អ្នកកើតម៉ោងទាំង៤នេះ គឺសំណាងលើសគេ បើមិនក្លាយជាសេដ្ឋី ក៏គ្មានថ្ងៃអត់បាយហូបដែរ
- 2018-08-06 02:12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកើតម៉ោងទាំង៤នេះ គឺសំណាងលើសគេ បើមិនក្លាយជាសេដ្ឋី ក៏គ្មានថ្ងៃអត់បាយហូបដែរ
តាមក្បួនហុងស៊ុយ ក្រៅពីថ្ងៃ ខែ ឆ្នាំកំណើតរបស់បុគ្គលម្នាក់ដែលមានភាពសំខាន់ចំពោះជីវិតរបស់ពួកគេនោះ ម៉ោងកំណើតរបស់ពួកគេក៏ដើរតួសំខាន់មិនតិចដែរ ដោយម៉ោងកើតគឺតំណាងថាតើ បុគ្គលម្នាក់នោះនឹងមានឬអត់ទៅថ្ងៃក្រោយ។ ក្នុងចំណោមម៉ោងឆ្នាំទាំង១២ គឺមានតែ៤ខាងក្រោមប៉ុណ្ណោះ ដែលអ្នកកើតចំម៉ោងទាំងនេះ មិនបាច់ព្រួយឡើយរឿងលុយកាក់។
ម៉ោងរោង (៧ ដល់ ៩)
អ្នកកើតម៉ោងរោងតែងមានបញ្ញាវាងវៃ ងាយយល់បញ្ហាលើវិថីសិក្សា។ នេះគឺជាមូលហេតុមួយដែលជួយឲ្យពួកគេមានការងារល្អទៅថ្ងៃអនាគត មិនសូវខ្វល់រឿងលុយកាក់។ ដល់ពេលមានហើយ ទោះបីជាមានលុយក្នុងដៃ ក៏អ្នកកើតម៉ោងនេះមិនខ្ជិលច្រអូស ខិតខំធ្វើការ។ សម្រាប់មនុស្សប្រុស កើតម៉ោងនេះ ក្រោយអាយុ៣៥ ការងាររឹតតែថ្កុំថ្កើន។ បើជាស្រីវិញ នឹងរកបានគូស្រករដែលជាអ្នកមានទ្រព្យស្ដុក។
ម៉ោងវក (១៥ ដល់ ១៧)
អ្នកកើតម៉ោងនេះមានចរិតស្លូតបូត រួសរាយ រាក់ទាក់ ដូចនេះតែងត្រូវបានអ្នកផងស្រលាញ់រាប់អាន។ បន្ថែមពីនេះ គឺមានអត្តចរិតរហ័សរហួនតាំងពីកំណើត ចេះពុះពាររាល់ឧបសគ្គ។ រាល់ពេលដាក់គោលដៅ គឺតែងបំពេញបានជានិច្ច។ មិនត្រឹមតែមានចរិតល្អ អ្នកកើតម៉ោងនេះ ថែមទាំងតែងតែជួបសំណាង ត្រូវបានគេជួយយកអសា។ ក្រោយវ័យ៣៥ ពួកគេតែងរស់នៅសុខស្រួលដោយទ្រព្យដែលប្រឹងរកកាលពីក្មេង។
ម៉ោងរកា ( ១៧ ដល់ ១៩)
ស្រដៀងគ្នានឹងអ្នកកើតម៉ោងវកដែរ អ្នកកើតម៉ោងរកាមានជីវិតមួយដែលមិនបារម្ភរឿងលុយកាក់ច្រើនឡើយ។ បន្ថែមពីនេះ អ្នកកើតម៉ោងនេះគឺមានជោគជតាមិនធម្មតាឡើយ។ ពេលក្មេងរាងលំបាកបន្តិចមែន តែចាស់ទៅ កាន់តែងាយជោគជ័យ ជាពិសេសគឺពេលចេញទៅឆ្ងាយ។ ទោះជាកើតមកក្រដល់ថ្នាក់ណា ក៏ក្រោយវ័យ៥០ ពិបាករកអ្នកដែលមានសំណាងដូចណាស់។ ដល់វ័យជរា គឺមានឋានៈក្នុងសង្គមគួរឲ្យស្ញប់ស្ញែង។
ម៉ោងជូត ( ២៣ ដល់ ១)
អ្នកកើតម៉ោងជូត មិនត្រឹមតែសំណាងតែខ្លួនឯងនោះទេ ថែមទាំងនាំសំណាងដល់គ្រួសារ និងឪពុកម្ដាយថែមទៀត។ ទោះមិនធ្វើការច្រើន ក៏មានទ្រព្យទុកដាក់សន្សំទៅថ្ងក្រោយ។ ក្រោយវ័យ៤០ ជោគជតារបស់ពួកគេកាន់តែរីកទូលំទូលាយ លុយកាក់ហូរចូលមិនឈប់។ អ្នកកើតម៉ោងនេះតែងមានចរិតតស៊ូ និងឧស្សាហ៍ព្យាយាម តែគួរកាត់បន្ថយភាពក្ដៅក្រហាយ ដើម្បីប្រយោជន៍ជាធំ៕
ចុចអាន៖
ឆ្នាំទាំង៣នេះ វេទនាគ្រប់បែបយ៉ាង តែពេលយកប្ដីរួចនឹងស្រណុកលើសគេ
របៀបរើសពណ៌កាបូបលុយទៅតាមថ្ងៃកំណើតឲ្យមានរាសីខ្ពស់ និងលុយហូរចូលមិនដាច់