ចង់ដឹង​ថា​ខ្លួន​ឯង​​​ចាស់​ទុំ​ ឬនៅ​គិត​ដូច​ក្មេង​ មក​សាក​ល្បង​តេស្ត​នេះ​​​ទាំង​អស់​គ្នា

  • 2018-07-02 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​​គឺ​ជា​តេស្ត​សាក​ល្បង​នេះ​​​អាច​បង្ហាញ​​ពី​កម្រិត​នៃ​ការ​​គិត​របស់​អ្នកថា​ តើ​អ្នក​មាន​គំនិត​ចាស់​ទុំ​ ឬ​​មួយ​នៅ​​គិត​ដូច​​​ក្មេង​នៅ​ឡើយ ដោយ​​គ្រាន់​​​តែ​ធ្វើ​ការ​ជ្រើស​រើស ចម្លើយ​តែ​មួយ​គត់​​​ក្នុង​​ចំណោម​សំណួរ​នីមួយៗ បន្ទាប់​មក​​​បូក​ពិន្ទុ​សរុប​ទៅ​តាម​​ចម្លើយ​ដែល​អ្នក​ជ្រើស​រើស​ និង​តាម​ដាន​លទ្ធផល​​ទាំង​អស់​គ្នា។

១. តើ​អ្នក​ចូល​ចិត្ត​សត្វ​អ្វី?

២. តើអ្នក​ចូលចិត្តញ៉ាំ​មួយណាជាងគេ?

៣. តើ​មួយ​ណា​ជាស្ទីល​ស្លៀកពាក់របស់អ្នក?

៤. ជ្រើសរើសសញ្ញាមួយក្នុងចំណោមសញ្ញាទាំងអស់នេះ។

៥. តើពេល​ទំនេរនៅផ្ទះម្នាក់​ឯងចូលចិត្តធ្វើអ្វី?

៦. រើសគ្រាប់បាល់មួយដែលអ្នកពេញចិត្ត។

៧. តើលុយមានសារៈសំខាន់កម្រិតណាចំពោះអ្នក?

. មិន​សំខាន់ទេ ១០ ពិន្ទុ

. សំខាន់តិចតួច ២០ ពិន្ទុ

. សំខាន់ដែរ ៣០ ពិន្ទុ

. សំខាន់ល្មម ៤០ ពិន្ទុ

. សំខាន់ណាស់ ៥០ពិន្ទុ

៨. តើ​អ្នក​ចូល​ចិត្ត​​ពេលវេលាជួបជុំណាជាងគេ?

. ជប់លៀងជុំគ្រួសារ ៥០ ពិន្ទុ

. ខួបកំណើតខ្លួនឯង​ ១០ ពិន្ទុ

. ថ្ងៃបុណ្យភ្ជុំបិណ្ឌ ២០ ពិន្ទុ

. ថ្ងៃទី១ ដែលត្រូវចេញទៅដើរកម្សាន្ត ៣០ពិន្ទុ

. ថ្ងៃចូលឆ្នាំសកល ៤០ពិន្ទុ

៩. តើ​អ្នក​គិត​គូរពី​សុខភាព​កម្រិត​ណា?

. មិន​​ខ្វល់ទេ ១០ ពិន្ទុ

. ធម្មតាធម្មតា ៣០ ពិន្ទុ

. ខ្វល់គួរសម ២០ ពិន្ទុ

. ខ្វល់ណាស់ ៥០ ពិន្ទុ

. តែងតែបាររម្ភ ថែរក្សាគ្រប់ពេល ៤០ ពិន្ទុ

១០. ថ្ងៃ​ឈប់សម្រាកតើអ្នកចូលចិត្តទៅលេង​ឯណា?

. ទៅសមុទ្រ ២០ពិន្ទុ

. ទៅ​សួន​ច្បារ ១០ពិន្ទុ

. ទៅសារមន្ទី ៤០ពិន្ទុ

ឃ. ដើរលេងក្នុងក្រុង ៣០ពិន្ទុ

. ជិះម៉ូតូដើរលេង ៥០

*តើអ្នកបូកសរុបពិន្ទុហើយឬនៅ? បើបូករួចហើយតោះ ទៅមើលលទ្ធផលទាំងអស់គ្នា។

ចាប់ពី ១០០ ដល់ ១៧០ ពិន្ទុ មាន​ចរិតដូចកូនក្មេង ចន្លោះពី ៥-១២ ឆ្នាំ

ជាមនុស្ស​មាន​ចរិតកូនក្មេង មិន​​ចូលចិត្ត​ខ្វាយខ្វល់ ហើយតែងតែសប្បាយរីករាយ។ អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ថាមពល និង​កម្លាំង ប៉ុន្តែ​មិន​សូវមាន​ជំហរ​ក្នុង​ខ្លួន។ ដើម្បីអភិវឌ្ឃ​ខ្លួន​ឯងឲ្យ​បាន​ប្រសើរ ទោះ​បី​ជា​ចូលចិត្តភាព​សប្បាយរីករាយប៉ុណ្ណាក៏ដោយ ត្រូវតែចេះគិតគូរឲ្យបានវែងឆ្ងាយ។

ចាប់ពី ១៨០ ដល់ ២៦០ ពិន្ទុ មានចរិតដូច​មនុស្សដែល​មានវ័យចន្លោះពី ១៣ ទៅ ២០ ឆ្នាំ

អ្នក​មាន​ទាំង​ភាព​សប្បាយ​រីករាយ និង​ទំនួល​ខុសត្រូវជាប់ជានិច្ច ប៉ុន្តែ​អ្នក​នៅ​តែមានអារម្មណ៍ថា ទំនួលខុសត្រូវ​ទាំងនោះ មិន​ទាន់គ្រប់គ្រាន់នៅ​ឡើយ ដែលជាហេតុធ្វើឲ្យពេលខ្លះ អ្នក​មិនអាច​គ្រង​អារម្មណ៍អារម្មណ៍​ខ្លួន​ឯង​បានល្អ។​

ចាប់ពី ២៧០ ដល់ ៣៥០ ពិន្ទុ មានចរិតដូច​មនុស្សដែល​មានវ័យចន្លោះពី ២១ ទៅ ៣៥ ឆ្នាំ

ជាមនុស្ស​ដែល​មាន​បុគ្គលិកលក្ខណៈរឹងមាំ ចេះថ្លឹងថ្លែងរកខុសត្រូវ ដឹងថាអ្វីគួរអ្វីមិនគួរ។ អ្នកជា​មនុស្ស​ដែល​ធ្វើអ្វីមួយ​ប្រកបដោយ​ហេតុផល មានទំនួលខុសត្រូវខ្ពស់ ប៉ុន្តែ​ក៏​ចេះ​លេងសើចដែរ មិន​តឹងតែងពេកទេ។

ចាប់ពី ៣៦០ ដល់ ៤៤០ ពិន្ទុ មានចរិតដូច​មនុស្សដែល​មានវ័យកណ្តាល ចន្លោះពី ៣៦ ទៅ ៥០ ឆ្នាំ

អ្នក​ជាមនុស្សម៉ត់ចត់ខ្លាំងណាស់ មាន​គំនិត​ចាស់ទុំ មិន​ចូល​ចិត្ត​ធ្វើអ្វីជោរតាមគេតាមឯង។ អ្នក​ដឹងពី​កតព្វកិច្ចតួនាទីរបស់ខ្លួនឯងច្បាសលាស់ និង​ចេះ​ជ្រើសរើសផ្លូវ​ដើរ​នៅ​ក្នុង​ជីវិតរបស់​ខ្លួន​ ដោយ​មិន​ចាំបាច់ពឹងពាក់អ្នកណា។ យ៉ាងណាមិញ កុំ​ភ្លេចរកពេលសប្បាយឲ្យខ្លួនឯងផង។

ពិន្ទះលើសពី ៤៤០ មានចរិតដូច​មនុស្សចាស់ដែល​មាន​អាយុលើសពី ៥១ ឆ្នាំទៅទៀត

អ្នក​ដឹង​ច្បាស់​ពី​តម្រូវការផ្ទាល់ខ្លូន តែង​ចង់​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន ហើយ​ធ្វើ​អ្វីមួយ​មាន​ភាព​ល្អិតល្អន់ខ្លាំងណាស់។ យ៉ាង​ណា​ក៏​ដោយ​ មិន​ត្រូវគិតច្រើនខ្លាំងពេក​នោះទេ ត្រូវ​​មានពេល​គ្រប់គ្រាន់ សម្រាប់​សំរាក​​លំហែរ​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​ជោគជ័យ​ក្នុង​គោលដៅរបស់អ្នក៕

ចុចអានបន្ត៖

​​​​

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី