ក្រៅពីផាត់មុខបិតបាំងស្នាម គន្លឹះ ៣ នេះជួយឲ្យស្បែកមុខ សភ្លឺស្អាតចេញពីក្នុងខ្លួនមកវិញ
- 2018-07-16 05:30:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីផាត់មុខបិតបាំងស្នាម គន្លឹះ ៣ នេះជួយឲ្យស្បែកមុខ សភ្លឺស្អាតចេញពីក្នុងខ្លួនមកវិញ
ការផាត់មុខគ្រាន់តែជួយបិតបាំងភ្នែកមួយពេលៗប៉ុណ្ណោះ ប៉ុន្តែវាមិនល្អដូចមានស្បែកមុខសរភ្លឺ ម៉ត់រលោងចេញពីក្នុងខ្លួននោះទេ។ ម៉្យាងទៀតស្បែកស្អាតពីក្នុងខ្លួនជួយឲ្យការផាត់មុខកាន់តែស្អាតជាងមុន ធម្មជាតិជាងមុនា ដោយមិនចាំបាច់ប្រើម្សៅបិតបាំងក្រាស់ៗ។
ដើម្បីធ្វើឲ្យស្បែកស្អាតអ្នកគួរអនុវត្តន៍វិធីខាងក្រោមនេះ៖
១. ដឹងរបស់ណាដែលគួរញ៉ាំ
មានពាក្យស្លោកបរទេសមួយនិយាយថា " You are what you eat " ប្រែថា អ្នកគឺជាអ្វីដែលអ្នកបានញ៉ាំ។ បើញ៉ាំរបស់ល្អៗ ដូចជាបន្លែផ្លែឈើមានជាតិវីតាមីនពិតជាអាចជួយស្តាស្បែកឲ្យភ្លឺថ្លា។ ប្រភពវីតាមីនដែលជួយឲ្យមានស្បែកស្អាតតាំងពីក្នុងខ្លួននោះគឺ វីតាមីន C ដូច្នេះអ្នកគួរបរិភោគបន្លែផ្លែឈើដែលមានជាតិវីតាមីន C ខ្ពស់ដូចជា ប៉េងប៉ោះ ត្រសក់ ចំណែកផ្លែឈើដូចជាក្រូច ជាដើម។ អាហារដែលគួរជៀសវាងគឺអាហារបង្កឲ្យក្ដៅក្នុងខ្លួន ដូចជា អាហារជាតិម្សៅ កាហ្វេអ៊ីន គ្រឿងខ្ទិះ ឬទឹកដោះគោ ឬជាតិគ្រឿងស្រវឹងជាដើម។
២. គួរផឹកអ្វីជំនួយពីក្នុង
បើអ្នកចង់បានស្បែកស្អាតខ្លាំងត្រូវមានអ្វីជាជំនួយ។ ផ្លាស់ប្ដូររបបអាហារ ដោយផឹកទឹកផ្លែឈើស្រស់ៗបន្ថែមដូចជា ទឹកដូង ១ ផ្លែរាងរាល់ព្រឹក ឬទឹកក្រូចច្របាច់ជាដើម។ ម៉្យាងទៀតផឹកទឹកឲ្យបានគ្រប់គ្រាន់ក៏ជាជំនួយមួយដ៏ធំទៅដល់ការទទួលបានស្បែកស្អាតដែរ។
៣. ប្រើផលិតផលធម្មជាតិថែរក្សាស្បែក
ជាជាងប្រើតែផលិតផលគ្រៀងសម្អាងបិតបាំង សម្រាប់អ្នកចង់បានស្បែកស្អាតគួរតែចេះថែរក្សាស្បែកមុខឲ្យស្អាតចេញពីខាងក្នុងវិញ ដូចជាការប្រើឡេការពារកម្ដៅថ្ងៃ ក្រែមថែរក្សាសំណើម ឬឈុតផលិតផលថែរក្សាស្បែកមុខរៀងរាល់ថ្ងៃ។ មួយវិញទៀតអ្នកអាចធ្វើម៉ាស់បិតមុខធម្មជាតិដូចជាម៉ាស់ត្រសក់ ឬល្បាយរមៀតទឹកដោះគោទឹកឃ្មុំជាដើម ហើយបិទមួយអាទិត្យ ២ ដង ដើម្បីឲ្យស្បែកទន់ភ្លឺស្រស់ស្អាតពីក្នុងខ្លួនតែម្ដង៕
ចុចអាន៖ប្រើឡេការពារកម្ដៅថ្ងៃហើយ មុខនៅខ្មៅប្រហែលជាលាបខុស សាក ៤ វិធីនេះវិញ ទើបត្រឹមត្រូវ