បណ្ដុំស្ទីលថតរូបទាក់ទាញកប់សម្រាប់អ្នក Single ចង់ទាក់ទាញចំណាប់អារម្មណ៍ Crush
- 2018-07-10 01:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំស្ទីលថតរូបទាក់ទាញកប់សម្រាប់អ្នក Single ចង់ទាក់ទាញចំណាប់អារម្មណ៍ Crush
ជឿថាមានប្រិយមិត្តជាច្រើន ជាពិសេសអ្នកនៅ Single កំពុងចង់បានស្ទីលថតរូបប្លែកៗគួរឲ្យចាប់អារម្មណ៍ ឬអ្នកខ្លះក៏ចង់បានស្ទីលណាមួយដែលផុសចេញហើយទាក់ទាញចិត្ត Crush ឲ្យចាប់អារម្មណ៍មកលើខ្លួន។ មិនបាច់រកឯណាឆ្ងាយទេ ថ្ងៃនេះកញ្ញាមានស្ទីលកាលីបៗចែករំលែកជូនយ៉ាងពេញចិត្តតែម្ដង។
ចង់ដឹងថាគួរឲ្យទាក់ទាញបែបណានោះ តោះទៅមើលទាំងអស់គ្នា!
១. ឈរពីក្រោយស្រមោលស្លឹកឈើ សម្លឹងកាមេរ៉ាផ្អៀងកតិចៗ
២. ដៃកាន់របស់លេង ងាកមុខញញឹមដាក់កាមេរ៉ាតិចៗ
៣. អង្គុយបញ្ឈរយកដៃច្រត់ចង្កា ធ្វើដូចជា lonely
៤. អង្គុយងើយមុខញឹមៗ ដូចកំពុងរង់ចាំនរណាម្នាក់
៥. បែរចំហៀង ជ្រែងហោប៉ៅ ងាកមុខមកកាមេរ៉ា
៦. អង្គុយបឺតទឹក ហើយឲ្យមិត្តភ័ក្ដិថតឲ្យ ប៉ុន្តែធ្វើដូចអត់ដឹងខ្លួន
៧. ធ្វើដៃជាសញ្ញាបេះដូង ហើយលេងទឹកមុខ Cute បន្តិច
៨. ងាកមកកាមេរ៉ាធ្វើមុខស្មើ ដូចអត់មានអីកើតឡើង
៩. យកស្លឹកឈើបាំងមុខតិចៗ
១០. ឈរផ្អែកជញ្ជាំងហើយញញឹមផ្អៀងកតិចៗ
១១. ធ្វើមុខស្មើប៉ុន្តែសិចស៊ី
១២. គេងពោបយកក្បាលច្រត់ដៃ
១៣. បែរចំហៀងងាកមុខសម្លឹងមកកាមេរ៉ា
១៤. ញញឹមផ្អៀងកបង្អួតទេសភាពមាត់សមុទ្រ
១៥. ថតរូបចន្លោះផ្កាស្មៅ
១៦. អង្គុយផឹកកាហ្វេយ៉ាងអណ្ដែតអណ្ដូង
១៧. ធ្វើ Style ភ្លេចខ្លួន មើលទៅ Cute កប់
១៨. ធ្វើភ្នែកស្រទន់បែបនេះ អ្នកណាក៏លង់ដែរ
១៩. សម្លឹងមើលកាមេរ៉ាជាមួយ Style ដ៏សិចស៊ី
២០. សម្លឹងមើលកាមេរ៉ាញញឹមតិចៗ
២១. ឲ្យមុខចាំងថ្ងៃតិចៗក៏មើលទៅស្រស់ស្អាតប្លែក
២២. អង្គុយស្រូបខ្យល់អាកាសយ៉ាងស្រស់ស្រាយនៅមាត់សមុទ្រ
២៣. ឱនមុខទម្លាក់សក់មកចំហៀង ហើយលើកដៃម្ខាង មើលទៅពិតជាស្រស់ស្អាត
២៤. អង្គុយបែរមុខមកកាមេរ៉ា ញញឹមតិចៗល្មមឲ្យគេលង់
២៥. មានរបស់ញ៉ាំជាប់ដៃ មើលទៅកាន់តែធម្មជាតិ
២៦. អង្គុយច្រត់ចង្កា ញញឹមបង្ហាញមន្តស្នេហ៍
២៧. អង្គុយបញ្ឈរជង្គង់តិចៗហើយឱនក្បាលងាកមកកាមេរ៉ា
២៨. អង្គុយឱបជង្គង់ ហើយងាកមុខចេញបែបអត់ដឹងខ្លួន
២៩. ញញឹមផ្អៀងកតិចៗ
៣០. គេងលើកម្រាលស្មៅ ហើយបែរទៅចំហៀងកាមេរ៉ា
ចុចអាន៖
ទៅដើរលេងកន្លែងស្អាតៗ បើមិនបានថតរូបស្ទីលទាំងនេះគួរឲ្យសោកស្ដាយណាស់!
អ្នកចូលចិត្តផុសរូប ចេះស្ទីលទាំងនេះ ដឹងតែបានរូបទាក់ទាញ ផុសភ្លាមគេ Like ព្រាត