ក្លាយជាមនុស្សស្រីអស្ចារ្យ ទៅណាមកណាគេឲ្យតម្លៃត្រូវចាំឃ្លាទាំងនេះជានិច្ច
- 2018-07-20 10:40:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាមនុស្សស្រីអស្ចារ្យ ទៅណាមកណាគេឲ្យតម្លៃត្រូវចាំឃ្លាទាំងនេះជានិច្ច
មិនថានៅកន្លែងធ្វើការ នៅសាលារៀន នៅជាមួយមិត្តភ័ក្ដិឬគ្រួសារក៏ដោយ មនុស្សម្នាក់ៗតែងចង់បានការគោរពឲ្យតម្លៃ ពីមនុស្សដែលនៅជុំវិញខ្លួន។ យ៉ាងណាក្តី ការគោរពស្រលាញ់ទាំងអស់នោះ រមែងទទួលបាន ប្រសិនបើអ្នកមានអាកប្បកិរិយាល្អ ទាំងកាយ វាចា ចិត្ត ព្រមទាំងប្រកាន់ខ្ជាប់នូវឃ្លាទាំងនេះជាប់ជានិច្ច។
ចង់ឲ្យគេគោរព អ្នកក៏ត្រូវគោរពគេវិញដូចគ្នា។
មុនគោរពអ្នកដទៃ ត្រូវចេះគោរពតម្លៃខ្លួនឯងសិន។
ត្រូវមានចិត្ត សច្ចៈទៀងត្រង់គ្រប់ពេលវេលា។
រក្សាពាក្យសម្តី ដែលខ្លួនបានសន្យា។
ឲ្យតម្លៃអ្នកទដៃដោយមិនប្រកាន់រើសអើងវណ្ណៈ។
ក្លាហាន ហ៊ានធ្វើអ្វីថ្មីៗ ដែលកម្រមានអ្នកដូច។
មានសមត្ថភាព ក្នុងការវាយតម្លៃ និងថ្លឹងថ្លែងរកខុសត្រូវ។
មិនជះកំហឹងដាក់មនុស្សជិតខ្លួន ដោយគ្មានហេតុផល។
ហ៊ានប្រឈម និងចេះដោះស្រាយពេលមានបញ្ហា។
ហ៊ាននិយាយថាសុំទោស និងចេះទទួលស្គាល់កំហុស។
ចែករំលែកគំនិតយោបល់ល្អៗ ដែលអ្នកមាន។
ស្លៀកពាក់ ឲ្យមានរបៀបរៀបរយល្អ។
គិតពីអារម្មណ៍អ្នកដទៃខ្លះផង កុំតាមតែចិត្តខ្លួនឯង។
កុំចូលចិត្តប្រកាន់ខឹងសុំបីតែរឿងតូចតាច ដែលអាចបំភ្លេចចោលបាន។
ចេះស្តាប់ យល់ពីសុខទុក្ខអ្នកដទៃ និងជួយលើកទឹកចិត្ត។
មិនកំណាញ់ ហ៊ានញញឹមដាក់គេមុន។
មិនរឹងរូសប្រកែកចង់យកឈ្នះគេឯង។
គោរពពេលវេលា ឲ្យបានច្បាស់លាស់។
គិតឲ្យបានជាក់លាក់ មុននិយាយចេញ។
មានចិត្តទូលាយ មិនអាត្មានិយម ចេះជួយគ្នាទៅវិញទៅមក។
ផ្តល់ក្តីស្រលាញ់ និងបង្កើតអនុស្សាវរីយ៍ល្អៗ ជាមួយមនុស្សនៅជុំវិញខ្លួន។
ចុចអានបន្ត៖