រឿងសម្ងាត់ ៦យ៉ាង យកល្អមិនគួរនិយាយប្រាប់សង្សារឡើយ
- 2018-08-15 04:44:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសម្ងាត់ ៦យ៉ាង យកល្អមិនគួរនិយាយប្រាប់សង្សារឡើយ
ស្នេហាតម្រូវឱ្យមានការស្មោះត្រង់ មិនមានការលាក់បាំង ប៉ុន្តែវាមិនអាចត្រូវគ្រប់រឿងនោះទេ។ មានរឿងខ្លះបើអ្នកនិយាយទៅក៏មិនចំណេញ គ្មានបានអ្វីក្រៅពីការអាក់អន់ចិត្តនឹងគ្នាដែរ។ ហេតុនេះហើយបើអាចលាក់បានគួរតែលាក់ទៅ ជាពិសេសរឿងសម្ងាត់ទាំង៦យ៉ាងនេះ៖
១. អ្នកមិនចាំបាច់ប្រាប់គាត់ពីស្ទីលហួសសម័យរបស់គាត់ទេ
ការដែលប្រាប់គាត់ពីរបៀបស្លៀកពាក់ ការតែងខ្លួនរបស់គាត់មើលទៅមិនសមមិនទាន់សម័យនោះវាដូចជាមិនសមពេកហើយ។ អ្នកមិនគួរនិយាយចំៗទៅគាត់ទេ បើអ្នកចង់ឱ្យគាត់ផ្លាស់ប្ដូរគួរតែឱ្យជាគំនិតវិញល្អជាង។
២. អ្នកមិនចាំបាច់ប្រាប់គាត់ថាគាត់ដូចឬខុសគ្នាពីសង្សារចាស់អ្នកទេ
ច្បាស់ណាស់ប្រសិនបើអ្នកហ៊ាននិយាយពាក្យអស់ទាំងអស់នេះគាត់នឹងខឹងឬអន់ចិត្តខ្លាំងបំផុត។ បើទោះជាគាត់ដូចឬខុសពីសង្សារអ្នកយ៉ាងណាក៏ដោយក៏មិនត្រូវនិយាយដាច់ខាត។ គាត់នឹងមានអារម្មណ៍ថាអ្នកប្រៀបធៀបគាត់នឹងសង្សារចាស់អ្នក ព្រោះអ្នកនៅនឹកឬស្រលាញ់គេ។
៣. អ្នកមិនចាំបាច់ប្រាប់គាត់ថាអ្នកមិនចូលចិត្តម្ដាយរបស់គាត់
វាមិនមែនជាការងាយស្រួលដែលត្រូវចុះសម្រុងជាមួយម្តាយរបស់មនុស្សដែលអ្នកស្រលាញ់។ ប៉ុន្តែទោះចង់ឬមិនចង់ក៏អ្នកត្រូវតែចូលចិត្តដែរ។ បើអ្នកមិនពេញចិត្តខ្លាំងក៏មិនអាចនិយាយប្រាប់គាត់បានដែរ។
៤. អ្នកមិនចាំបាច់ប្រាប់គាត់ថាអ្នកចាប់អារម្មណ៍អ្នកផ្សេងជាងគាត់
នៅពេលអ្នកឃើញអ្នកណាម្នាក់សង្ហារ ឬគួរឱ្យចាប់អារម្មណ៍នោះអ្នកមិនគួរនិយាយថាម្នាក់នោះស្អាតឬអ្នកចាប់អារម្មណ៍គេទេ។ វាអាចប៉ះពាល់ដល់អារម្មណ៍គាត់។ បើអ្នកលួច Crush អ្នកណាម្នាក់គិតតែក្នុងចិត្តទៅបានហើយ។
៥. អ្នកមិនចាំបាច់ប្រាប់គាត់ពីទំនាក់ទំនងស្នេហារបស់មិត្តអ្នក
ទោះទំនាក់ទំនងអ្នកនិងមិត្តរបស់ ឬទំនាក់ទំនងស្នេហារបស់មិត្តភ័ក្ដិអ្នកអាក្រក់យ៉ាងណាក៏ដោយក៏អ្នកមិនគួរនិយាយនៅចំពោះមុខសង្សាររបស់អ្នកដែរ។ គាត់អាចគិតថាអ្នកក៏និយាយពីគាត់ទៅប្រាប់មិត្តរបស់អ្នកដែរ។
៦. អ្នកមិនចាំបាច់ប្រាប់គាត់ថាមិត្តរបស់អ្នកមិនចូលចិត្តគាត់
វាជារឿងល្អដែលអ្នកជួបមិត្តប្រុសដែលអាចចុះសម្រុងជាមួយមិត្តភ័ក្ដិអ្នកបាន ប៉ុន្តែបើសិនជាមិត្តអ្នកមិនចូលចិត្តគាត់ទេនោះអ្នកគួរតែលាក់ទុកក្នុងចិត្ត។ មិនបាច់ព្យាយាមឱ្យគាត់កែ ឬប្រាប់គាត់ថាមិត្តភ័ក្ដិអ្នកមិនចូលចិត្តគាត់នោះទេ៕
ចុចអាន៖