​រឿង​៨សំខាន់​​ៗដែល​​​​ស្វាមី​ត្រូវ​​ដឹង​ដាច់​ខាត ​ពេល​​ប្រពន្ធ​​មាន​ផ្ទៃ​ពោះ

  • 2018-07-23 05:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្វាមី​​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ថែរក្សា​ការពារ​​ភរិយា និង​​ជួយ​ផ្តល់​កម្លាំង​ចិត្ត​​ដល់​នាង​ឲ្យ​បាន​ល្អ​បំផុត​ ​ក្នុង​​អំឡុង​ពេល​​ដែល​កំពុង​តែ​ពរ​ពោះ​នេះ​​។

១. ជួយ​ធ្វើ​កិច្ចការ​ផ្សេងៗ ដោយ​​មិន​ចាំ​បាច់​ឲ្យ​​​នាង​ហា​​មាត់​ប្រាប់​ជាមុន

ក្រោយ​​ពី​ធ្វើ​ការងារ​ពេញ​មួយ​ថ្ងៃ​ ស្រ្តី​​មាន​ផ្ទៃ​ពោះ​តែង​​មាន​អារម្មណ៍​នឿយ​ហត់​​អស់​កម្លាំង និង​ចង់​សម្រាក​ពេល​មក​ដល់​ផ្ទះ​​​វិញ​ ដូច្នេះ​ហើយ​​​ស្វាមី​ត្រូវ​​ចេះ​ជួយ​សម្រាល​បន្ទុក​ប្រពន្ធ ដោយ​មិន​​​ប្រកាន់​ខ្លួន ​ជួយ​ធ្វើ​​ការងារ​ផ្ទះ​ទាំង​ឡាយ ទោះបី​ជា​ប្រពន្ធ​មិន​សុំ​ឲ្យ​ជួយ​ក៏​ដោយ។

២.​ មិន​ជក់​បារី

ដើម្បី​ឲ្យ​ប្រពន្ធ​​និង​កូន​មាន​សុខភាពល្អ ដាច់​ខាត​ត្រូវ​ផ្តាច់​បារី​ឲ្យ​បាន ហើយ​ត្រូវ​​ជួយ​នាង​ផ្លាស់​ប្តូរ​របប​​អាហារ ញ៉ាំ​តែ​របស់​ណា​ដែល​ល្អ​​សម្រាប់​សុខភាព។ មួយ​វិញ​ទៀត កុំ​ភ្លេច​ឆ្លៀត​ដើរ​ជា​មួយ​​នាង​ឲ្យ​បាន​​ច្រើន​ផង។

៣. នៅ​ក្បែរ​នាង​គ្រប់​ពេល​ដែល​នាង​ត្រូវ​ការ

​ជូន​នាង​ទៅ​​តាម​ដាន​ពិនិត្យ​ផ្ទៃពោះ​​ឲ្យ​បាន​ទៀង​ទាត់ ទិញ​សម្ភារ​ផ្សេងៗ​ជាមួយ​នាង ត្រៀម​ទុក​ពេល​សម្រាល​រួច។ ពេលនៅ​ជិត​ប្រពន្ធ ត្រូវ​យក​ដៃ​អង្អែល​ពោះ និយាយ​លេង​ជាមួយ​គ្នា​និង​ជាមួយ​កូន​ដែល​​នៅ​ក្នុង​ផ្ទៃ វា​នឹង​អាច​ជួយ​​​ឲ្យ​ប្រពន្ធ​អ្នក​មាន​ក្តី​សុខ​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ឡើយ។

៤. ប្រាប់​នាង​ថា​នាង​ស្អាត​ណាស់

សម្រស់​មនុស្ស​ស្រី មាន​ការ​ប្រែប្រួល​​​ពេល​កំពុង​មាន​ផ្ទៃ​ពោះ។ នាង​​ពិត​ជា​មាន​ការ​បារម្ភ​ពី​​ស្នាម​សង្វារ ការ​ឡើង​ទម្ងន់ ឬ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចាស់​ជាង​មុន។ ហេតុ​នេះ​ហើយ ស្វាមី​គួរ​ចេះ​សរសើរ​ប្រពន្ធ ធ្វើ​ឲ្យ​​នាង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ព្រម​ទាំង​បញ្ជាក់​ឲ្យ​​នាង​បាន​ដឹង​ថា អ្នក​​ស្រលាញ់​នាង​មិន​ថា​ក្នុង​​កាលៈទេសៈ​បែប​ណា​នោះ​ទេ។

៥. ជួយ​ម៉ាស្សា​ឲ្យ​នាង

នាង​តែង​​ស្ពឹក​ស្រពន់ ត្រង់​ប្រអប់ជើង ឈឺ​រោយ​ឆ្អឹងខ្នង​​​ជាដើម ដូច្នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​បញ្ចេញ​​​ជំនាញ​​របស់​អ្នក​ហើយ។ ពេល​​ដែល​​ម៉ាស្សា​ទៅ​​​​ នាង​​ប្រាកដ​ជា​បានធូរ​ស្រាល​ច្រើន។​

៦. ស្តាប់​ យល់​យោគ​និង​អធ្យាស្រ័យ​ដល់​នាង

​ពេល​ពោះ​​ធំ​អ័រម៉ូន​មាន​ការ​​​ប្រែប្រួល អារម្មណ៍​មនុស្ស​ស្រី​​ឡើងចុះ​មិន​ទៀង ពេល​ខ្លះ​សប្បាយ​​ហើយ​ពេល​ខ្លះ​ក៏​ខឹង​ឆេវឆាវ​មួយ​រំពេច។ មិន​ត្រូវ​ប្រកាន់​ខឹង​នាង ហើយ​ព្យាយាម​ស្តាប់​ពេល​ដែលនាង​និយាយ​​រៀប​រាប់ប្រាប់​ពី​​សុខ​ទុក្ខ​ទាំង​ឡាយ។

៧. បង្កើត​អនុស្សាវរីយ៍​ល្អៗជាមួយ​នាង

កុំគិត​ថា​​ពេល​ប្រពន្ធពោះ​ធំ​​ហើយ មិន​ចង់​នាំ​​ចេញ​ដើរ​ទៅ​ណា​មក​ណា​ជាមួយ។ វា​ជា​រឿង​សំខាន់​ដែល​អ្នក គូរ​តែ​នាំ​​នាង​ដើរផ្សារ ទៅ​កន្លែង​ណា​ដែល​​មាន​ទេសភាព​​ស្រស់​បំព្រង ថតរូប​ឲ្យ​​បាន​​ស្អាតៗ ទុក​ជា​​អនុស្សាវរីយ៍​​មើល​រួម​គ្នា​ពេល​ចាស់​ទៅ។

៨. មើល​ថែទាំ​នាង

​​​ពេល​សម្រាល​កូន​រួច ត្រូវ​ចំណាយ​ពេល​យូរ ទម្រាំ​បាត់​ការ​ឈឺចាប់​ មាន​កម្លាំង​​កំហែង​និង​បាន​​រឹង​ដៃ​រឹង​ជើង​ឡើង​វិញ។ ជាពិសេស​អ្នក​ត្រូវ​​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​នាង ស្វែង​​​រក​​អាហារ​ណា​ដែល​ល្អ​សម្រាប់​នាង ហើយ​មិន​ត្រូវ​ភ្លេច​និយាយ​ថា អ្នក​ស្រលាញ់​​នាង​ជានិច្ច។​​

ក្រៅ​ពី​នេះ ស្វាមី​គួរ​យក​ចិត្ត​ទុក​ដាក់​រឿង​ទិញ​សម្ភារ​សម្រាប់​ក្រោយ​ពេល​ឆ្លង​ទន្លេ​ដែល​មាន​ដូច​ជា សម្ភារ​ផ្សេងៗ​របស់​ទារក (រកទិញ​បាន​នៅ​ហាង Baby Outlet ដបសម្រាប់រក្សាទុកទឹកដោះម្ដាយ Hegen ប្រេងការពារ និងបំបាត់សង្វារ Bio Oil និងម្សៅទឹកដោះគោសម្រាប់ប្រពន្ធពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល Royal Ausnz ជាដើម៕

ចុចអានបន្ត៖

ប្រភព៖ bellybelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី