លក្ខណៈសម្បត្តិពិសេសធំៗ៤យ៉ាងរបស់អ្នកឈាម B ដែលឈាមផ្សេងមិនមានដូច
- 2018-07-20 07:32:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈសម្បត្តិពិសេសធំៗ៤យ៉ាងរបស់អ្នកឈាម B ដែលឈាមផ្សេងមិនមានដូច
កាលពីអត្ថបទមុន កញ្ញា បានចុះផ្សាយពី ចំណុចពិសេសរបស់មនុស្សដែលមានឈាមប្រភេទ O ហើយថ្ងៃនេះ អ្នកនឹងបានដឹងពីលក្ខណៈពិសេសរបស់ឈាមប្រភេទ B វិញម្ដង។
ជាមនុស្សសុទិដ្ឋិនិងធ្វើអ្វីមានគោលដៅ
អ្នកមានឈាមប្រភេទនេះជាមនុស្សងាយចុះសម្រុង មានភាពជាអ្នកដឹកនាំ ចូលចិត្តភាពរីករាយជាមួយមនុស្សជុំវិញខ្លួន និងមានគោលដៅច្បាស់លាស់។ ដោយសារអត្តចរិតវិជ្ជមានទាំងនេះទើបមនុស្សប្រភេទនេះមានអ្នកចូលចិត្តច្រើន ហើយតែងត្រូវបានគេពឹងពាក់ក្នុងការងារផ្សេងៗ។
ពេលខ្លះប្រើអារម្មណ៍ជ្រុលពេក
ដោយសារតែពាក្យថា "ធ្វើអ្វីតាមគោលដៅ" ទើបចំណុចនេះអាចនាំឱ្យទៅជាភាពអវិជ្ជមានខ្លះ។ ពេលខ្លះវាអាចនាំឱ្យមានបញ្ហាក្នុងក្រុម និងមនុស្សជុំវិញខ្លួន ដោយសារមនុស្សប្រភេទនេះមិនសូវស្ដាប់យោបល់អ្នកដទៃ ឬផ្លាស់ប្ដូរគម្រោងរបស់ខ្លួនងាយៗឡើយ។ ពេលខ្លះទៀតអ្នកក្រៅហាក់ពិបាកយល់ចិត្តមនុស្សដែលមានឈាមប្រភេទនេះដោយសារតែចំណុចនេះឯង។
ជាមនុស្សចិត្តទន់ ហើយផ្លាស់ប្ដូរអារម្មណ៍លឿនៗ
អ្នកដែលមានឈាមប្រភេទនេះច្រើនតែមានចិត្តទន់ មានភាពអាណិតអាសូរ និងចិត្តល្អចំពោះអ្នកដទៃ និងឆាប់ផ្លាស់ប្ដូរអារម្មណ៍លឿនៗ។ ហេតុនេះពេលខ្លះសូម្បីតែគេខ្លួនឯងក៏មិនយល់ពីអ្វីដែលខ្លួនកំពុងគិតដែរ។
ជាអ្នកធ្វើទំនាក់ទំនងដ៏មានឥទ្ធិពល
ក្នុងរឿងស្នេហា មនុស្សប្រភេទនេះច្រើនតែទាក់ទាញមនុស្សផ្ទុយភេទ តាំងពីជួបដំបូង។ ក្រៅពីនេះ ក្នុងទំនាក់ទំនងសង្គម ពួកគេតែងពូកែនិយាយ ចេះបង្កើតបរិយាកាសរីករាយ និងធ្វើឱ្យមនុស្សគ្រប់គ្នារីករាយ។ ប៉ុន្តែអ្នកមានឈាមប្រភេទនេះមិនមែនចេះតែទៅលេង ឬទៅជិតស្និទ្ធនឹងមនុស្សគ្រប់គ្នាឡើយ បើគេគិតថាមិនចូលចិត្តអ្នកណាហើយ គេនឹងមិនចូលរួមជាមួយឡើយ។
សម្រាប់ទំនាក់ទំនងផ្នែកអារម្មណ៍ បើកាលណា គេចូលចិត្តអ្នកណាហើយ ទំនាក់ទំនងរបស់ពួកគេនឹងវិវត្តបានឆាប់រហ័សបំផុត៕