ប្រើឡេការពារកម្ដៅថ្ងៃហើយ មុខនៅខ្មៅប្រហែលជាលាបខុស សាក ៤ វិធីនេះវិញ ទើបត្រឹមត្រូវ
- 2018-07-16 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើឡេការពារកម្ដៅថ្ងៃហើយ មុខនៅខ្មៅប្រហែលជាលាបខុស សាក ៤ វិធីនេះវិញ ទើបត្រឹមត្រូវ
បើមានឡេ ការពារកម្ដៅថ្ងៃហើយតែមិនចេះប្រើនោះមុខគឺនៅតែខ្មៅ រោលខ្លោចដោយត្រូវពន្លឺថ្ងៃដដែលទេ។ ដូច្នេះដើម្បីលាបទៅការពារបានប្រសើរជាងមុន មានប្រសិទ្ធភាពជាងមុន សាកល្បងលាបឲ្យត្រឹមត្រូវតាម ៤វិធីខាងក្រោម៖
១. ត្រូវលាបឡេការពារកម្ដៅថ្ងៃមុនចេញក្រៅ
រាល់ពេលមុនចេញក្រៅត្រូវលាបឡេការពារកម្ដៅថ្ងៃជាមុនសិន យ៉ាងហោចណាស់ ពី១៥ ទៅ ២០នាទី។ ព្រោះយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល ១៥ ទៅ ២០នាទីដែរដើម្បីជ្រាបចូលដល់ស្បែក។
២. កុំលាបតែមុខ
ក្រៅពីលើផ្ទៃមុខកន្លែងដែលត្រូវថ្ងៃច្រើនជាងគេ គឺប្រអប់ដៃ និងជើង។ ដូច្នេះត្រូវលាបទាំងអស់ ដើម្បីបង្ការ ការជាំខ្មៅ ឬអាចកើតជាជំងឺមហារីកស្បែកទៅថ្ងៃក្រោយ។
៣. នៅក្នុងម្លប់ក៏ដោយក៏ត្រូវលាបការពារដែរ
មនុស្សភាគច្រើនច្រឡំថា ពេលនៅក្នុងម្លប់ដូចជាពេលបើកឡាន ឬជ្រកក្រោមម្លប់ដើមឈើ ឬធ្វើការក្នុងបន្ទប់កញ្ចក់ គឺអាចគេចផុតពីកម្ដៅថ្ងៃ តែនេះជាការយល់ខុសទាំងស្រុង។ ប្រការនេះហើយដែលធ្វើឲ្យអ្នកខ្មៅ អ្នកត្រូវលាបឡេការពារកម្ដៅថ្ងៃ ទោះបីជានៅក្នុងម្លប់ក៏ដោយ។
៤. លាបឡេការពារនៅស្រទាប់ទី២
មុននឹងលាបឡេការពារកម្ដៅថ្ងៃអ្នកត្រូវលាបក្រែមរក្សាសំណើមជាមុនសិន។ ដូច្នេះបើនារីៗមិនចូលចិត្តលាបអ្វីច្រើនតង់ទេ គួរជ្រើសរើសម្សៅផាត់ឬឡេជាតិសំណើមដែលមានជាតិការពារកម្ដៅថ្ងៃក្នុងនោះផងដែរ៕
ចុចអាន៖ញ៉ាំចេករួចកុំចោលសំបក យកមកបិតមុខបំបាត់ស្នាមមុន ហើយអាចដុសធ្មេញឲ្យសផងដែរ