៩​វិធី​ជ្រើស​រើស​ស្បែក​ជើង​ដែល​មាន​តម្លៃ​ថោក​ តែ​​ពាក់​ទៅ​ដូច​ទិញ​នៅ​ក្នុង​ហាង​ថ្លៃ​

  • 2018-08-09 06:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ជើង​មិន​ថា​មាន​តម្លៃ​ថ្លៃ​ឬ​ថោក​នោះ​ទេ​ គឺ​ទាម​ទារ​​អ្នក​ពាក់​ ជ្រើស​រើស​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​សក្ដិសម​ ទើប​ពាក់​ មើល​ទៅ​ស្អាត​​មិន​ឆ្គង​ ហើយ​ដូច​ថ្លៃ។​ ខាង​ក្រោម​នេះ​ជា​វិធី​ជ្រើសរើស​ស្បែក​ជើង​ដែល​មាន​តម្លៃ​ថោក​តែ​ពាក់​ទៅ​ សម​និង​ស្អាត​ដូច​ស្បែក​ជើង​ថ្លៃ​ទិញ​នៅ​ហាង៖

១.​ បើ​ទិញ​ស្បែក​ជើង​ក្រវាត់​កែង​ដែល​មាន​ម៉ូដ​សាមញ្ញ​ ជៀសវាង​ស្បែក​ជើង​ដែល​មាន​ម៉ូដ​ផ្កា​ឬ​ត្បូង​ច្រើន​ញឹក​ពេក​ព្រោះ​ នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ឆាប់​សាំ​។​

២.​ កុំ​យក​ស្បែក​ជើង​កែង​ដែល​មាន​កែង​ខ្ពស់​ខ្លាំង​ពេក​ ហើយ​បាត​មុខ​ក្រោយ​ក្រាស់។

៣.​ មិន​ត្រូវ​យក​ស្បែក​ជើង​មាន​ពណ៌​ចម្រុះ​ ដោយ​ជ្រើស​រើស​តែ​មួយ​ពណ៌​គឺ​ល្អ​គ្រប់​គ្រាន់​ហើយ។​

៤.​ មិន​គួរ​ជ្រើស​រើស​ស្បែក​ជើង​ដែល​មាន​ម៉ូដ​ស្រួច​ៗ​ ស្ញេះ​ពេក​ទេ​ ព្រោះ​វា​នឹង​ឆាប់​មើល​ទៅ​សាំ​ភ្នែក​ និង​មិន​សូវ​ថ្លៃ​ថ្នូរ​ពេល​ពាក់​ទៅ។​

៥.​ ធម្មតា​សាច់​កញ្ចក់​រលោង​ថ្លា​​ជា​រឿយ​ៗ​មើល​ទៅ​ឃើញ​ថោក​ជាង​ស្បែក​កម្ញី​ហើយ។​

៦.​ ស៊ូ​ជ្រើស​រើស​ពណ៌​ក្រឡេក្រឡា​ធម្មតា​ ជាជាង​យក​ក្រឡា​ខ្លា​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​របស់​ថោក។​

៧.​ បើ​ចង់​មើល​ទៅ​ High Show​ កុំ​ប្រើ​ស្បែក​ជើង​ដែល​មាន​កែង​ក្រាស់​ឃ្មឹក​ថែម​ទាំង​មាន​ម៉ូដ​ខ្វាត់ខ្វែង​ ច្រើន​ពេក។​ គួរ​ជ្រើស​រើស​ស្បែក​ជើង​ដែល​សាមញ្ញ​រាង​ស្ដើង​ ទើប​ពាក់​ទៅ​ថ្លៃ​ថ្នូរ។

៨.​ បើ​អ្នក​ចូល​ចិត្ត​ស្ទីល​ស្បែក​ជើង​ កវែង​ គូរ​ជ្រើស​រើស​ក​ខ្លី​ល្មម​ ហើយ​មិន​ត្រូវ​យក​វែង​ពេក​នោះ​ទេ។

៩.​ ចេះ​ថែទាំ​និង​សម្អាត​ស្បែក​ជើង​ឲ្យ​ថ្មី​ជា​និច្ច។​ ព្រោះ​ស្បែក​ជើង​ចាស់​ប្រឡាក់​ដី​និង​ធ្វើ​ឲ្យ​មនុស្ស​វាយ​តម្លៃ​មិន​ល្អ​មក​លើ​អ្នក​៕​

ចុចអាន​៖អត្ថបទ​នេះ​​បញ្ជាក់ថា ស្បែកជើង​កែង​ពិតជា​អាចជួយ​យឹតយោង​ជើង​នារី​ឲ្យ​ស្រឡូនបានមែន

ប្រភព៖ Brightside ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម