ចង់អភិវឌ្ឍខ្លួនឲ្យជោគជ័យ មានគេគោរព និងស្រឡាញ់ច្រើន រៀនពីចំណុចនេះ
- 2018-07-08 03:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់អភិវឌ្ឍខ្លួនឲ្យជោគជ័យ មានគេគោរព និងស្រឡាញ់ច្រើន រៀនពីចំណុចនេះ
មានរឿងជាច្រើនដែលយើងត្រូវរៀនសូត្រដើម្បីអប់រំចិត្តគំនិតខ្លួនឯងឲ្យបានល្អ ដូច្នេះហើយបើរឿងអីដែលល្អ ដែលមានប្រយោជន៍យើងគួរតែទទួលយក ហើយរឿងទាំងនេះក៏សុទ្ធតែជារឿងដែលអ្នកគួរមានដើម្បីឲ្យចិត្តគំនិតមានការរីកចម្រើន៖
១. កុំរៀនតែពីភាពជោគជ័យ តែក៏ត្រូវរៀនពីភាពបរាជ័យដូចគ្នា។
២. កុំធ្វើអ្វីតាមតែគេ តែត្រូវធ្វើដើម្បីបំពេញចិត្តខ្លួនឯង និង ធ្វើអ្វីដែលអ្នកមានអារម្មណ៍ថាគ្មានសម្ពាធ។
៣. ជំរុញការមើលឃើញ និង គោលដៅរបស់អ្នកមួយជំហានៗ នោះវានឹងរត់មករកអ្នក។
៤. ធ្វើខ្លួនឲ្យមានភាពជឿជាក់ក្នុងការធ្វើអ្វីមួយ ទោះបីជាអ្នកសម្ដែងក៏ដោយ ព្រោះមិនអាចឲ្យគេមើលឃើញពីចំណុចខ្សោយយើងនោះទេ។
៥. ធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ ហើយព្យាយាមជួបមនុស្សថ្មីឲ្យបានច្រើន នោះអ្នកនឹងទទួលបទពិសោធន៍ និង គំនិតថ្មីៗ។
៦. ស្រឡាញ់ខ្លួនឯង ហើយថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អបំផុត ព្រោះគ្មានអ្នកណាអាចឈឺជំនួសយើងបានឡើយ។
៧. ធ្វើជាមនុស្សដែលចង់ដឹង ចង់ស្គាល់ឲ្យបានច្រើន ហើយត្រូវសួរសំណួរបើសិនជាអ្នកមិនយល់។
៨. រៀនអ្វីដែលថ្មីៗ ហើយបង្រៀនអ្វីដែលអ្នកចេះទៅអ្នកផ្សេងដែលមិនទាន់ចេះ។
៩. ជាមនុស្សដែលគោរពពេលវេលា និង ម៉ដ្ឋចត់ចំពោះវា ព្រោះអ្នកនឹងទទួលបានការគោរពបើសិនអ្នកយកពេលវេលាជាធំ។
១០. កុំឲ្យការលេងទូរស័ព្ទមករំខានពេលដែលអ្នកធ្វើការ។
ចង់ឲ្យខ្លួនឯងក្លាយជាមនុស្សដ៏ថ្លៃថ្នូរម្នាក់ យើងត្រូវធ្វើឲ្យចិត្តយើងល្អជាមុនសិន៕
ចុចអាន៖៥យ៉ាងដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យជីវិតនេះមានវិប្បដិសារី