បែក​អ្នក​ចាស់​ ហើយ​ចង់​ទទួល​អ្នក​ថ្មី គួរ​សួរ​សំណួរ​នេះ​ទៅ​ខ្លួន​ឯង​សិន

  • 2018-08-03 06:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនង​ចាស់​ក៏​បាន​បញ្ចប់ មិន​យូរ​ប៉ុន្មាន​អ្នក​ក៏​ជួប​មនុស្ស​ម្នាក់​ទៀត សំណួរ​សួរ​ថា​តើ​គួរ​ទទួល​គេ​ទេ? ពេល​ដែល​ទទួល​យក​ស្នេហា​ថ្មី​អ្នក​គួរ​តែ​គិត​ឲ្យ​ច្បាស់​ មិន​មែន​ចេះ​តែ​ទទួល​ៗ​តាម​តែ​អារម្មណ៍​នោះ​ទេ​ ព្រោះ​អ្នក​អាច​ធ្វើ​បាបចិត្ត​មនុស្ស​ម្នាក់​ដែល​គ្មាន​កំហុស​សោះ​។​ ទាំង​នេះ​ជា​សំណួរ​ដែល​អ្នក​គួរ​តែ​សួរ​ខ្លួន​ឯង​មុន​ពេល​ទទួល​យក​ស្នេហា​ថ្មី ៖

១.សប្បាយ​ចិត្ត​នឹង​ខ្លួន​ឯង​ហើយ​ឬ​នៅ​ ?​

បើ​អ្នក​មិន​ទាន់​រីករាយជាមួយ​ខ្លួន​ឯង​បន្ទាប់​ពី​បែកបាក់​ហើយ អ្នក​កុំ​ទាន់​យក​អ្នក​ណា​មក​លំបាក​ជាមួយ​អ្នក​អី។ អ្នក​គួរ​តែ​ទុក​ពេល​មួយ​រយៈ​ដើម្បី​ឲ្យ​ខ្លួន​ឯង​ធូរស្រាល​សិន សឹម​គិត​រឿង​នេះ​តាម​ក្រោយ។ ព្យាយាម​ធ្វើ​ជីវិត​ខ្លួន​ឲ្យ​រីករាយ នោះ​អ្នក​ដែល​ចូលមក​ក្នុង​ជិវិត​អ្នក​ក៏​គេ​រីករាយ​តាម​អ្នក​ដែរ។

រូបតំណាង

**២. ពេញ​ចិត្ត​ពេល​ដែល​នៅ​ម្នាក់​ឯង​ទេ​?​**

បើ​អ្នក​ទម្លាប់​នៅ​ម្នាក់​ឯង​ដោយ​គ្មាន​បញ្ហា​ហើយ​ នោះ​មាន​ន័យ​ថា​អ្នក​ទទួល​យក​អ្នក​ថ្មី​មិន​មែន​ដោយសារ​ភាព​ឯកា​របស់​អ្នក​ទេ​ ហើយ​ក៏​មិន​មែន​ទុក​គាត់​កំដរ​ភាព​អផ្សុក​អ្នក​ដែរ។ កុំ​យក​អ្នក​ណា​ម្នាក់​មក​កំដរ​ភាព​ឯកា​របស់​អ្នក​ ព្រោះ​នោះ​ជា​កំហុស​ដ៏​ធំ​មួយ។

៣. បើក​ទូលាយ​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​គេហើយ​ឬ​នៅ​?​

ការ​ប្រាស្រ័យ​ទាក់ទង​គឺ​សំខាន់​ណាស់​ក្នុង​ស្នេហា​ បើ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​ក្នុង​ការ​ទាក់ទង​ ចែក​រំលែក​រឿង​រ៉ាវ​ជាមួយ​គេទេ​ នោះ​វា​អាច​នឹង​ពិបាក​បន្តិច។ អ្នក​គួរ​តែ​កុំ​ទទួល​យក​គេ​ហើយ ទុក​គេ​ចោល​ដូច​អ្នក​ក្រៅ​នោះ ព្រោះ​អាច​ធ្វើ​ឲ្យ​គេ​ដែល​ស្រឡាញ់​អ្នក​នោះ ឈឺចាប់។

៤. ឈប់​នឹកនា​សង្សារ​ចាស់​អ្នក​ឬ​នៅ​?

បើ​អ្នក​នៅ​តែ​មិន​ទាន់​ដាច់​ស្រេច​ជាមួយ​សង្សារ​ចាស់​អ្នក​ទេ​ អ្នក​មិន​គួរ​ទទួល​យក​ស្នេហា​ថ្មី​នោះ​ទេ​ ព្រោះ​វា​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ដែល​មិន​ដឹង​អី​សោះ​ឈឺចាប់​ជាមួយ​អ្នក​។ ចំណាយ​ពេល​បំភ្លេច​គេ​សិន​ទៅ កុំ​នៅ​ជាមួយ​អ្នក​ថ្មី​ហើយ​ទៅ​នឹក​អ្នក​ចាស់​នោះ។

រូបតំណាង

៥. អាច​បណ្ដោយ​ឲ្យ​រឿង​តិច​តួច​ទៅ​ផុត​បាន​ទេ​ ?

ពេល​ខ្លះ​អ្នក​អាច​លើក​លែង​ទោស​ពេល​ដែល​គេធ្វើ​អី​ខុស​តិច​តួច​បាន​ទេ? ហើយ​អាច​ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា​បាន​ទេ?​ បើ​អ្នក​អាច​នោះ​មាន​ន័យ​ថា​អ្នក​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ដោយ​មាន​ក្ដី​សុខ​ហើយ។ ប្រហែល​ការ​បែក​បាក់​ពី​មុន​អាច​ឲ្យ​អ្នក​យល់​បាន​ច្រើន និង​ដឹង​ពី​កំហុស​អ្នក និង​កំហុស​គេ។ បែប​នេះ​មាន​ស្នេហា​ក្រោយ​អ្នក​ក៏​គួរ​តែ​យល់ និង​អាច​ធ្វើ​ឲ្យ​ល្អ​ជាង​មុន​ដែរ។

៦. មាន​ចិត្ត​ស្រឡាញ់​គេ ឬ​ក៏​គ្រាន់​តែ​ត្រូវ​ការ​គេ?

ស្រឡាញ់​ និង​ត្រូវ​ការ​គឺ​ខុស​គ្នា ព្រោះ​បើ​អ្នក​ស្រឡាញ់​នោះ​ទើប​នៅ​ជាមួយ​គ្នា​បាន​សប្បាយ​ចិត្ត តែ​បើ​អ្នក​គ្រាន់​តែ​ត្រូវ​ការ​គេ នោះ​អ្នក​គ្មាន​អារម្មណ៍​ឡើយ គឺ​គ្រាន់​យក​គេ​មក​បំពេញ​តម្រូវ​ការ​អ្នក​ប៉ុណ្ណោះ។ គួរ​សួរ​ខ្លួន​ឯងថា តើ​អ្នក​ទទួល​យក​គេគ្រាន់​តែ​ចង់​ឲ្យ​គេនៅ​ក្បែរ​អ្នក​? ឬក៏​គ្រាន់​តែ​យក​គេមក​ដើម្បី​ជួយ​អ្នក​ឲ្យ​បំភ្លេច​អ្នក​ចាស់? អ្នក​គួរ​តែ​ច្បាស់​លាស់​ក្នុង​រឿង​នេះ​ ដើម្បី​កុំ​ឲ្យ​ឈឺ​ចាប់​ទៅ​ថ្ងៃ​ក្រោយ។

រូបតំណាង

ស្នេហា​មិន​​អាច​យក​មក​លេង​សើច​នោះ​ទេ​ ដូច្នេះ​បើ​មិន​ប្រាកដ​ចិត្ត​កុំ​ទទួល​អី​ ព្រោះ​មុន និង​ក្រោយ​អ្នក​នឹង​ចាកចេញ​ដដែល៕

ចុចអាន៖៥សំណួរ​មនុស្ស​ស្រី​គួរ​សួរខ្លួនឯង​ថា​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ មុន​ពេល​ក្លាយ​ជា​ប្រពន្ធ​គេ

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម