អត្ថបទ​នេះ​​បញ្ជាក់ថា ស្បែកជើង​កែង​ពិតជា​អាចជួយ​យឹតយោង​ជើង​នារី​ឲ្យ​ស្រឡូនបានមែន

  • 2018-07-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​ដែល​មាន​ជើង​វែង​ៗ​មើល​ទៅ​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ប៉ុន្តែ​សម្រាប់​អ្នក​​ដែល​មាន​កម្ពស់​ទាប ជួប​បញ្ហា​មួយ គឺ​ជើង​មើល​ទៅ​មូល មិន​ទាក់ទាញ​ធ្វើឲ្យ​​ពិបាក​ទទួល​យក​ចំណុច​នេះ​ខ្លាំងណាស់។

ប៉ុន្តែ​ពេល​នេះអ្នក​កុំ​បារម្ភ​អី​ ទោះ​កើត​មក​ទាប​ក៏​មិន​ថ្វី​ដែរ អ្នក​នៅ​អាច​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ដដែល ដោយ​គ្រាន់តែ​ជ្រើសរើស​ ការពាក់​ស្បែកជើង​កែង។ នៅ​ក្នុង​រូប​មួយ ដែល​បង្ហាញ​ពី​ជើង​ម្ខាង​របស់​នារី​តែ​ម្នាក់ ហើយ​ពាក់​ស្បែកជើង​តាំងពី​រាបស្មើ រហូត​ដល់​កម្រាស់ ១៣ សង់ទីម៉ែត្រ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា កាលណា​ស្បែកជើង​កែង​កាន់តែ​ខ្ពស់ នោះ​ជើង​រឹតតែ​ស្រឡូន​ស្អាត។ ចំណែក​អ្នក​ទាប​ស្រាប់ បើ​ពាក់​ស្បែកជើង​កាន់តែ​ទាប មើល​ទៅ​ជើង​មូល​ ធំ និង​មិន​ទាក់ទាញ​សោះ។

ដូចនេះ​មិត្ត​នារី​អាច​មើល​ឃើញ​ពី​ភាព​ខុសគ្នា និង​ការ​ផ្លាស់ប្ដូរ​នៃ​ជើង​នៅ​ពេល​ដែល​បាន​ពាក់​ស្បែកជើង​តាម​លំដាប់លំដោយ​ពី​គ្មាន​កែង រហូត​ដល់​កែង​ខ្ពស់​បំផុត។ អ្នក​មើល​ឃើញ​ក្នុង​ការ​ធ្វើ​តេស្ត​ស្បែក​ជើង​ចាប់ពី​កម្ពស់ ៧ សង់ទីម៉ែត្រ ជើង​ចាប់ផ្ដើម​ឃើញ​វែង​តូច​ស្រឡូន​ប្លែក​តែម្ដង។

ទោះជា​ស្បែក​ជើង​កែង​កាន់តែ​ខ្ពស់​ជួយ​ឲ្យ​ជើង​មើល​ទៅ​កាន់តែ​ស្រឡូន​ក៏​ពិត​មែន តែ​ជម្រើស​ល្អ​បំផុត​គឺ​ពាក់​ត្រឹម ៧ សង់ទីម៉ែត្រ​ទៅ​បាន​ហើយ ព្រោះ៖

  • ស្បែកជើង​កម្ពស់ ៨.៥ សង់ទីម៉ែត្រ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​សាច់ដុំ​ជើង។
  • ជាមួយ​នឹង​ស្បែកជើង​កម្រាស់ ១៣ សង់ទីម៉ែត្រ​ជើង​អាច​មើល​ទៅ​វែង​ក៏​ពិត​មែន ប៉ុន្តែ​សាច់ដុំ​នៃ​សរសៃ​វ៉ែន សាច់ដុំ​ជង្គង់ និង​កែងជើង​អាច​មាន​បញ្ហា។
  • ចំណែក​ស្បែកជើង​រាប​ស្មើ​វិញ ជើង​មើល​ទៅ​ធម្មតា ហើយ​ជង្គង់​មើល​ទៅ​ធំ នាំឲ្យ​បាត់បង់​សោភណភាព។
  • សម្រាប់​ស្បែកជើង​កម្រាស់ ២ សង់ទីម៉ែត្រ​វិញ ជួយ​បាន​តិចតួច និង​មាន​លក្ខណៈ​សមរម្យ​សម្រាប់​ការ​ប្រើ​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ៕

ចុចអាន៖កំហុស​ឆ្គង​ទាំង ៤ របស់​អ្នក​ពាក់​ស្បែក​ជើង​ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម