ពណ៌​សម្លៀក​បំពាក់​ដែល​អ្នក​ចូល​ចិត្ត​អាច​បង្ហាញ​ច្បាស់​ៗ​ពី​អត្ត​ចរិត​របស់​អ្នក​

  • 2018-07-26 09:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត្ត​ចរិត​របស់​បុគ្គល​ម្នាក់​ៗ​អាច​ឲ្យ​ដឹង​តាម​កាយ​វិការ​ ឬ​ចំណូល​ចិត្ត​ផ្សេង​ៗ។​ ជាក់​ស្ដែង​គេ​អាច​ស្គាល់​អត្ត​ចរិត​បុគ្គល​នោះ​តាម​ពណ៌​សម្លៀក​បំពាក់​ដែល​ចូល​ចិត្ត​ដូចជា៖

១.​ ពណ៌​ខ្មៅ​

មនុស្ស​ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ជា​មនុស្ស​ដែល​មាន​ មហិច្ឆតា​ខ្ពស់​,​ មាន​គោល​ដៅ​និង​ចាប់​ផ្លាស់​ប្ដូរ​អារម្មណ៍។​ ជា​ទូទៅ​ គេ​ជា​មនុស្ស​ដែល​ឆាប់​រំភើប​ចិត្ត​តែ​ចូល​ចិត្ត​លាក់​ ដោយ​មិន​ចូល​ចិត្ត​ឲ្យ​គេ​ឯង​ដឹង​ឡើយ។​ សម្លៀកបំពាក់​ពណ៌​ខ្មៅ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​អ្នក​ក្នុង​ផ្លូវ​កោត​សរសើរ​និង​មិន​ហ៊ាន​មើល​ងាយ។​

២.​ ពណ៌​ត្នោត​

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ពណ៌​ត្នោត​ជា​ពណ៌​តំណាង​ពិភព​លោក​​ព្រោះ​វា​ប្រៀប​ដូចជា​ដី​ដូច្នោះដែរ។​ អ្នក​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន​ រឹង​មាំ​ ហើយ​នឹង​ធឹង។​ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចូល​ចិត្ត​និយាយ​ស្ដី​ តែ​គោរព​ចាស់​ទុំ​និង​តែង​តែ​នៅ​ស្ងៀម​សុំ​តែ​សុខ​ប៉ុណ្ណោះ។​ អ្នក​ដែល​ចូល​ចិត្ត​ស្លៀកពាក់​ពណ៌​នេះ​ជា​មនុស្ស​ដែល​ឆ្លាតវៃ​តែ​ស្ងាត់ស្ងៀម​បំផុត។​

៣.​ ពណ៌​ផ្ទៃមេឃ

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

អ្នក​ជា​មនុស្ស​ចេះ​ដឹង​ មាន​ទំនុក​ចិត្ត​និង​មាន​សមត្ថភាព។​ ដោយ​កត្តា​នេះ​ហើយ​បាន​ជា​សកល​វិទ្យាល័យ​មួយ​ចំនួន​យក​ពណ៌​នេះ​ជា​ឯកសណ្ឋាន​សម្រាប់​សិស្ស​។​ អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​មេត្តា​ ហើយ​ចូល​ចិត្ត​ចែក​រំលែក​ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ល្អ​។​

៤.​ ពណ៌​ស្វាយ​

ចង់បានម៉ូដនេះសូមចុចត្រង់នេះ ឬ​ ​ផ្ញើ​រូប​នេះ​ទៅ​ផ្នែក​លក់​​ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០%

ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ប្រជាជន​អឺរ៉ុប​ មាន​តែ​អ្នក​មាន​ស្តុក​ស្ដម្ភ​ប៉ុណ្ណោះ​​ដែល​មាន​សម្លៀក​បំពាក់​ពណ៌​នេះ។​ វា​ជា​ពណ៌​ដែល​បញ្ជាក់​ពី​អំណាច​ ភាព​មាន​បាន​ និង​ស៊ីវិល័យ។​ អ្នក​ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​ឬ​ប្រើប្រាស់​ពណ៌​ស្វាយ​ ជា​មនុស្ស​ដែល​មាន​គំនិត​ ច្នៃ​ប្រឌិត​ខ្ពស់​ និង​មាន​សិល្បៈ​ក្នុង​ខ្លួន​។​​គេ​ចូល​ចិត្ត​អ្វី​ដែល​ប្រណិត​ឬ​ល្អឥតខ្ចោះ​។​ មនុស្ស​នេះ​ចូល​ចិត្ត​ការ​ទិញ​ទំនិញ​ និង​ចូល​ចិត្ត​ឲ្យ​របស់​របរ​ដែល​ខ្លួន​មាន​​ទៅ​អ្នក​ដទៃ។​

៥.​ ក្រហម​

អ្នក​ជា​មនុស្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ភ្នែក​អ្នក​ដទៃ។​ អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​គួរ​ឲ្យ​ស្រលាញ់​ និង​ទាក់​ទាញ។​ អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម​ដែល​គិត​តែ​រឿង​ល្អ​ៗ​ ជា​មនុស្ស​រួស​រាយ​រាក​ទាក់ និង​មាន​អ្នក​ផង​ស្រលាញ់​រាប់​អាន​ច្រើន​។​

៦.​ ពណ៌​លឿង​

អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ខ្វល់​ខ្វាយ​ច្រើន​ ឬ​កើត​ទុក​នោះ​ទេ។​ អ្នក​តែង​តែ​សប្បាយ​ចិត្ត​ជា​និច្ច​ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​តាម​នោះ​ដែរ។​ ភាព​ស្រស់​ស្រាយ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​មិត្ត​ភក្តិ​និង​អ្នក​ចូល​ចិត្ត​ច្រើន។​ ម៉្យាង​ទៀត​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​​និង​ទាន់​សម័យ​។​

៧.​ ពណ៌​ស​

អ្នក​ជា​មនុស្ស​ចូល​ចិត្ត​សេរីភាព​,​ ភាព​ស្អាតស្អំ​ និង​ធម្មតា​ៗ​​មិន​ចូល​ចិត្ត​លេច​ធ្លោ​នោះ​ទេ។​ ម៉្យាង​ទៀត​អ្នក​ជា​មនុស្ស​ដែល​ចូល​ជា​មួយ​គេ​គ្រប់​គ្នា​ចុះ​​តែ​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ស្អាត​បាត​ មាន​របៀប​រៀប​រយ​ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។​

៨.​ ពណ៌​ផ្កាឈូក​

ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផ្ដល់​ភាព​ឲ្យ​អ្នក​ដទៃ​ ហើយ​ជា​មនុស្ស​ដែល​រ៉ូមេនទិក​ ចិត្ត​ទន់​ និង​គួរ​ឲ្យ​ស្រលាញ់។​ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​គិត​អ្នក​ក្នុង​ផ្លូវ​ល្អ​ ហើយ​ក៏​ចិត្ត​ល្អ​ខ្លាំង​ណាស់​ដែរ។​ ទាំង​នេះ​ហើយ​គឺ​ជា​ភាព​ទាក់​ទាញ​របស់​អ្នក​ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រលាញ់​ចូល​ចិត្ត​ច្រើន៕​

ចុចអាន៖ពី​ច័ន្ទ​ដល់​អាទិត្យ​ ថ្ងៃ​កំណើត​អាច​បង្ហាញ​ច្បាស់​ៗ​ពី​អត្តចរិត​របស់​អ្នក

ប្រភព៖ Brightside ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម