អាយុ​៦៤​ឆ្នាំ​ហើយ តែ​ឈិន ឡុង​នៅ​តែ​ទម្លាក់​ខ្លួន​ចុះ​ពី​ឧទ្ធម្ភាគចក្រ

  • 2018-07-26 02:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​​កុងហ្វូ​ចិន Jackie Chan បាន​បង្ហាញ​ខ្លួន​នៅ​មហោស្រព​ភាពយន្ត​របស់​ខ្លួន​ដោយឧទ្ធម្ភាគចក្រ។

កាល​ពី​យប់​ថ្ងៃទី​​២៣​ ខែ​កក្កដា​កន្លង​ទៅ​នេះ កម្មវិធី​សប្ដាហ៍​មហោស្រព​ភាពយន្ត Jackie Chan របស់​កំពូល​តារា​សម្ដែង​ជើង​ចាស់​ឈិន ឡុង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត Shanxi ប្រទេស​ចិន។ កម្មវិធី​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ប៉ុស្តិ៍ CCTV6។ ក្នុង​នាម​ជា​អ្នក​រៀបចំ អ្នក​ផលិតកម្មវិធី ឈិន ឡុង​បាន​បង្ហាញ​ខ្លួន​​ខុស​ពី​ធម្មតា ពោល​គឺ​លោក​មិន​បាន​ជិះ​រថយន្ត​មក​ទេ គឺ​ទម្លាក់​ខ្លួន​ចុះ​ពី​លើឧទ្ធម្ភាគចក្រ​តែ​ម្ដង។

កាសែត​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ទស្សនិកជន​ដែល​មាន​មុខ​ក្នុង​កម្មវិធី​ទាំង​៦០០០​នាក់​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឃើញ​សិល្បករ​វ័យ​៦៤​ឆ្នាំ​បង្ហាញ​ខ្លួន​បែប​នេះ។ ឆ្លើយ​តប​នឹង​បណ្ដាញ​ព័ត៌មាន​តួ​រឿង “Plan A” បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ក្បាច់​គុន​ដូច​ជា​ពួក​លោក គឺ​គ្មាន​អ្វី​ដែល​ធ្វើ​មិន​បាន​នោះ​ឡើយ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម