អ្នកសក់វែងទៅណាក៏មិនសាំដែរ ឱ្យតែចេះលេងម៉ូដសក់ដូចចែ ឡេង តួស្រីរឿង "បាតដៃខ្មៅ"
- 2018-07-11 03:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសក់វែងទៅណាក៏មិនសាំដែរ ឱ្យតែចេះលេងម៉ូដសក់ដូចចែ ឡេង តួស្រីរឿង "បាតដៃខ្មៅ"
ចែ ឡេង តួស្រីក្នុងរឿង "បាតដៃខ្មៅ" ដែលកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទៅទស្សនា រហូតដល់មានអ្នកខ្លះនិយាយថា "ទៅមើលរឿងហ្នឹង លង់ស្រលាញ់តួស្រីតែម្ដង" ដោយសារទេពកោសល្យក្នុងការសម្ដែង ការលេងទឹកមុខ ការរៀបចំខ្លួន និងភាពរួសរាយរបស់នាង។
ងាកចេញពីការសម្ដែង ថ្ងៃនេះ កញ្ញា ចង់បង្ហាញជាគំនិតខ្លះៗសម្រាប់នារីៗដែលមានសក់វែង ពិបាករកនឹកធ្វើម៉ូដ កុំឱ្យដដែលៗពេក អាចបានម៉ូដទាក់ទាញ និងលើកសម្រស់បាន ឱ្យតែចេះលេងម៉ូដសក់ដូចចែ ឡេង។ តោះទៅមើលទាំងអស់គ្នា៖
ទម្លាក់ត្រង់
មូររួញបែបធម្មជាតិ
មូររួញទឹករលកខ្លាំង
ក្រងទម្លាក់សង្ខាង
បួងឡើងលើ
ចងហើយមូរ
រឿង "បាតដៃខ្មៅ" គឺជាសាច់រឿងបែបអប្បិយជំនឿ និងជីវិតរបស់យុវវ័យមួយក្រុមដែលមិនដែលជឿលើរឿងទាំងនេះទាល់តែសោះ រហូតធ្វើរឿងមួយដែលខុសឆ្គងខាងផ្លូវងងឹត និងជួបគ្រោះជាបន្តបន្ទាប់ ទម្រាំតែដោះបាន។ ចង់ដឹងសាច់រឿងណាស់មែនទេ? ហើយបើចង់ដឹងថា ចែ ឡេង ពូកែសម្ដែង និងគួរឱ្យស្រលាញ់ដូចគេថាអត់នោះ កុំភ្លេចហៅពួកម៉ាកទៅមើលរឿងនេះណា៎ នៅរោងភាពយន្តណាក៏បាន៕
ចុចអាន៖ ស្ទីលស្លៀកពាក់១០សន្លឹកពីចែឡេង មើលទៅសាមញ្ញតែទាក់ទាញ
ម៉ោះចូលមើល Trailer សិនសម្រាប់អ្នកអត់ទាន់បានទៅមើល៖