ជីវិតកំពុងទាល់ច្រកឬ? ឃ្លាទាំងនេះអាចជួយឲ្យអ្នកពុះពារទៅមុខបន្តទៀតបាន
- 2018-07-19 02:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតកំពុងទាល់ច្រកឬ? ឃ្លាទាំងនេះអាចជួយឲ្យអ្នកពុះពារទៅមុខបន្តទៀតបាន
មនុស្សសម័យថ្មី មិនត្រូវការទេមនុស្សដទៃសម្រាប់ជួយខ្លួនឯង បើដួលគឺត្រូវងើបឡើងវិញដោយខ្លួនឯង។ តែក៏មានពេលខ្លះយើងធ្លាក់ទឹកចិត្តដល់ថ្នាក់ ចង់បោះបង់ចោលអ្វីៗគ្រប់យ៉ាង។ បើសិនអ្នកកំពុងស្ថិតក្នុងស្ថានភាពដូចនេះ សូមអានឃ្លាទាំងនេះ ដើម្បីយកកម្លាំងចិត្តឡើងវិញ ហើយបន្តដើរទៅមុខទៀត ព្រោះជីវិតនៅវែងឆ្ងាយ នៅមានរឿងសប្បាយជាច្រើនទៀតកំពុងរង់ចាំយើងនៅខាងមុខ។
១. អ្នកមានគុណទោះបីជាវេទនាប៉ុណ្ណា តោកយ៉ាកប៉ុណ្ណាក៏មិនដែលបោះបង់យើងចោល ហេតុអីខ្ញុំមិនអាចតស៊ូដូចពួកលោកបាន?
២. ព្យាយាមសិនទៅ ពេលណាលុយនៅក្នុងគណនីសន្សំមានតួលេខច្រើនដូចលេខទូរសព្ទចាំគិតចង់សម្រាក។
៣. ព្យាយាមរហូតក៏មិនប្រាកដថាជោគជ័យ តែបើហ៊ានតែបោះបង់គឺប្រាកដជាបរាជ័យ
៤. ពេលនេះមិនប្រឹងសង្វាត ថ្ងៃក្រោយសូម្បីតែខោអាវថ្ងៃរៀបការខ្លួនឯង ក៏ដើរខ្ចីគេដែរ។
៥. បើសិនជាការប្រកួតណាក៏មានអ្នកឈ្នះតែម្នាក់ ម្នាក់នោះក៏អាចជារូបខ្ញុំដែរ។
៦. ដោយសារតែមិនចង់ឮពាក្យថា មនុស្សស្រីគ្មានបានការ ទើបបានខំប្រឹងដល់ថ្នាក់នេះ។
៧. ជីវិតគឺមិនមែនមានត្រឹមថ្ងៃនេះទេ នៅវែងឆ្ងាយទៀត។ បើថ្ងៃនេះមិនប្រឹង ថ្ងៃក្រោយសូម្បីតែទិញខោអាវឲ្យឪពុកម្ដាយ ក៏ត្រូវគិតច្រើនដែរ។ បើថ្ងៃនេះព្យាយាម ថ្ងៃក្រោយចង់បានអី ក៏មិនចាំបាច់លាដៃសុំគេដែរ។
៨. រឿងដែលគួរឲ្យសោកស្ដាយបំផុតនោះគឺមិនមែនបរាជ័យទេ តែដឹងច្បាស់ថាខ្លួនអាចធ្វើបាន តែមិនធ្វើទៅវិញ។
៩. ពិភពលោកធំយ៉ាងនេះ ជាមួយអ្វីៗដែលប៉ាម៉ាក់ធ្លាប់លះបង់ដើម្បីខ្ញុំ ខ្ញុំត្រូវតែខំប្រឹងដើម្បីឲ្យបានដើរទៅនេះ ទៅនោះនឹងគេ។
១០. ១០ឆ្នាំមុន គេផ្អែកលើចំណូលរបស់ប៉ាម៉ាក់អ្នកដើម្បីវាយតម្លៃអ្នក ១០ឆ្នាំក្រោយ គេផ្អែកលើចំណូលរបស់អ្នក ដើម្បីវាយតម្លៃប៉ាម៉ាក់អ្នកវិញម្ដង។
១១. កុំរអែងនឹងឆ្លើយបើគេសួរសំនួរទាំងនេះ៖ មានការងារល្អអស្ចារ្យណាស់ឬ មានលុយអស្ចារ្យណាស់ឬ ស្អាតអស្ចារ្យណាស់ឬ មានប្ដីល្អអស្ចារ្យណាស់ឬ? ត្រូវឆ្លើយទៅវិញថា ពិតមែនហើយ អស្ចារ្យណាស់។ អ្នកមិនដឹងដោយសារអ្នកអត់មានដូចខ្ញុំ។
១២. ដោយសារតែចង់ឲ្យថ្ងៃក្រោយ បើសិនជាប៉ាម៉ាក់មានផលពិបាកអ្វី អាចប្រាប់ខ្ញុំមុនគេ។ ទី១ដោយសារតែខ្ញុំជាកូនរបស់គាត់ ហើយទី២គឺដោយសារខ្ញុំមានលទ្ធភាពជួយគាត់។
១៣. នៅពេលឈរចំពោះមុខបុរសដែលខ្ញុំចាប់ចិត្ត អាចនិយាយជាមួយគេដោយក្ដីជឿជាក់ មិនខ្លាចក្រែង។
១៤. ហេតុអ្វីត្រូវជោគជ័យ? ព្រោះថ្ងៃក្រោយ អាចត្រូវប៉ះជាមួយគូសត្រូវ ហើយជឿជាក់ថា យើងឈរនៅលើគេ មិនមែននៅក្រោយគេឡើយ។
១៥. ខំប្រឹងរហូតទាល់តែ នៅពេលអង្គុយតុមូល ពេលខ្ញុំចាប់ម្ហូប គ្មានអ្នកណាហ៊ានបង្វិលតុទៅកន្លែងផ្សេង។
១៦. ដើម្បីទៅថ្ងៃអនាគត រស់ដោយមិនចាំបាច់មើលទឹកមុខអ្នកដទៃ៕
ចុចអាន៖
បើបានជួបមិត្ត ៥ប្រភេទនេះហើយជីវិតអ្នកពិតជាសំណាងខ្លាំងណាស់
ចង់ឃើញខ្លួនឯងរីកចម្រើនខ្ពស់ទៅអនាគត រឿង៧យ៉ាងនេះត្រូវធ្វើឲ្យបាន