​គ្មាន​​រោម​​ចិញ្ចើម​​​ក្រាស់​ដូច​គេ​​ ត្រូវ​​ចេះ​​​ពី​របៀប​គូរ​​ឲ្យ​​​​​ឃើញ​សរសៃ​បែប​ធម្មជាតិ​ (​វីដេអូ)

  • 2018-07-18 10:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​អ្នក​មិន​សម្បូរ​រោម​ចិញ្ចើម​ក្រាស់​ដូច​គេ​​ក៏​ដោយ ឲ្យ​តែ​ចេះ​ចេះ​ពី​របៀប​គូរ​​​បាន​ត្រឹម​ត្រូវ អ្នក​​ប្រាកដ​ជា​ទទួល​បាន រោម​ចញ្ចើម​ដែល​មើល​ទៅស្អាត​​​បែប​ធម្មជាតិ​តែ​ម្តង ដោយ​​​​គ្រាន់​​តែ​ធ្វើ​តាម​​វិធី​ណែនាំ​ដូច​ខាង​ក្រោម​នេះ។

​*អ្វី​ដែល​អ្នក​ត្រូវ​មាន​

  • ជក់​គូរ​មាន​រាង​ស្តើង

  • ប្រដាប់​សិត​រោម​ចិញ្ចើម

  • Gel សម្រាប់​គូរ

ទី១៖ ត្រូវ​​សិត​រោម​ចិញ្ចើម​ទៅ​​​​ខាង​លើ​ឲ្យ​អស់​សិន ដើម្បី​ងាយ​ស្រួល​​ក្នុង​ការ​គូរ​ផ្នែក​ខាង​ក្រោម។

ទី២៖ ​យក​ជក់​មក​គូរ​ ​ឲ្យ​ឃើញ​​សរសៃ​ម្តង​មួយៗ​ ពី​គល់​​​រហូត​ដល់​ចុង​តាម​ទម្រង់​ចិញ្ចើម។

ទី៣៖ បន្ទាប់​ទៀត​​ត្រូវ​គូរ​បំពេញ​​បន្ថែម​នៅ​ផ្នែក​​ខាង​ចុង ដើម្បី​​ឲ្យ​ចេញ​ទម្រង់​ស្អាត​និង​ស៊ី​ជាមួយ​ទម្រង់​មុខ។

ទី២៖ ចុង​ក្រោយ​គ្រាន់​តែ​ធ្វើ​ការ​សិត​តម្រឹម​​​ ឲ្យ​បាន​​រៀប​រយ​ជា​ការ​ស្រេច។ អ្នក​នឹង​ទទួល​​បាន​​រោម​ចិញ្ចើម​ទាក់ទាញ ​​បែប​ធម្មជាតិ​ពិតៗ។

ចុចអានបន្ត៖

ប្រភព៖ katiejanehughesw ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម