ម្ដាយ​គួរតែ​ដឹង​ពី​សារប្រយោជន៍​នៃ​ការ​អេកូ​មើល​គភ៌​ក្នុង​ផ្ទៃ និង​ការ​វិវត្តន៍​មួយ​ចំនួន​របស់​កូន

  • 2018-06-01 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ គឺ​ត្រូវ​ឆ្លងកាត់​ការ​អេកូសាស្រ្ត​ ដើម្បី​ដឹង​ពី​ចលនា និង​ការ​វិវត្តន៍​របស់​ទារក ប៉ុន្តែ​មាន​រឿង​ជាច្រើន​ដែល​អ្នក​ម្ដាយ​មិន​បាន​ដឹង​ពី​ការ​អេកូ​នេះ។ រឿង​ទាំង​នោះ​មាន៖

១.ញញឹម

ពេល​អេកូ អាច​ឃើញ​ទារក​ក្នុង​ផ្ទៃ​ញញឹម និង​មាន​សកម្មភាព​​រស់រវើក​បាន​នៅ​សប្ដាហ៍​ទី ២៦ នៃ​ការ​មាន​ផ្ទៃពោះ។ នេះ​គឺជា​ពេល​វេលា​ដ៏​គួរឲ្យ​ស្រលាញ់​របស់​ទារក ហើយ​ឪពុក​ម្ដាយ​ពិតជា​រីករាយ​ក្នុង​ការ​មើល​ឃើញ​ច្បាស់​បែប​នេះ។

រូបតំណាង

**២.យំ**

បច្ចេកវិទ្យា​អ៊ុលត្រាសោន​អាច​ស្ដាប់​ដឹង​សំឡេង​យំ​របស់​កូន​នៅ​ក្នុង​ស្បូន​បាន។ មិន​ត្រឹមតែ​ញញឹម​នោះ​ទេ ទារក​អាច​យំ​ហើយ​ឮ​សំឡេង​ខ្លាំង​ៗ ដែល​ធ្វើឲ្យ​ម្ដាយ​ភ្ញាក់ផ្អើល​ទៀត​ផង។

៣.បើកភ្នែក

នៅ​សប្ដាហ៍​ទី ២៦ ទារក​ចាប់ផ្ដើម​មាន​ប្រតិកម្ម​ផ្សេង​ៗ​ដោយ​អាច​បើក និង​បិទ​ភ្នែក។ បច្ចេកទេស​សម្រាប់​អេកូ​ខ្លះ​អាច​ចាំង​​ពន្លឺ​ពី​ខាង​ក្រៅ​ចូល ទៅ​ប៉ះ​ធ្វើឲ្យ​ទាក​បើកភ្នែក​យ៉ាង​ច្បាស់។

រូបតំណាង

៤.ទះដៃ

មុន​ពេល​មក​ដល់​ពិភពលោក​នេះ ទារក​អាច​ធ្វើ​រឿង​អច្ឆរិយ​មួយ​ចំនួន​ដែល​គ្រប់​ឪពុក​ម្ដាយ​នឹង​ភ្ញាក់ផ្អើល។ ការ​រក​ឃើញ​តាមរយៈ​អ៊ុលត្រាសោ បាន​រក​ឃើញ​ថា ទារក​មាន​ចលនា​ទះដៃ ដែល​នេះ​ជា​សកម្មភាព​ធ្វើឲ្យ​ម្ដាយ​គ្រប់​រូប​រំភើប និង​រីករាយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ក្នុង​ស្បូន​កូន​អាច​ធ្វើ​សកម្មភាព​ជាច្រើន​ដែល​ម្ដាយ​មិន​អាច​ដឹង​បាន។

៥.ត្អើក

មិនមែន​ទារក​ទាំងអស់​នៅ​ក្នុង​ស្បូន​សុទ្ធតែ​មាន​សញ្ញា​ទាំង​នេះ​ទេ ប៉ុន្តែ​វា​ជា​បាតុភូត​ធម្មតា​សម្រាប់​ទារក​អាយុ ២៤ សប្ដាហ៍ ឬ​ច្រើន​ជាង​នេះ។ អ្នក​ម្ដាយ​អាច​មាន​អារម្មណ៍​ដូចជា​ចង្វាក់​បេះដូង​របស់​ទារក​កំពុង​លោត​នៅ​លើ​ពោះ។ ទារក​អាច​ញាក់​កើត​អាការៈ​នេះ​បាន ១ ទៅ ២ ដង​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​នេះ​អាស្រ័យ​លើ​ម្ដាយ និង​ទារក​ខ្លួនឯង។

៦.ទារក​ដឹង​ពី​រសជាតិ​ឆ្ងាញ់

នៅ​ចុង​ត្រីមាស​ទី ១ ទារក​អាច​មាន​អារម្មណ៍​ដឹង​ថា​មានអាហារ និង​ភេសជ្ជៈ​ដែល​ម្ដាយ​បាន​ទទួល​ទាន។ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ហឹរ ឬ​អាហារ​ដែល​មាន​ក្លិន​ដូចជា​ខ្ទឹមស ខ្ទឹមបារាំង រសជាតិ​ទាំងនេះ​នឹង​ឆ្លងកាត់​សុក ហើយ​ទៅ​ដល់​ទារក។

រូបតំណាង

៧.បត់បែន​ដៃ

យោង​តាម​អ្នក​ជំនាញ​នៅ​សប្ដាហ៍​ទី ៣០ ទារក​ចាប់ផ្ដើម​ចូលចិត្ត​ពត់​ដៃ​ពត់​ជើង ឬ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត ហើយ​ជួនកាល​ទារក​ក៏​ប៉ះ​មុខនឹង​ពោះ ឬ​យក​ជង្គង់​ទល់​ទងផ្ចិត។

៨.បត់ជើងតូច

ទារក​ចាប់ផ្ដើម​នោម​នៅ​អាយុ ៣-៤ ខែ ហើយ​នៅ​អាយុ​ប្រហែល ៧ ខែ​រៀង រាល់ថ្ងៃពួកគេ​បញ្ចេញ​ទឹក​មាត់ និង​ទឹកនោម​ប្រហែល ១០ មិល្លី​លីត្រ ហើយ​ពេល​កៀក​ថ្ងៃ​កើត​ទឹកនោម​កើន​ដល់ ២៧ មិល្លី​លីត្រ។ កាកសំណល់​របស់​ទារក​បង្ហូរ​ចេញ​តាម​សុក​របស់​ម្ដាយ។

៩.មាន​ចលនា​ខ្លាំង

ចាប់ពី​សប្ដាហ៍​ទី ២០-២៤ ទារក​ចាប់ផ្ដើម​មាន​ចលនា​កាន់តែ​ខ្លាំង​ឡើង​ៗ​ក្នុង​ស្បូន។ ចាប់ពី​សប្ដាហ៍​ទី ២៩ ទៅ​ទារក​កាន់តែ​រឹងមាំ ហើយ​រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​ចលនា​របស់​កូន​រៀង​ពិបាក​បន្តិច ព្រោះ​កូន​កាន់តែ​ធំ និង​ម្ដាយ​មាន​ការ​ឈឺចាប់​ស្បូន​តិចតួច។

គ្រូពេទ្យ​បាន​ពន្យល់​ថា​ចន្លោះ​ចាប់ពី ២៩ សប្ដាហ៍​ទៅ​ម្ដាយ​ត្រូវ​តាម​ដាន​ចលនា​កូន​ឲ្យ​ដិតដល់ ប្រសិនបើ​ទារក​ក្នុង ១០ នាទី​ម្ដង កម្រើក​ខ្លាំង​មិន​មាន​អ្វី​គួរឲ្យ​ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​បើ​ទារក​គ្មាន​ចលនា​អ្វីសោះ នោះ​ម្ដាយ​គួរ​ទៅ​មន្ទីរពេទ្យ​ភ្លាម។

១០.ដង្ហើម

ក្នុង​អំឡុង​សប្ដាហ៍​ទី ៩ នៃ​ការ​មាន​ផ្ទៃពោះ ទារក​អាច​ដកដង្ហើម​យ៉ាង​សកម្ម ហើយ​នៅ​ចុង​ខែ​នៃ​ការ​មាន​ផ្ទៃពោះ ម្ដាយ​នឹង​មាន​អារម្មណ៍​ថា​ដង្ហើម​កូន​ដក កាន់តែ​ច្បាស់។

រូបតំណាង

១១.ចំណង់ចំណូលចិត្ត​ទារក គឺ​គេង

អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​រយៈពេល​គេង​របស់​ទារក​មាន​រហូត​ដល់ ៩០-៩៥% ពោល​គឺ​ភ្នែក​បិទ​រហូត។ ទោះជាយ៉ាងណាក៏ដោយ​ទារក​គេង​ប្រហែល ៤០ នាទី ប៉ុណ្ណោះ ហើយ​ពេល​ក្រោក​ពី​គេង កូន​នឹង​បំបាត់​ភាព​អផ្សុក​ដោយ​លេង​ប្រឡែង​ជាមួយ​ទឹកភ្លោះ សុក ឬ​ធាត់​ពោះ​ម្ដាយ៕

ចុចអាន៖ចង់​ឱ្យ​ខ្លួន​ឯង​និង​កូន​ក្នុង​ផ្ទៃ​កើត​មក​ស្អាត អ្នក​មាន​ផ្ទៃ​ពោះ​កុំ​រំលង​អាហារ​ទាំង​នេះ​

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម