ទៀត​ដូចជា៖

  • ផលិតផល​ពី PPSU កម្រិត​ខ្ពស់​បំផុត
  • Hegen គ្រាន់​តែ​សង្កត់​ដើម្បី​បិទ កាច់​ដើម្បី​បើកគម្រប
  • ដប​ទឹក​ដោះ​រាង​បួន​ជ្រុង​រលោង ងាយ​កាន់ ដាក់​តាម​ខ្លួន
  • ងាយ​ទុកដាក់ ដាក់​​បន្តុប​​លើ​គ្នា​​ក៏​បាន ដាក់​ភ្ជាប់​គ្នា​​ក៏​បាន​
  • ក្បាល​បៅ ស៊ីលីកុន (Silicone) ទន់​ស្វិត​ល្អ​បំផុត រាង​ទេរ​ដូច​សុដន់​ម្ដាយ
  • ប្រព័ន្ធ​ខ្យល់​ការពារ​មិន​ឲ្យ​ហើម​ពោះ
  • សម្អាត​បាន​ស្អាត​ល្អ​យ៉ាង​ងាយស្រួល និង​ឆាប់​រហ័ស
  • ដប​មួយ​ប្រើ​បាន​មុខងារ​៣ (Express Store & Feed)។

ដប​ទឹក​ដោះ Hegen មាន​លក់​នៅ​​គ្រប់​សាខា​របស់​ Baby Outlet និង​តាម​បណ្តាល​ហាង​លក់​សម្ភារៈ​កុមារ​ជាច្រើន​ទៀត​ទូទាំង​ភ្នំពេញ។

ចូល​ក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ​២០១៤ ផលិតផល​ដប​ទឹក​ដោះ​​មួយ​នេះ​ល្បីឈ្មោះ​យ៉ាង​ឆាប់​រហ័ស ​​ពិសេស​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​យ៉ាង​ទូលំ​ទូលាយ​ជា​អន្តរជាតិ ដោយ​បាន​ជាប់​ឈ្មោះ​ជា​ផលិតផល ​លេខ​១ ពី​សិង្ហបុរី​ ដាក់​លក់​​ក្នុង​ឱកាស​ Global Shopping Festival 11:11 របស់​​ផ្សារ​អនឡាញ​ដ៏​ល្បី​ឈ្មោះ Alibaba ​កាល​ពី​ខែ​វិច្ឆិកា​ ២០១៧។ នេះ​បើ​យោង​តាម​វិបសាយ​ enterprisesg.gov.sg

« យើង​ចង់​ជំរុញ​ឲ្យ​មាន​ចំនួន​ស្ត្រី​បំបៅ​ដោះ​កូន​កើន​ឡើង ​និង​លើក​កម្ពស់​​​ការ​បំបៅ​នេះ​ឲ្យ​បាន​យូរ​បំផុត ​ដោយ​ធ្វើ​ឲ្យ​វា​កាន់​តែ​ងាយ​ស្រួល និង​ក្លាយ​ជា​បទពិសោធន៍​មួយ​ដ៏​​រីក​រាយ​សម្រាប់​អ្នក​​ម្ដាយ ឯ​ទារក​ក៏​អាច​បន្ត​ទទួល​បាន​ភាព​កក់​ក្តៅ​ និង​ផ្អែម​ល្ហែម​ពី​ម្តាយ​ខ្លួន​ ដែល​ជួយ​ឲ្យ​​​គេ​រឹង​មាំ​ល្អ ទាំង​សុខភាព បញ្ញា​ស្មារតី។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ លោកស្រី Ms. Bock ជា​ស្ថាបនិក​នៃ​ផលិតផល​ដប​ទឹកដោះ Hegen ដែល​ជា​ម្តាយ​កូន​៤ នាក់​ និង​បាន​ចំណាយ​ពេល​ជិត ១០ឆ្នាំ​ដើម្បី​បំបៅ​កូន ឆ្លើយ​តប​នឹង​សំនួរ​ថា​អ្វី​ដែល​ជំរុញ​ឲ្យ​លោក​ស្រី​បង្កើត​ផលិតផល​នេះ​ឡើយ ចុះ​ផ្សាយ​លើ​វិបសាយ​ businesstimes កាល​ពី​ខែ​សីហា​ឆ្នាំ​ ២០១៧។

ចង់​ដឹង​ថា​ដប​ដោះ​នេះ​ពិសេស​ប៉ុណ្ណា តោះ! មើលវីដេអូខ្លីនេះទៅ ៖

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​​ចូល​ទៅ​ហ្វេស​​ប៊ុក​ផេក Hegen.Cambodia

អត្ថបទ​៖ ដេត​ លីដា

អត្ថបទពេញនិយម