ពីច័ន្ទដល់អាទិត្យ ថ្ងៃកំណើតអាចបង្ហាញច្បាស់ៗពីអត្តចរិតរបស់អ្នក
- 2018-07-19 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីច័ន្ទដល់អាទិត្យ ថ្ងៃកំណើតអាចបង្ហាញច្បាស់ៗពីអត្តចរិតរបស់អ្នក
អ្នកប្រហែលជាធ្លាប់ដឹងខ្លះមកដែរហើយថា ថ្ងៃដែលអ្នកកើត អាចកំណត់អត្តចរិតឬកពាររបស់អ្នកបាន។ អត្តចរិតខុសៗគ្នាទៅតាមថ្ងៃកើតទាំង ៧៖
១. ថ្ងៃច័ន្ទ
ប្រសិនបើអ្នកកើតនៅថ្ងៃច័ន្ទ អ្នកមានទំនោរធ្វើតាមអារម្មណ៍បន្តិចដោយពេលខ្លះឆាប់អន់ចិត្ត ពេលខ្លះឆាប់សប្បាយចិត្តជាដើម។ សំណាងល្អអ្នកដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នកបានល្អ។ អ្នកពិតជាមានមនោសញ្ចេតនានិងយកចិត្តទុកដាក់នៅពេលដែលមនុស្សជាទីស្រលាញ់របស់អ្នកត្រូវការអ្នក។ អ្នកមានចរិតដូចម្ដាយម្នាក់ ដោយតែងតែខ្វល់ខ្វាយនិងបារម្ភពីមនុស្សជាទីស្រលាញ់ជុំវិញខ្លួន មិនថាគ្រួសារឬមិត្តភក្តិឡើយ។ អ្នកចូលចិត្តជួយគេឲ្យអស់ពីសមត្ថភាពរបស់អ្នក ហើយចង់ឲ្យមនុស្សជុំវិញខ្លួនបានល្អរស់នៅមានសុភមង្គល និងសុខភាពល្អ។ អ្នកជាមនុស្សពូកែខាងគ្រប់គ្រងដូច្នេះហើយទើបអ្នកចូលចិត្តដើរផ្លូវជីវិតមួយដែលកំណត់ដោយខ្លួនឯង។
២. ថ្ងៃអង្គា
អ្នកជាមនុស្សដែលរឹងរូស ប៉ុន្តែមិនរឹងទទឹង! អ្នកឈរលើគោលការណ៍ខ្លួនឯង និងហ៊ានបញ្ចេញមតិ។ អ្នកមិនខ្លាចថាមតិនោះខុសឬត្រូវឡើយ តែអ្នកមានចិត្តមួយថាត្រូវជម្នះឲ្យបាន។ អ្នកជាមនុស្សមិនដេករងចាំឱកាសនោះទេ តែជាអ្នកចាប់ឧកាស។ ដោយសារជាមានភាពម្ចាស់ការនិងឆ្លាតវ័យបែបនេះហើយទើបធ្វើឲ្យអ្នកមិនសូវដើរខ្សែក្រោមអ្នកណាឡើយ។ ម៉្យាងទៀតអ្នកចូលចិត្តជ្រើសរើសក្នុងជីវិត មិនថារឿងអ្វីឡើយដែលកើតឡើងក្នុងជីវិតគឺជាជម្រើសរបស់អ្នកទាំងអស់។
៣. ថ្ងៃពុធ
អ្នកពូកែឆ្ងល់ និងចូលចិត្តជជីកសួរ ដោយស្វែងរកហេតុផល។ អ្នកជាមនុស្សម្នាក់ដែលចូលចិត្តការរុករក និងមិនឈប់ឡើយលុះត្រាតែ រកឃើញចម្លើយដែលអ្នកចង់បាន។ អ្នកពូកែបត់បែនតាមកាលៈទេសៈ និងចូលចំណោមគេចុះ គ្រប់ជំពូកមនុស្សតែម្ដង។ ដូច្នេះហើយភាគច្រើននៅពេលមានរឿង អ្នកតែងតែមានមិត្តភក្តិជួយយកអាសាមិនដាច់ឡើយ។
៤. ថ្ងៃព្រហស្បតិ៍
មនុស្សកើតថ្ងៃនេះជាមនុស្សដែលចេះគិតគូរ ជាពិសេសគិតពីអ្នកដទៃច្រើនជាងខ្លួនឯងក៏មាន។ អ្នកជាមនុស្សដែលមានចិត្តល្អ ស្រលាញ់និងខ្វល់ខ្វាយពីអ្នកដទៃ ហើយតែងតែធ្វើល្អដាក់គេផងដែរ។ ប៉ុន្តែអ្នកជាមនុស្សដែលបទបញ្ជាផ្ទាល់ខ្លួន ដោយមិនត្រូវធ្វើខុសនោះឡើយ។ អ្នកប្រកាន់ខ្ជាប់នូវគំនិតសុទ្ធិនិយម និងចូលចិត្តធ្វើរឿងសប្បាយៗ ដែលធ្វើឲ្យអ្នកដទៃសប្បាយតាមនោះដែរ។
៥. ថ្ងៃសុក្រ
អ្នកជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់។អ្វីក៏ដោយឲ្យតែបានឆ្លងកាត់ស្នាដៃអ្នកនិងក្លាយទៅជារបស់គូរឲ្យចាប់អារម្មណ៍និងប្រសើរជាងមុន។ អ្នកចូលចិត្តភាពស៊ីវិល័យ ដោយការស្លៀកពាក់ស្អាតៗ និងតែងខ្លួនប្លែកៗ។ អ្នកចាយលុយមិនសូវចេះស្ដាយឡើយ ដើម្បីទិញរបស់ដែលអ្នកស្រលាញ់ដូចជាកាបូបស្បែកជើង ឬខោអាវ ព្រោះវាជាសេចក្ដីសុខមួយរបស់អ្នក។ ម៉្យាងទៀតអ្នកជាមនុស្សមិនចូលចិត្តឲ្យអ្នកដទៃមើលស្រាលនោះទេ ដូច្នេះរាល់អ្វីដែលអ្នកធ្វើគឺមិនសូវចុះញ៉ម។
៦.ថ្ងៃសៅរ៍
អ្នកកើតថ្ងៃសៅរ៍ភាគច្រើនមានអត្តចរិតទទួលខុសត្រូវនិងប្រយ័ត្នខ្ពស់បំផុត។ វិជ្ជាគ្រប់គ្រងរបស់អ្នកគឺមិនធម្មតាទេ ដែលធ្វើឲ្យអ្នកខ្លាចជាប្រភេទមួយដែលល្អល្អឥតខ្ចោះ។ ប៉ុន្តែអ្នកមិនសូវមានមិត្តនោះទេ ព្រោះអ្នករំពឹងខ្ពស់ពីមនុស្សដែលអ្នករាប់អាន។ មិនមែនអ្នកឆ្មើងឆ្មៃនោះទេ តែវាជារបត់នៃការយល់ឃើញរបស់អ្នកតាំងពីកំណើត។ អ្នកមានបញ្ហាម៉្យាងត្រង់ថា មិនដែលទុកចិត្តលើអ្នកដទៃនោះទេ ទើបមិនសូវជាមានមិត្តប៉ុន្មាន។
៧. ថ្ងៃអាទិត្យ
អ្នកជាមនុស្សមិនសូវចេះមាត់ក រាងអៀនបន្តិច មិនចូលចិត្តភាពលេចធ្លោ។ អ្នកជាមនុស្សចិត្តល្អ ដោយចូលចិត្តស្ដាប់រឿងរ៉ាវអ្នកដទៃ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាលពេលបាននិយាយជាមួយអ្នក។ អ្នកជាមនុស្សសាមញ្ញម្នាក់ ប៉ុន្តែចូលចិត្តឯករាជ្យ។ រាល់ការសម្រេចចិត្តគឺជ្រើសរើសដោយខ្លួនអ្នកផ្ទាល់ និងពេលមានបញ្ហា អ្នកមានភាពឆ្លាតវៃក្នុងការដោះស្រាយជានិច្ច៕
https://www.sweetyhigh.com/read/what-day-born-on-reveals-about-personality-010318