កំហុសទាំង ៧ ដែលធ្វើឲ្យស្នេហាគ្រាដំបូងបរាជ័យ រហូតឈឺចាប់ខ្លាំងក្នុងជីវិត
- 2018-07-03 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសទាំង ៧ ដែលធ្វើឲ្យស្នេហាគ្រាដំបូងបរាជ័យ រហូតឈឺចាប់ខ្លាំងក្នុងជីវិត
មានមនុស្សមិនច្រើនប៉ុន្មានទេដែលអាចរក្សាស្នេហាគ្រាដំបូងឲ្យនៅគង់វង្សរហូត ភាគីច្រើនគឺតែងតែបែកបាក់គ្នា។ កញ្ញា សូមបង្ហាញកំហុសធំៗទាំង ៧ យ៉ាង ធ្វើឲ្យស្នេហាដំបូងបរាជ័យ និងក្លាយជារឿងឈឺចាប់ខ្លាំងក្នុងជីវិត។
១.ធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនពេក
គូខ្លះស្គាល់គ្នាមិនបានមួយសប្ដាហ៍ផង ក៏សម្រេចចិត្តទាក់ទងជាសង្សារ ដោយមិនបានសិក្សាពីគ្នាឲ្យច្បាស់សិន។ ការលង់ស្រលាញ់លឿនបែបនេះ ធ្វើឲ្យគូស្នេហ៍ជាច្រើនឆាប់បែបគ្នាវិញ ព្រោះមិនដឹងពីអត្តចរិត និងចំណង់ចំណូលចិត្ត។
២.ឆាប់ផ្ដេកផ្ដួលលើគេពេក
គ្រាន់តែទាក់ទងគ្នាជាសង្សារមិនបានប៉ុន្មាន អ្នកហ៊ានពឹងផ្អែកលើដៃគូទាំងស្រុងនោះ ហើយហ៊ានហាមាត់សុំប្រាក់កាក់ទៀត ច្បាស់ណាស់ថាគេប្រាកដជាឆាប់អស់ចិត្តដូចគ្នាដែរ។
៣.ប្រាប់ពីខ្លួនឯងទៅដៃគូទាំងអស់
ទើបតែស្គាល់គ្នា មិនគួរបើកកកាយពីខ្លួនឯងឲ្យគេដឹងច្រើនពេកទេ ព្រោះបើចាប់បាន ឬដឹងពីចំណុចណាមួយមិនល្អ គេអាចនឹងដកខ្លួនវិញ។ វិធីល្អគួរតែនិយាយគ្នារឿងធម្មតាដូចជាការសិក្សា ការងារ និងចំណង់ចំណូលចិត្តធ្វើអ្វីពេលទំនេរវិញ។
៤.ព្យាយាមតាមគេខ្លាំង
ខណៈពេលដែលមិនទាន់ប្រកាសជាចំហថាជាគូស្នេហ៍នឹងគ្នា ភាគីម្ខាងមិនគួរទាមទារចង់ជួបមិត្តភ័ក្ដិ ឬក្រុមគ្រួសារម្ខាងទៀតឡើយ។
៥.ស្នេហាបោកប្រាស់
បើអ្នកសម្រេចចិត្តថាទាក់ទងជាមួយដៃគូ ព្រោះឃើញគេជាអ្នកមាន នោះក៏ជាដើមហេតុធ្វើឲ្យស្នេហាមិនបានយូរអង្វែងដែរ។
៦.ឆាប់បញ្ចេញធាតុពិតឲ្យគេដឹងពេក
មិនមែនឲ្យអ្នកលាក់បាំងចរិត អាកប្បកិរិយាមារយាទអ្វីទេ តែពេលស្គាល់គ្នាដំបូងៗកុំបង្ហាញឲ្យគេឃើញអស់ពេក។ ទុកពេលឲ្យដៃគូស្វែងយល់ពីអ្នកដោយសន្សឹមៗ នោះទើបគេអាចទទួលយកបាន។
៧.ទាមទារការចាប់អារម្មណ៍
មានគូស្នេហ៍ខ្លះទាក់ទងគ្នាមិនបាន ១ ខែស្រួលបួលផង ក៏សម្រេចចិត្តចែកផ្លូវវិញ ព្រោះតែមិនអាចទ្រាំទ្រទង្វើមួយចំនួនដូចជា ចង់ឲ្យគេតាមលួង ចង់បានរបស់នេះរបស់នោះ ជាដើម៕