សម្រាលកូនហើយក៏នៅតែក្មេង រាងស្រឡូនស្អាត បើអ្នកដឹងពីតិចនិកទាំងនេះ
- 2018-05-16 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាលកូនហើយក៏នៅតែក្មេង រាងស្រឡូនស្អាត បើអ្នកដឹងពីតិចនិកទាំងនេះ
នៅពេលមានផ្ទៃពោះ គឺជាពេលមួយដែលនារីសប្បាយចិត្តបំផុត ប៉ុន្តែអ្វីដែលបារម្ភជាងគេនោះគឺបន្ទាប់ពីសម្រាលកូនហើយ រាងកាយនឹងមានការប្រែប្រួល សឹងមិនគួរឲ្យជឿ។ ច្បាស់ណាស់ គ្រប់ស្ត្រីទាំងអស់ ពិតជាចង់ឲ្យភាពវ័យក្មេងស្ថិតស្ថេរបានយូរ ទោះបីសម្រាលកូនប៉ុន្មានហើយក៏ដោយ។ ដូច្នេះ កញ្ញា ខិតខំស្រាវជ្រាវពីវិធីសាស្ត្រដ៏មានប្រយោជន៍ សម្រាប់ធ្វើឲ្យស្បែកចាំ និងមើលទៅនៅតែក្មេង បន្ទាប់ពីសម្រាលកូនហើយ ឲ្យប្រិយមិត្តស្រ្តីទាំងអស់គ្នាបានដឹង។
១. ហាត់ប្រាណឲ្យត្រូវក្បួនខ្នាត
នៅអំឡុងពេលមានផ្ទៃពោះ ស្ត្រីតែងតែឡើងទម្ងន់ ទោះបីជាដូច្នោះក្តី អ្នកមិនគួរ ប្រើវិធីសាស្ត្រណាដើម្បីឲ្យស្រកលឿនពេកទេ បន្ទាប់ពីសម្រាលកូនរួច ព្រោះវាអាចធ្វើឲ្យប៉ះពាល់សាច់ដុំរបស់អ្នក។
ដើម្បីទទួលបាននូវរាងស្អាតដូចដើម និងសាច់តឹងណែន អ្នកគួរអនុវត្តនូវលំហាត់ប្រាណដូចខាងក្រោមនេះ៖
ប្តូរចលនាពីរូបទី ១ ទៅរូបទី ២ រាល់ ៣០ វិនាទីម្តង ធ្វើបែបនេះ ដើម្បីទប់ស្កាត់កុំឲ្យស្បែកនៅបរិវេណពោះយារធ្លាក់
ហាត់ប្រាណបែបនេះមិនត្រឹមតែ ធ្វើឲ្យសាច់ដុំជើងមានភាពភាពរឹងមាំនោះទេ ថែមទាំងធ្វើឲ្យរាងកាយទាំងមូលមានភាពល្អប្រសើរទៀតផង។
វាជាក្បាច់ដែលធ្វើឲ្យក្បាលពោះរាបស្មើ បញ្ចេញញើស និងជាតិពុលធ្វើឲ្យស្បែកភ្លឺស្អាត។
ជ្រើសរើសដុំដែក មិនធ្ងន់ពេកមិនស្រាលពេក ដើម្បីធ្វើឲ្យដើមដៃហាប់ណែន មិនយារធ្លាក់។
២. ដើរ
ការហាត់ប្រាណពិតជាសំខាន់ ប៉ុន្តែសម្រាប់អ្នកដែលនៅសរសៃខ្ចី មិនទាន់អាចធ្វើអ្វីធ្ងន់បានឡើយ ដូចនេះអ្នកអាចដើរធម្មតាៗឲ្យបាន ៣០ នាទី ក្នុងមួយថ្ងៃ នឹងអាចដុតបំផ្លាញជាតិកាឡូរីបាន ១៥០។ បើមិនសូវមានពេល អ្នកអាចដើរបណ្តើរដាក់កូនក្នុងរទេះរុញបណ្តើរ ហើយស្រូបយកខ្យល់អាកាស ត្រឹមតែ ២០ នាទីក្នុងមួយថ្ងៃ ៣ ទៅ ៥ ដង ក្នុងមួយសប្តាហ៍។
៣. បំបៅកូនដោយទឹកដោះ
គ្រូពេទ្យជំនាញ បានណែនាំថា ទឹកដោះម្តាយគឺល្អជាងទឹកដោះគោកំប៉ុង ព្រោះវាផ្ទុកទៅដោយជីវជាតិច្រើនប្រភេទ ដែលជួយឲ្យទារកមានសុខភាពល្អ និងប្រាជ្ញាឈ្លាសវៃ។ មិនតែប៉ុណ្ណោះ ការបំបៅដោះកូន អាចជួយឲ្យសាច់ម្តាយចាំ មិនយារធ្លាក់ ព្រោះជាតិកាឡូរីនឹងបម្លែងទៅជាទឹកដោះ ហើយជួយអ្នកស្រកគីឡូបានខ្លះៗ ដោយធម្មជាតិ។
៤. ញ៉ាំទឹកឲ្យបានច្រើន
ញ៉ាំទឹកច្រើនជួយឲ្យស្បែកមានសំណើម មិនស្ងួត និងមិនងាយជ្រួញ។ ទន្ទឹមនឹងការញ៉ាំទឹក បើអ្នកបានលាបឡេផ្តល់សំណើមដល់ស្បែក អ្នកនឹកឃើញប្រសិទ្ធភាព យ៉ាងរហ័ស។
៥. ម៉ាស្សាកន្លែងដែលមានបញ្ហាដោយប្រេងធម្មជាតិ
ដោយសារតែអ័រម៉ូនមានការប្រែប្រួល ពេលអ្នកមានផ្ទៃពោះ អ្នកអាចបន្តឹងស្បែកឡើងវិញ ដោយប្រើប្រេងធម្មជាតិ ដូចជាប្រេងអូលីវ ឬប្រងដូង។ ឧទាហរណ៍អ្នកចង់ធ្វើឲ្យត្រង់កន្លែងក្បាលពោះបាត់ស្នាម មុនដំបូងត្រូវចាក់ប្រេងអូលីវ ឬប្រងដូង ជាមួយទឹកក្តៅអ៊ុនៗនៅលើបាតដៃ បន្ទាប់មកញីវាហើយម៉ាស្សាពីក្រោមឡើងលើ ត្រង់បរិវេណក្បាលពោះ រយៈពេល ១៥ នាទី ធ្វើបែបនេះ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៦. ដុសខាត់ស្បែក
ដុសខាត់ស្បែកអាចជួយឲ្យឈាមរត់ស្រួល និងបណ្តុះកោសិកាថ្មី ដោយគ្រាន់តែយកអេប៉ុងទន់ៗដុសជាមួយសាប៊ូរាល់ពេលងូតទឹក ឬអ្នកអាចធ្វើការដុសខាត់ដោយវិធីធម្មជាតិម្តងក្នុងមួយសប្តាហ៍ ដោយយកស្ករពណ៌ត្នោត (Brown Sugar) ចំនួន១ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ ប្រេងដូងពីរស្លាបព្រាបាយ មកលាយបញ្ចូលគ្នា ហើយធ្វើការដុសខាត់ដោយមិនចាច់ទុកយូរ ហើយងូតទឹកចេញធម្មតាជាការស្រេច៕
ចុចអានបន្ត៖