ចង់​ដឹង​ថា​បុរស​បែប​ណា​​ស័ក្តិសម​ឥតខ្ចោះ​​ជាមួយ​​អ្នក សាក​ល្បង​តេស្ត​នេះ

  • 2018-08-09 04:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្រោយ​ពី​បាន​ពិនិត្យ​មើល​​អត្តចរិត​របស់​ខ្លួន​​ឯង​រួច​មក តើ​​អ្នក​បាន​ដឹង​ហើយ​ឬ​នៅ​ថា មនុស្ស​ប្រុស​បែប​​ណា​​ទើប​ស័ក្តិសម​ឥត​ខ្ចោះ​ជាមួយ​អ្នក។ តេស្ត​សាក​ល្បង​ខាង​ក្រោម​នេះ​អាច​ជួយ​បាន ដោយ​​គ្រាន់​​​តែ​ធ្វើ​ការ​ជ្រើស​រើស ចម្លើយ​តែ​មួយ​គត់​​​ក្នុង​​ចំណោម​សំណួរ​នីមួយៗ បន្ទាប់​មក​​​បូក​ពិន្ទុ​សរុប​ទៅ​តាម​​ចម្លើយ​ដែល​អ្នក​ជ្រើស​រើស​ នោះ​លទ្ធផល​នឹង​បង្ហាញ​​ប្រាប់​យ៉ាង​​ច្បាស់ៗ។

១. តើ​​ចំណុច​អ្វី​​​សំខាន់​បំផុត​ ពេល​ដែល​​​អ្នក​​មើល​ទៅ​លើ​​បុរស?

ក. ភាព​​វ័យ​ឆ្លាត​របស់​គាត់ = ៥០​ពិន្ទុ

ខ. គាត់​​​​តែង​មាន​គំនិត​ថ្មី​ប្លែកៗ = ៤០​ពិន្ទុ

គ. គាត់​​​មាន​លក្ខណៈ​ពិសេស​ខុស​ពី​បុរស​ដទៃ = ១០​ពិន្ទុ

ឃ.គាត់​​ពូកែ​យក​ចិត្ត​ទុក​ដាក់ = ២០​ពិន្ទុ

ង. គាត់​​ស្រលាញ់​អ្នក​ខ្លាំង = ៣០​ពិន្ទុ​​

២. ចំពោះ​ការ​ណាត់​ជួប​គ្នា​ដំបូង តើ​អ្នក​នឹង​ទៅ​ទី​​កន្លែង​ណា?

ក. ទៅ​មើល​​កុន​ = ២០​ពិន្ទុ

ខ. ​ទៅ​សួន​កម្សាន្ត = ៤០​ពិន្ទុ​

គ. ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​កន្លែង​រ៉ូមែនទិក = ៣០​ពិន្ទុ​​

ឃ. ហៅ​មក​លេង​ផ្ទះ = ៥០​ពិន្ទុ

ង. ទៅ​សារមន្ទី = ១០​ពិន្ទុ

៣. ក្នុង​ចំណោម​របស់​​ផ្អែម​ខាង​ក្រោម តើ​អ្នក​ចូល​ចិត្ត​អ្វី​ជាង​គេ?

ក. នំ​ឃុកឃី = ១០​ពិន្ទុ

ខ. ​នំ​ខេក​រសជាតិ​សូកូឡា = ៣០​ពិន្ទុ​​ ​ គ. ការ៉េម = ៥០​ពិន្ទុ

ឃ. នំ​ខាប់​ខេក = ២០​ពិន្ទុ

ង. សូកូឡាត = ៤០​ពិន្ទុ

៤. ពេល​និយាយ​​ជាមួយ​ប្រុស​ៗ តើ​អ្នក​មាន​​រ​ឬកពារ​យ៉ាង​ណា​ដែរ?​​​

ក. ​ក្លាហាន​មាន​ទំនុក​ចិត្ត = ៤០​ពិន្ទុ

ខ. អៀនៗ​ ហើយ​មិន​សូវ​ហ៊ាន​និយាយ​​​តប = ២០​ពិន្ទុ ​​ គ. ចូលចិត្ត​ញញឹម​​និង​សើច = ៣០​ពិន្ទុ

ឃ. ចូល​ចិត្ត​ឌឺដង​បែប​កំប្លុកកំប្លែង = ៥០​ពិន្ទុ

ង. និយាយ​ចំៗ = ១០​ពិន្ទុ

៥. តើ​អ្នក​ចូល​ចិត្ត​ធ្វើ​​អ្វី​ជាង​គេ?

ក. អាន​សៀវភៅ​និង​ស្តាប់​ចម្រៀង = ៥០​ពិន្ទុ

ខ. ជប់​លៀង = ៤០​ពិន្ទុ​

គ. ដើរ​លេង​ជាមួយ​មិត្តភ័ក្តិ = ៣០​ពិន្ទុ

ឃ. គូរ​រូប​ ឬ​​ច្រៀង = ២០​ពិន្ទុ

ង. លេង​កីឡា = ១០​ពិន្ទុ

៦. តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​មុន​គេ ពេល​​ឃើញ​បុរសៗ​​លើក​ដំបូង?

ក. អត្តចរិត = ៥០​ពិន្ទុ

ខ. ការ​ស្លៀក​ពាក់​និង​ស្ទីល​​​លេង​ខ្លួន = ៤០​ពិន្ទុ​

គ. ម៉ូដ​សក់ = ៣០​ពិន្ទុ

ឃ. រូប​រាង = ២០​ពិន្ទុ

ង. កែវ​ភ្នែក = ១០​ពិន្ទុ

៧. ​តើ​អ្នក​ស្អប់​បុរស​បែប​ណា​ជាង​គេ?

ក. មនុស្ស​ប្រុស​សាំញ៉ាំ​រញ៉េរញ៉ៃ = ៥០​ពិន្ទុ​

ខ. មនុស្ស​ប្រុស​ទន់ជ្រាយ ចូល​ចំណោម​គេ​មិន​ចុះ = ៤០​ពិន្ទុ​

គ. មនុស្ស​ប្រុស​​​ដែល​ចូល​ចិត្ត​ពឹង​តែ​ម្តាយ ពេល​មាន​រឿង = ១០​ពិន្ទុ

ឃ. មនុស្ស​ប្រុស​ឈ្លើយ = ៣០​ពិន្ទុ

ង. មនុស្ស​ប្រុស​ល្មោភ​ស្រី = ២០​ពិន្ទុ

៨. តើ​អ្នក​ចូល​ចិត្ត​មើល​រឿង​​​បែប​ណា​ជាង​​គេ?

ក. ​រឿង​បែប​វិទ្យាសាស្ត្រ = ៥០​ពិន្ទុ

ខ. រឿង​​​​ស្នេហា = ៣០​ពិន្ទុ​​

គ. រឿងកំប្លែង = ៤០​ពិន្ទុ

ឃ. រឿង​​ប្រយុទ្ធ = ១០​ពិន្ទុ

ង. រឿង​​ផ្សង​ព្រេង = ២០​ពិន្ទុ

៩. ​តើ​អ្នក​ចង់​បាន​កាដូ​​អ្វី​ជាង​គេ​ពី​​បុរស​ដែល​អ្នក​ស្រលាញ់?​

ក. កុលាប​មួយ​ទង = ២០​ពិន្ទុ

ខ. ខ្សែក​ពេជ្រ = ១០​ពិន្ទុ​

គ. រូប​គំនូរ​ដែល​ជា​រូប​អ្នក = ៣០​ពិន្ទុ

ឃ. តុក្កតា​ខ្លា​ឃ្មុំ = ៤០​ពិន្ទុ

ង. កូន​ឆ្កែ = ៥០​ពិន្ទុ

១០. តើ​អ្នក​​ចាត់​ទុក​ខ្លួន​ឯង​ជា​​មនុស្ស​ស្រី​បែប​ណា?

ក. មនុស្ស​ស្រី​ឯកា = ២០​ពិន្ទុ

ខ. មនុស្ស​ស្រី​ដែល​​​ស៊ិចស៊ី​ទាក់​ទាញ = ៤០​ពិន្ទុ​

គ. មនុស្ស​ស្រី​​​ដែល​កំប្លែង = ៣០​ពិន្ទុ​

ឃ. មនុស្ស​ស្រី​ល្អ = ៥០​ពិន្ទុ

ង.មនុស្ស​ស្រី​​​កាច​ឆ្នាស់ = ១០​ពិន្ទុ

*ប្រសិន​បើ​អ្នក​បាន​បូក​​សរុប​ពិន្ទុ ត្រឹម​ត្រូវ​គ្រប់​សំណួរ​អស់​ហើយ ខាង​ក្រោម​​នេះ​​គឺ​ជា​លទ្ធផល​របស់​អ្នក។

ទី១៖ ចាប់ពី ១០០ ដល់ ១៦០ ពិន្ទុ "មនុស្ស​ប្រុស​​សកម្ម”

មនុស្ស​ប្រុស​ដែល​ស័ក្តិសម​ជាមួយ​អ្នក គឺ​ជា​មនុស្ស​ប្រុស​ដែល​សកម្ម​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត មាន​សម្តី​ពីរោះ​ និង​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ខុស​ពី​ប្រុស​ដទៃ។ ពេល​ខ្លះ​គាត់​រាង​ពិបាក​យល់​ចិត្ត​បន្តិច ប៉ុន្តែ​មាន​មន្ត​ស្នេហ៍​ខ្លាំង​ណាស់។

ទី២៖ ចាប់ពី ១៧០ដល់ ២៥០ ពិន្ទុ "មនុស្ស​ប្រុស​រ៉ូមែន​ទិក”

មនុស្ស​ប្រុស​ក្នុង​ក្តី​សុបិន្ត​​របស់​អ្នក គឺ​​ជា​មនុស្ស​ដែល​ចេះ​ផ្អែមល្ហែម​រ៉ូមែន​ទិក និង​ស្រលាញ់​មួយ​ដឹង​មួយ។ ប្រសិន​បើ​គាត់​លង់​ស្នេហ៍​​​ជាមួយ​អ្នក​ហើយ គាត់​មិន​​បោះបង់​អ្នក​ដោយ​​ងាយៗ​​ឡើយ។

ទី៣៖ ចាប់ពី ២៦០ ដល់ ៣៣០ ពិន្ទុ "មនុស្ស​ប្រុស​ចេះ​គិត​គូ”

គាត់​​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់ ថែម​ទាំង​​មាន​ភាព​កក់​ក្តៅ ​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ស្តាប់​​ហេតុផល​របស់​អ្នក និង​មិន​​ចេះ​ប្រចណ្ឌ​ផ្តេសផ្តាស​នោះ​ទេ។

ទី៤៖ ចាប់ពី ៣៤០ ដល់ ៤២០ ពិន្ទុ "មនុស្ស​ប្រុស​​ចេះ​កំប្លែង”

មនុស្ស​ប្រុស​​ដែល​អ្នក​ត្រូវ​ការ​បំផុត គឺ​ជា​មនុស្ស​ប្រុស​ដែល​គ្មាន​ភាព​ស្មុគស្មាញ​ច្រើន ទោះ​​បី​គ្មាន​ទ្រព្យ​ហូរហៀរ​​ប៉ុន្តែ​​គាត់​នៅ​តែ​អាច ​ធ្វើ​ឲ្យ​ខ្លួន​​ឯង​និង​អ្នក​បាន​សប្បាយ​ចិត្ត​ដែរ។ គាត់​​​ក៏​ជា​មនុស្ស​​ប្រុស​ផ្អែមល្ហែម​ មាន​គំនិត​ច្នៃប្រឌិត មាន​មន្ត​ស្នេហ៍ ​​​ចេះ​ការពារ​អ្នក​បាន​ល្អ និង​អាច​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពិសេស​​អ្វី​ម្យ៉ាង។

ទី៥៖ ចាប់ពី ៤៣០ ដល់ ៥០០ ពិន្ទុ "មនុស្ស​ប្រុស​​​វ័យ​ឆ្លាត”

អ្នក​ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​មាន​ភាព​វ័យ​ឆ្លាត ​មាន​សមត្ថភាព​មិន​ចាញ់​​អ្នក​ប៉ុន្មាន​ទេ។ គាត់​ជា​មនុស្ស​​ម្នាក់​​ដែល​​ម៉ឺងម៉ាត់ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​អ្នក​សើចបាន​​គ្រប់​ពេល​វេលា។ ជាពិសេស​អ្នក​​មិន​ធុញ​ទ្រាន់​ទោះ​បី​ជា​ត្រូវ​​អង្គុយ​និយាយ​គ្នា​ជាមួយ​គាត់​យូរ​ប៉ុនណា​ក៏​ដោយ ព្រោះ​មនុស្ស​ឆ្លាត​វៃ តែង​មាន​រឿង​រ៉ាង​ប្លែកៗ គូរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។

ចុចអានបន្ត៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី