មនុស្ស​ស្រី​ក្លាហាន​​ហ៊ាន​សារភាព​ស្នេហ៍​ដាក់​បុរស​​​មុន​មិន​មែន​​​មាន​ន័យ​ថាអន់​ទេ ​​

  • 2018-07-27 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​វា​ជា​គំនិត​ចាស់​គំរឹល​​​ពេក​ហើយ​​ដែល​គ្រាន់​តែ​​មនុស្ស​ស្រី ​ស្រលាញ់​​​នរណា​ម្នាក់​ហើយ​​ហ៊ាន​សារភាព​​​​ដាក់​គេ​​​មុន​ចាត់​ទុក​​ថា​​​អន់​ដែរ​នោះ។ ហេតុ​អី​​ចាំ​បាច់​មាន​គំនិត​​ដូច្នោះ ស្រប​​ពេល​ដែល​មនុស្ស​ប្រុស​និង​​​ស្រី​មាន​សិទ្ធិ​​​ស្មើ​គ្នា​​​សោះ​ហ្នឹង? ៥​ចំណុច​ខាង​ក្រោម​នេះ​អាច​​បញ្ជាក់​​យ៉ាង​ច្បាស់​ថា ​នារី​​ដែល​ហ៊ាន​សារភាព​​ទៅ​កាន់​ បុរស​ដែល​ខ្លួន​​ស្រលាញ់​មិន​មែន​​មាន​​ន័យ​ថា​អន់​នោះ​ទេ។

១. ​​អាច​បង្ហាញ​​ពី​ទំនុក​ចិត្ត​ដែល​អ្នក​មាន​នៅ​ក្នុង​ខ្លួន​

​​​​​​ទោះ​ពេល​​និយាយ​ប្រាប់​​ទៅ អ្នក​បាន​ជោគជ័យ​ឬ​ត្រូវ​គេ​​បដិសេធ​ក៏ដោយ ទទួល​យក​​វា​ទៅ យ៉ាង​ហោច​ណាស់​អ្នក​​បាន​សាក​ល្បង បង្ហាញ​ពី​​ភាព​ក្លាហាន មិន​ស្ទាក់​ស្ទើរ​ និង​​ទំនុក​ចិត្ត​របស់​ខ្លួន​ឯង​ដែរ។

២. មិន​ខ្ជះខ្ជាយ​ពេល​វេលា​ដើម្បី​រង់ចាំ

តាម​រយៈ​ទឹក​មុខ ឬ​កាយ​វិការ​ផ្សេងៗ​ពិបាក​សន្និដ្ឋាន​ណាស់​​ថា​មនុស្ស​ដែល​អ្នក​លួច​​ស្រលាញ់​មាន​​ចិត្ត​លើ​អ្នក​វិញ​អត់។ អ្នក​ក៏​មិន​​មែន​ជា​គ្រូ​​ទាយ​​ដែល​អាច​ដឹង​ចិត្ត​គេ​១០០%ដែរ ម្ល៉ោះ​ហើយ​កុំ​នាំ​ឲ្យ​ខាត​ពេល​​វេលា​ច្រើន សួរ​ត្រង់ៗ​តែ​ម្តង​ទៅ ដើម្បី​​ឲ្យ​បាន​ដឹង​កាន់​តែ​ច្បាស់​ ​​និង​មិន​ខក​ចិត្ត​ ដេក​ព្រួយ​​តែ​ម្នាក់​ឯង​​ គ្មាន​នរណា​ដឹង។

៣. មាន​សិទ្ធិ​​ស្មើ​គ្នា

​​​សម័យ​នេះ​ទៅ​ហើយ ​ប្រុស​និង​ស្រី​មាន​សិទ្ធិ​ស្មើ​​គ្នា​តើ គ្រាន់​តែ​​និយាយ​ប្រាប់​គេ​​មុន​សោះ វា​គ្មាន​កំហុស​​អី​ទេ។ បើ​ដេក​ចាំ​ឲ្យ​គ​មក​សារភាព​​ដាក់​អ្នក​មុន​ ចុះ​ក្រែង​​លោ​គេ​គ្មាន​ភាព​​​ក្លា​ហាន​​ដែរ​ទៅ អ្នក​​ទាំង​​​ពីរ​ប្រាកដ​ជា​​គ្មាន​ថ្ងៃ​អាច​ចាប់​ផ្តើម​មិន​ខាន។

៤. វា​ជា​អារម្មណ៍​និង​ជម្រើស​របស់​អ្នក

អ្នក​មិន​​អាច​ក្បត់​អារម្មណ៍​ខ្លួន​​​ឯង​បាន​ទេ បើ​គិត​​យ៉ាង​ម៉េច​​ហើយ ធ្វើ​បែប​ហ្នឹង​ទៅ​ប៉ុន្តែ​ត្រូវ​ធ្វើ​ដោយ​ហេតុ​ផល​​ច្បាស់​លាស់​ ព្រោះ​វា​​​ជា​ជម្រើស​​​​របស់​អ្នក គ្មាន​​នរណា​ផ្សេង​អាច​មក​គ្រប់​គ្រង​បាន​ឡើយ។

៥. ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​នារី​ដទៃ​ទៀត

ភាគ​ច្រើន​មនុស្ស​ស្រី​គិត​ថា ​បើ​​​មាន​មនុស្ស​​​ប្រុស​ណា​ស្រលាញ់​នាង​មែន ម្នាក់​នោះ​​​​នឹង​ហ៊ាន​មក​សារភាព​ប្រាប់​នាង​មុន​។ ចុះ​បើ​អ្វីៗ​មិន​ដូច​ការ​គិត ​​ហើយ​បុរស​ម្នាក់​នោះ​របូត​​​បាន​ទៅ​លើ​ដៃ​​អ្នក​ផ្សេង ​នាង​ច្បាស់​ជា​​ខក​បំណង​​លើស​ពី​ការ​​រំពឹង​ទុក ដូច្នេះ​ហើយ​​អ្នក​អាច​ធ្វើ​ជា​គំរូ​ល្អ ​និង​បង្ហាញ​នារី​ដទៃ​ឲ្យ​មាន​ភាព​ក្លាហាន​ដូច​ជា​អ្នក​ដែរ។ បើ​​គេ​ព្រម​វាគឺ​ជាជោគជ័យ​ដ៏​ធំមួយ​សម្រាប់​អ្នក ហើយ​បើ​គេ​បដិសេធក៏មិន​អីដែរ ឆាប់​កាត់​ចិត្ត​ប៉ុន្តែ​​នៅ​រាប់​អាន​គ្នាធម្មតា​ ហើយ​ព្យាយាម​សម្លឹង​អ្នក​ផ្សេងដែល​គេ​មាន​ចិត្ត​លើ​អ្នកវិញ​​ទើប​ល្អ ៕

ចុចអានបន្ត៖

​​​​

ប្រភព៖ goodtimestv ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម