តើ​ស្ត្រី​មាន​ប្រជ្រុយ​នៅ​តាម​ម្រាម​ដៃនីមួយ​ៗ តំណាង​ឲ្យ​អ្វី​ខ្លះ?

  • 2018-07-11 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 51

ចន្លោះមិនឃើញ

បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​តាម​ម្រាម​ដៃ ប្រាកដជា​ចង់​ដឹង​ពី​អត្ថន័យ​ផ្សេង​ៗ​របស់​វា​ជាក់ជា​មិន​ខាន។ វា​បាន​និយាយ​ពី​ជោគវាសនា និង​បុគ្គលិកលក្ខណៈ​ខ្លះ​ៗ​របស់​អ្នក​កើត​ប្រជ្រុយ​កន្លែង​ទាំង​នោះ។ ខាងក្រោម កញ្ញា សូម​បង្ហាញ​ពី​ន័យ​សំខាន់​ៗ​តាម​ម្រាម​នីមួយ​ៗ៖

១.មេដៃ

  • នៅ​គល់​ម្រាម​ដៃ៖ អ្នក​ជា​មនុស្ស​ស្រី​រឹងមាំ ស្មោះត្រង់ និង​មាន​ចិត្ត​ល្អ។

  • ប្រជ្រុយ​នៅ​កណ្ដាល​ម្រាម​ដៃ៖ ជា​មនុស្ស​សម្លឹង​មើល​វែង​ឆ្ងាយ ប៉ុន្តែ​ក៏​ជា​មនុស្ស​ងាយ​បង្ក​កំហុស​ផង​ដែរ។

  • នៅ​ចុង​ម្រាមដៃ៖ ជា​មនុស្ស​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​ពូកែ​រក​ប្រាក់​ថែម​ទៀត​ផង ហើយ​ក៏​ពូកែ​ខ្ជះខ្ជាយ​ណាស់​ដែរ​រហូត​ពេល​ខ្លះ​អាច​ជួប​បញ្ហា​សេដ្ឋកិច្ច។

រូបតំណាង

និយាយ​រួម​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​មេដៃ ភាគច្រើន​ចូលចិត្ត​ភាព​សប្បាយ​រីករាយ។

២.ចង្អុល​ដៃ

  • ប្រជ្រុយ​នៅ​គល់៖ ខ្មាសអៀន​ច្រើន ខ្វះ​ទំនុក​ចិត្ត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ មាន​ភាព​ស្មោះត្រង់ មិន​ចូលចិត្ត​ភាព​លោភលន់។

  • ប្រជ្រុយ​នៅ​កណ្ដាល​ម្រាម​ដៃ៖ មាន​មហិច្ឆតា និង​ឆន្ទៈ​ខ្ពស់ ដើម្បី​កសាង​អនាគត។ ថ្វី​បើ​មាន​ការ​ពិបាក និង​ជួប​ឧបសគ្គ​ច្រើន​ក៏​ដោយ នារី​បែបនេះ​នៅតែ​បន្ត​ស្វែងរក​ចំណង់ចំណូលចិត្ត​របស់​ខ្លួន។

  • នៅ​ចុង​ម្រាមដៃ៖ ស្ត្រី​មាន​ប្រជ្រុយ​បែបនេះ​មិន​សូវ​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ការងារ​ដែល​មាន​ការ​ប្រកួតប្រជែង​ទេ។ គេ​តែងតែ​ចង់​បាន​ជីវិត​សន្តិភាព និង​ស្ងប់ស្ងាត់។

រូបតំណាង

៣.ដៃ​កណ្ដាល

  • ប្រជ្រុយ​នៅ​គល់៖ ជា​មនុស្ស​មិន​សូវ​យល់​សាច់​ការ​អី​ប៉ុន្មាន​ទេ។

  • ប្រជ្រុយ​នៅ​កណ្ដាល​ម្រាម​ដៃ៖ ជា​មនុស្ស​មាន​ការ​ខិតខំ​ប្រឹងប្រែង ទោះជា​ជួប​បញ្ហា​អ្វី​ក៏​ព្យាយាម​ដោះស្រាយ​ឲ្យ​ចេញ​ជា​រូបរាង​ដែរ។

  • នៅ​ចុង​ម្រាមដៃ៖ មនុស្ស​ម្នាក់​ដែល​មាន​ការ​ពិបាក​គ្រប់គ្រង​អារម្មណ៍​រំភើប និង​កំហឹង។ នៅ​ក្នុង​ជីវិត​ត្រូវ​ឆ្លងកាត់​ជម្លោះ វិវាទ​ច្រើន។

រូបតំណាង

៤.នាងដៃ

  • ប្រជ្រុយ​នៅ​គល់៖ មនុស្ស​ដែល​មាន​ស្នាម​ប្រជ្រុយ​នេះ រីករាយ​នឹង​សេរីភាព ហើយ​មិន​គិត​លុយ​ជា​ធំ។

  • ប្រជ្រុយ​នៅ​កណ្ដាល​ម្រាម​ដៃ៖ ចិត្ត​ល្អ ប៉ុន្តែ​មិនទាន់​មាន​ឱកាស ដើម្បី​អភិវឌ្ឍ​អាជីព​ខ្លួន។

  • នៅ​ចុង​ម្រាមដៃ៖ ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​អារម្មណ៍ ឬ​អាច​និយាយ​ថា​ពិបាក​ក្នុង​ការ​ស្ទង់ស្ទាប។

រូបតំណាង

៥.កូនដៃ

  • ប្រជ្រុយ​នៅ​គល់៖ ស្ត្រី​ដែល​មាន​ប្រជ្រុយ​នៅ​កន្លែង​នេះ​មាន​ភាព​ឆ្លាតវៃ រហ័សរហួន និង​រឹងមាំ។

  • ប្រជ្រុយ​នៅ​កណ្ដាល​ម្រាម​ដៃ៖ ជា​មនុស្ស​មាន​ទេពកោសល្យ និង​ចិត្តល្អ មាន​ឆន្ទៈ​ជួយ​អ្នក​ដែល​មាន​បញ្ហា។ ប៉ុន្តែ​ជួនកាល​ភាព​ក្លៀវក្លា​ធ្វើឲ្យ​អ្នក​ដទៃ​មិន​ពេញ​ចិត្ត។

  • នៅ​ចុង​ម្រាមដៃ៖ មាន​ថេរភាព​នៅ​ពេល​សម្រេច​ចិត្ត​ ពោល​គឺ​សម្រេច​ចិត្ត​ហើយ​គឺ​មិន​ផ្លាស់ប្ដូរ​វិញ​ទេ រហូត​ពេលខ្លះ​ធ្វើឲ្យ​អ្នក​ដទៃ​គិត​ថា​ជា​មនុស្ស​រឹងរូស៕

រូបតំណាង

ចុចអាន៖មក​ដឹង​ពី​អត្ថន័យ​​ខ្សែ​បន្ទាត់ ដែល​មាន​នៅ​លើ​ក​ដៃ​របស់​មនុស្ស​គ្រប់​គ្នា


ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី