មនុស្ស​មាន​ចរិត​​ស្ងប់ ១៥​​ចំណុច ដែល​អាច​ស្រូប​ទាញ​ក្ដី​ស្រលាញ់​ពី​មនុស្ស​គ្រប់​គ្នា

  • 2018-07-15 09:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុគ្គល​ដែល​មាន​ចរិត​ស្ងប់ នឹងនរ​តែង​ជា​មនុស្ស​ដែល​អ្នក​ផង​ទាំង​ពួង​ចង់​នៅ​ជិត ព្រោះ​នៅ​ជាមួយ​ហើយ​ស្រួល​ចិត្ត មិន​មាន​អ្វី​ឲ្យ​កើត​ទុក្ខ និង​គ្មាន​កម្លាំង​អវិជ្ជមាន​ជះ​មក​លើ​ពួក​គេ។ ថ្ងៃ​នេះ កញ្ញា​នឹង​បង្ហាញ​ប្រិយមិត្ត​ទាំង​អស់​គ្នា​ថា​តើ​មនុស្ស​ស្ងប់​ដែល​គ្រប់​គ្នា​ស្រលាញ់​ចូល​ចិត្ត​នោះ​មាន​លក្ខណៈ​បែប​ណា៖

១. ជា​មនុស្ស​មិន​ឆាប់​ខឹង​ឆេវឆាវ

២. ជា​មនុស្ស​​មិន​​ឆាប់​ភ័យ​ខ្លាច

៣. ជា​មនុស្ស​​មិន​អួតអាង

៤. ជា​មនុស្ស​មិន​បង្ក​ការ​រំខាន

៥. ជា​មនុស្ស​និយាយ​ស្ដី​​ចេះ​គិត ប្រើ​ប្រាជ្ញា

៦. ជា​មនុស្ស​​មាន​សមាធិ មិន​រវើរវាយ

៧. ជា​មនុស្ស​ដែល​និយាយ​ស្ដី​ដោយ​អារម្មណ៍​ស្ងប់

៨. ជា​មនុស្ស​ដែល​ប្រកាន់​ផ្លូវ​កណ្ដាល

៩. ជា​មនុស្ស​ដែល​មាន​សតិ​គ្រប់​ពេល

១០. ជា​មនុស្ស​ដែល​មិន​វាយ​ស្មើ​​​អ្នក​គ្រប់​គ្នា

១១. ជា​មនុស្ស​ដែល​មិន​គិត​ថា​ខ្លួន​ឯង​ពិសេស​ជាង​អ្នក​ដទៃ

១២. ជា​មនុស្ស​ដែល​​មិន​គិត​ថា​ខ្លួន​ឯង​តូច​ទាប​ជាង​អ្នក​ដទៃ

១៣. ជា​មនុស្ស​ដែល​​មិន​ចង់​បាន អ្វី​គ្រប់​យ៉ាង​លើ​លោក​​មក​ជា​របស់​ខ្លួន

១៤. ជា​មនុស្ស​ដែល​មិន​បង្ក​រឿង​ក្ដៅ​ក្រហាយ​ដល់​អ្នក​ដទៃ

១៥.  ជា​មនុស្ស​ដែល​គ្មាន​គំនិត​អគតិ​ទាំង​ឡាយ។

ដូច្នេះ​ហើយ​​ ចូរ​លៃ​រក​ពេល​វេលា​ខ្លះ​​អង្គុយ​ស្ងៀមស្ងាត់​ម្នាក់​ឯង ​​ពិចារណា​ពី​អ្វី​ដែល​យើង​ធ្វើ និង​អ្វី​ដែល​កើត​ឡើង​ក្នុង​មួយ​ថ្ងៃ​ៗ ដើម្បី​ស្វែង​រក​កំហុស​ឆ្គង​ដែល​យើង​ត្រូវ​កែប្រែ​នៅ​ថ្ងៃ​ស្អែក​ទៅ​មុខ។

គិត​មើល​ ថា​យើង​មាន​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ​ឬ​អត់ មាន​ធ្វើ​អ្វី​​ឲ្យ​អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ឬ​អត់ មាន​ធ្លោយ​និយាយ​ ឬ​ធ្វើ​អ្វី​ប៉ះពាល់​អារម្មណ៍​អ្នក​ដទៃ​ឬ​អត់ មាន​ធ្វើ​អ្វី​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ឬ​អត់ មាន​ធ្វើ​ការងារ​ខុស​ឆ្គង​ឬ​អត់ -ល-។​​ ការ​ចេះ​ពិចារណា​ស្វែង​រក​កំហុស​ឆ្គង ដើម្បី​យល់​ច្បាស់​ពី​បញ្ហា និង​កាត់​បន្ថយ​កំហុស​ឆ្គង​ទៅ​ថ្ងៃ​មុខ នឹង​ធ្វើ​ឲ្យ​យើង​អាច​មើល​ឃើញ​ផ្លូវ​អនាគត​បាន​កាន់​តែ​ច្រើន ហើយ​ក៏​អាច​ឲ្យ​យើង​ស្គាល់​ខ្លួន​ឯង យល់​ពី​ខ្លួន​ឯង និង​អ្នក​ដទៃ​ផង​ដែរ ៕

ចុចអាន៖

ប្រភព៖ khitpen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន