អ្នកចូលចិត្តផុសរូប ចេះស្ទីលទាំងនេះ ដឹងតែបានរូបទាក់ទាញ ផុសភ្លាមគេ Like ព្រាត
- 2018-01-06 09:27:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តផុសរូប ចេះស្ទីលទាំងនេះ ដឹងតែបានរូបទាក់ទាញ ផុសភ្លាមគេ Like ព្រាត
ប្រិយមិត្តនារីៗមួយចំនួនអាចនឹងមិនទាន់មានភាពជឿជាក់លើខ្លួនឯងនៅពេលថតរូប។ បើសិន Selfie ខ្លួនឯងប្រហែលជាគ្មានបញ្ហា ប៉ុន្តែបើសិនឲ្យអ្នកផ្សេងថតឲ្យវិញ នឹងកើតអាការអៀនកាមេរ៉ា ឬអៀនអ្នកថតភ្លាម គឺមិនដឹងថាត្រូវធ្វើកាយវិការយ៉ាងម៉េច ដាក់ដៃដាក់អីយ៉ាងម៉េច ឈរយ៉ាងម៉េចស្អាត។ល។ ថ្ងៃនេះ កញ្ញា មានវិធីក្នុងការបញ្ចេញស្ទីលថតមួយចំនួនសម្រាប់ប្រិយមិត្តទាំងអស់គ្នា ដែលជាស្ទីលងាយៗ ស្រួលធ្វើតាមដើម្បីឲ្យប្រិយមិត្តថតបានរូបស្អាតៗ៖
៩. ស្ទីលកាន់អាវ
ស្រីៗដែលមានអាវធំ ឬអាវក្រៅចាប់ខ្លួន អាចប្រើវាឲ្យមានប្រយោជន៍ ដោយអាចយកមកកាន់ដាក់ខាងក្រោយស្មា ឬកាន់ធម្មតាៗក៏បាន ដើម្បីឲ្យរូបយើងកាន់តែស្អាត។
៨. ស្ទីលជ្រែងហោប៉ៅ
សម្រាប់ស្រីៗដែលពាក់អាវ ឬស្លៀកខោដែលមានហោប៉ៅ ការជ្រែងហោប៉ៅគឺជាស្ទីលថតរូបមួយដែលធ្វើឲ្យយើងមើលទៅកាន់តែមានភាពជឿជាក់។
៧. ស្ទីលវែកសក់ ឬដាក់ដៃក្រោមត្រចៀក
សម្រាប់អ្នកដែលដល់ពេលថតរូបហើយមិនដឹងធ្វើកាយវិការយ៉ាងម៉េច គឺគ្រាន់តែឈរធម្មតាៗ ហើយលើកដៃវែកសក់បន្តិចក៏ធ្វើឲ្យរូបភាពស្អាតបាត់ទៅហើយ។
៦. ស្ទីលកាន់កាបូប ឬយួរកាបូប
កាបូបស្អាតៗរបស់យើងនេះហើយជារបស់ជំនួយដ៏ល្អសម្រាប់ការថតរូប។ កាន់កាបូបពីមុខ ឬស្ពាយចំហៀងក៏បាន នឹងធ្វើឲ្យរូបភាពមើលទៅមិនសូវទទេ ហើយទាក់ទាញទៀត។
៥. ស្ទីលមើលខាងលើ មើលឆ្វេង មើលស្ដាំ តែមិនមើលកាមេរ៉ា
បើមិនដឹងថាគួរលេងទឹកមុខយ៉ាងណានៅពេលថតរូប សូមសាកល្បងមើលទៅទិសផ្សេងៗ នោះនឹងបានរូបភាពបែបមិនដឹងខ្លួនដ៏គួរឲ្យស្រឡាញ់។
៤. ស្ទីលឱនមុខ
ស្ទីលមួយនេះគឺសម្រាប់អ្នកដែលមានអារម្មណ៍អៀនៗ នៅពេលថតរូប បើសម្លឹងឡើងលើក៏មិនដឹងលេងទឹកមុខបែបណា ឬខ្សែភ្នែកបែបណា ដូច្នេះមានតែឱនមុខធ្វើដូចរកមើលរបស់អីជ្រុះតែម្ដងទៅ។
៣. ស្ទីលផ្អែក
ការរកកន្លែងអាចផ្អែកបាននឹងធ្វើឲ្យកាយវិការនៃការថតរូបរបស់យើងកាន់តែទំនង។ អាចរកកន្លែងផ្អែកបានមិនថាផ្អែកជញ្ជាំង ដើមឈើ ឬបង្កាន់ដៃផ្សេងៗ។
២. ស្ទីលអង្គុយ
សម្រាប់អ្នកដែលគិតថាស្ទីលឈរមិនសូវជាជឿជាក់ប៉ុន្មានគឺអាចអង្គុយបាន។
១. ស្ទីលបែរចំហៀង
សម្រាប់អ្នកដែលធុញទ្រាន់នឹងការបែរមុខចំៗ អាចសាកល្បងឈរបែរចំហៀងហើយងាកមុខមកកាមេរ៉ាបាន ជាពិសេសអ្នកមានរាងស្អាតៗ ថតបែបនេះដឹងតែទាក់ទាញខ្លាំងតែម្ដង ៕