ស្ទីលស្លៀកពាក់១០សន្លឹកពីចែឡេង មើលទៅសាមញ្ញតែទាក់ទាញ
- 2018-06-01 03:32:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទីលស្លៀកពាក់១០សន្លឹកពីចែឡេង មើលទៅសាមញ្ញតែទាក់ទាញ
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ហើយ ចែឡេង តារាសម្តែងដែលកំពុងពេញនិយម ជាពិសេសក្នុងស្រទាប់យុវវ័យ ហើយក៏ជាតារាល្បីនៅក្នុង Instagram ដែលមានអ្នក Follow រាប់ម៉ឺនអ្នកផងដែរ។ ជាទូទៅចែឡេងចូលចិត្តលេងស្ទីល មិនសាំញ៉ាំរញ៉េរញ៉ៃពេកទេ ប៉ុន្តែមើលទៅមានភាពទាក់ទាញ និងទាន់សម័យខ្លាំងណាស់។
ចែ ឡេង បានទទួលការគាំទ្រ លើស្នាដៃដំបូងរបស់ខ្លួន និងក្លាយជាតារាវិទ្យាល័យ ក្នុងភាពយន្ត Web Series របស់ផលិតកម្ម Studio4។ ថ្មីៗនេះយុវតីវ័យ២០ឆ្នាំ បានក្លាយជាតួអង្គស្រីសំខាន់ក្នុងខ្សែភាពយន្តខ្នាតធំសម្រាប់រោងភាពយន្ត។ ភាពយន្តរឿង «បាតដៃខ្មៅ» ដែល ចែ ឡេង សម្ដែងជាតួអង្គ ភាដា មានលេចចេញឈុតស្នេហាមនុស្សពេញវ័យ ហើយក្នុងឈុតនេះជាចំណុចពិបាកសម្ដែងជាងគេរបស់នាង។
រឿង «បាតដៃខ្មៅ» នឹងមានចាក់បញ្ចាំងនៅគ្រប់រោងកុន នៅថ្ងៃទី២៨ មិថុនា ២០១៨ខាងមុខនេះហើយ!
មុននឹងបានតាមដានស្នាដៃថ្មីរបស់តារាស្រីវ័យ២០ឆ្នាំរូបនេះ យើងទៅមើល MV ក្នុងរឿង «បាតដៃខ្មៅ» ដែលនាងបានសម្ដែងជាមុនសិន៖
ឬក៏ចុចមើល Trailer ក៏បាន៖
ចុចអានបន្ត៖