របៀប makeup ស្រាល​ៗ​ដោយ​ប្រើ​គ្រឿង​សម្អាង ៥ មុខ នារី​ៗ​គួរតែ​មាន

  • 2018-07-04 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្លៀកពាក់​បាន​ស្អាត​បាត ជា​រឿង​ទាក់ទាញ​មួយ​កម្រិត ហើយ​ពេល​បន្ថែម​ការ​តុបតែង​មុខ​ទៀត​ស្រី​ៗ​រឹតតែ​ស្រស់​ទ្វេដង។ ការ​ផាត់​មុខ ទាមទារ​ឲ្យ​មាន​គ្រឿង​សម្អាង​ច្រើន​ប្រភេទ ដើម្បី​ឲ្យ​ចេញ​មក​មាន​ភាព​ឥត​ខ្ចោះ។ ប៉ុន្តែ​សម្រាប់​អ្នក​ទៅ​ធ្វើការ ឬ​ទៅ​សាលា​គួរតែ​ផាត់​ធម្មតា​ៗ​បាន​ហើយ ដោយ​គ្រាន់តែ​ត្រូវការ​របស់ ៥ យ៉ាង​នេះ៖

១.ក្រែម

អ្នក​អាច​យក​ជក់​តូច​មួយ​មកជ្រលក់​នៅ​ក្រែម ហើយ​មកគូរ X នៅ​លើ​បបូរ​មាត់​ខាង​លើ បន្ទាប់មក​ទាញ​ទៅ​ម្ខាង​ៗ​នៃ​ជ្រុង​មាត់​របស់​អ្នក និងគូរ​បបូរមាត់​ក្រោម។ ជាមួយ​នឹង​វិធីសាស្ត្រ​នេះ​បបូរមាត់​មើល​ទៅ​ស្អាត និង​មិន​ហៀរ​ទៅ​គែម​ខាង​ក្រៅ។

រូបតំណាង

**២.ពណ៌​ភ្នែក**

សម្រាប់​អ្នក​ផាត់​ជា​ប្រចាំ ត្រូវការ​តែ​ពណ៌​ក្រមៅ និង​ស្រស់​ៗ​មួយ​ដូចជា​ត្នោត ផ្កាឈូក ពណ៌​មាស។

រូបតំណាង

៣.eyeliner

គូរ​ពី​លើ​រោម​ភ្នែក​យឺត​ៗ ដោយ​ប្រុងប្រយ័ត្ន​កុំ​ប្រញាប់ប្រញាល់ ដោយ​បង្ហួស​កន្ទុយ​ភ្នែក​បន្តិច​តាម​ចិត្ត​ស្រលាញ់។ ពេល​គូរ​មិន​គួរ​មើល​ត្រង់​ទៅ​កញ្ចក់​នោះ​ទេ ប៉ុន្តែ​អ្នក​គួរតែ​ឱន​ក្បាល​ចុះ​បន្តិចបន្តួច។

រូបតំណាង

៤.ម៉ាស្ការ៉ា

ការ​ប្រើ​ម៉ាស្ការ៉ា​អាច​ធ្វើឲ្យ​ភ្នែក​មើល​ទៅ​កាន់តែ​ស្រស់​ស្អាត ជាពិសេស​ឃើញ​រោម​ភ្នែក​ង​ខ្ទើត ហើយ​ទោះ​មិន​បាន​ផាត់​អ្វី​ច្រើន​ក៏​អាច​យោង​សម្រស់​ទៅ​បាន​ដែរ។

រូបតំណាង

៥.ខ្មៅ​ដៃ​គូរ​ចិញ្ចើម

ធ្វើឲ្យ​ចិញ្ចើម​អ្នក​មើល​ទៅ​មាន​លក្ខណៈ​ធម្មជាតិ ដូចនេះ​កុំ​ប្រើ​ពណ៌​ស្រាប់​អី គួរតែ​ប្រើ​ខ្មៅដៃ​វិញ ទើប​គូរ​ទៅ​ចេញ​ថើៗ និង​ស្រាល​ស្អាត៕

រូបតំណាង

ចុចអាន៖ចេញ​ទៅ​កម្មវិធី​ធំៗ​បាន​យ៉ាង​ជឿជាក់ ដោយ​រើស​យក​​ស្ទីល Make-up​ បែប​នេះ!

ប្រភព៖ afamily ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម