៦​ចំណុច​មនុស្ស​ស្រី​អាច​សង្កេត​លើ​មនុស្ស​ប្រុស​ដែល​គួរ​​រៀប​ការ​ជាមួយ​បាន

  • 2018-07-24 03:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ទាក់ទង​គ្នា​ជាមួយ​នរណា​ម្នាក់ អ្នក​នឹង​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស​ដែល​ចង់​រៀបការ​ជាមួយ​អ្នក និង​មនុស្ស​ប្រុស​ដែល​គ្រាន់​ទាក់ទង​គ្នា​ធម្មតា។ បើ​ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួនដែល​មនុស្ស​ប្រុស​ម្នាក់​នោះ​មាន អ្នក​គួរ​តែ​រៀបការ​ជាមួយ​គេ ៖​

១. ភាព​ចាស់ទុំ

គេ​មិន​សូវ​ជា​ចូលចិត្ត​ភាព​ហ៊ឺហា​ប៉ុន្មាន​ទេ ប្រហែល​ជា​ការ​តែង​ខ្លួន​របស់​គាត់​បែប​សាមញ្ញ រម្យទម។ គេ​អាច​នឹង​មិន​អាច​ជា​និយាយ​ច្រើន តែ​ពេល​គេ​និយាយ​អី​ម្ដងៗ​គឺ​មិន​ដែល​អត់​ប្រយោជន៍​នោះ​ទេ។ ពេល​ខ្លះ​គេ​តឹងតែង តែ​នេះ​ជា​ចំណុច​មួយ​ដែល​មនុស្ស​ប្រុស​ម្នាក់​ឈាន​ជើង​ចូល​វ័យ​មួយ​ដែល​លែង​គិត​ពី​សម្រស់ ភាព​ឡូយឆាយ តែ​ជា​វ័យ​ដែល​គេ​គិត​ពី​ការ​បង្កើត​គ្រួសារ​មួយ។

រូបតំណាង

**២. ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់​**

ភាគ​ច្រើន​គេ​តែងតែ​ស្ដាប់​អ្នក​ពី​បញ្ហា​គ្រប់​យ៉ាង​ដែល​អ្នក​ជួប ដោយ​មិន​ប្រជែង​អ្នក​និយាយ។ គេ​ធ្វើ​ខ្លួន​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់ ដែល​អ្នក​អាច​ចែក​រំលែក​រឿង​គ្រប់​យ៉ាង។ ម្យ៉ាង​ទៀត​គេ​តែង​តែ​ស្វែង​រក​ដំណោះ​ស្រាយ​មក​ឲ្យ​អ្នក​ ហើយ​តែង​ធ្វើ​រឿង​ឲ្យ​អ្នក​សប្បាយ​ចិត្ត​​នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ។

៣. ពេល​វេលា

គេ​អាច​នឹង​មិន​សូវ​មាន​ពេល​ឲ្យ​អ្នក​រាល់​ថ្ងៃ​ទេ ព្រោះ​ដឹង​ស្រាប់​ហើយ​មនុស្ស​មាន​ការងារ មិន​មែន​អាច​ទំនេរ​រហូត​ទេ ដូច្នេះ​ពេល​ខ្លះ​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​អន់​ចិត្ត​ខ្លះ។ យ៉ាង​ណា​មិញ​អ្នក​គួរ​តែ​សប្បាយ​ចិត្ត​ទៅ​វិញ​ព្រោះ​មនុស្ស​ដែល​អ្នក​គួរ​រៀប​ការ​ជាមួយ​មាន​ការងារ​ច្បាស់លាស់​មួយ ហើយ​មិន​ចំណាយ​ពេល​ឥតប្រយោជន៍​ដើរ​ផឹកស៊ី ញ៉ែ​ស្រី​ផ្សេង​នោះ។

រូបតំណាង

៤. ការលះបង់

គេ​ចង់​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​អ្នក ជាជាង​ចង់​ឲ្យ​អ្នក​ធ្វើ​ដើម្បី​គេ។ អ្នក​អាច​មើល​ឃើញ​​ថា​គេ​នឹង​ព្យាយាម​ដើម្បី​អ្នក ហើយ​ភាគ​ច្រើន​គឺ​គេ​តែង​តែ​ចង់​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ជាង​ពិបាក​ចិត្ត។ មនុស្ស​ប្រុស​ដែល​អ្នក​គួរ​រៀប​ការ​ជាមួយ​ត្រូវ​តែ​បែប​នេះ គឺ​ការពារ មើលថែ និង​អត់ធ្មត់​ជាមួយ​គ្នា​ទោះ​ជួប​បញ្ហា​អី​ក៏​ដោយ។

៥. ស្មោះ​ត្រង់ និង​ស្ងប់ស្ងាត់

ប្រហែល​គេ​អាច​មិន​ចូលចិត្ត​បង្អួត​អ្នក​ណា​ពី​ស្នេហា​គេ តែ​គេ​ក៏​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ឲ្យ​មនុស្ស​ម្នា​ដឹង​ថា​គេ​មាន​អ្នក​ដែរ។ ពេល​ខ្លះ​អ្នក​អាច​មាន​អារម្មណ៍​ថា​ទំនាក់ទំនង​អ្នក​មាន​ភាព​ស្ងប់ស្ងាត់ តែ​ការ​ពិត​ភាព​ស្ងប់ស្ងាត់​បែប​នេះ​កំពុង​​នាំ​ស្នេហា​អ្នក​ដើរ​ទៅ​មុខ​មិន​ឈប់​ហើយ។

៦. ទំនួល​ខុស​ត្រូវ

មិន​មែន​តែ​សម្រាប់​អ្នក​ទេ តែ​សម្រាប់​​គ្រប់​គ្នា​ជុំវិញ​ខ្លួន​គេ ទាំង​ការងារ គ្រួសារ មិត្តភក្តិ និង​អ្នក​ផង​ដែរ។ មនុស្ស​ប្រុស​ម្នាក់​ដែល​ច្បាស់លាស់ មាន​ទំនួល​ខុស​ត្រូវ​ មិន​មែន​លេងសើច​ដូច​កូន​ក្មេង​នោះ គឺ​អាច​ឲ្យ​អ្នក​រៀប​ការ​ជាមួយ​បាន​ហើយ ព្រោះ​យ៉ាង​ណា​ក៏​គេ​មិន​មែន​ធ្វើ​អី​គ្មាន​ក្បាល​គ្មាន​កន្ទុយ ទុក​ចោល​ដោយ​គ្មាន​ហេតុផល​ដែរ។

រូបតំណាង

ចំណុច​ទាំង​នេះ​​បើ​គេ​មាន​មែន​នោះ អ្នក​គួរ​តែ​រៀប​ការ​ជាមួយ​គេ​ជាជាង​ចំណាយ​ពេល​លើ​មនុស្ស​ប្រុស​ដែល​គ្មាន​ភាព​ច្បាស់លាស់​អី​សោះ​សម្រាប់​អ្នក៕​

ចុចអាន៖៥​ចំណុច​នេះ​ មនុស្សស្រីអាច​មាន​ឥទ្ធិពល​​ទៅ​លើ​មនុស្ស​ប្រុស​​ច្រើន​ជាង​សម្រស់​ទៅ​ទៀត

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា